ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាង​ប៉េងប៉ោង៖ ​គ្រូពេទ្យ​ឱ្យត្រៀមចិត្ត​ទុកជា​​មុន…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំ​ប្លែង​លោក​វីតាមីន​សេ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​់ម៉ែត ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ​ក្រោយ​​អាកា​រ​ៈ​​ជំងឺ​របស់​លោក​ បាន​ចាប់ផ្តើម​ធ្វើ​ទុក​្ខ​ខ្លាំង​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២៩ ​មីនា នេះ​ ។…

រាជធានីភ្នំពេញ ៖ តារា​កំ​ប្លែង​លោក​វីតាមីន​សេ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​់ម៉ែត ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ​ក្រោយ​​អាកា​រ​ៈ​​ជំងឺ​របស់​លោក​ បាន​ចាប់ផ្តើម​ធ្វើ​ទុក​្ខ​ខ្លាំង​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២៩ ​មីនា នេះ​ ។

កូនស្រី​របស់​លោក​ គឺ​អ្នក​នាង ប៉េង ប៉ោង បាន​អះអាង​ទាំង​ទឹក​ភ្នែក​ថា លោកវីតាមីន​សេ បាន​ធ្លាក់​ក្នុង​ដំណាក់កាល​មួយ​ គួ​រឱ្យ​​ព្រួយបារម្ភ បន្ទាប់​ពី​លោក​មិន​អាច​ទទួលទាន​អ្វី​បាន​ និង​មិនដឹង​ខ្លួន ដែល​តម្រូវ​ឲ្យ​គ្រូពេទ្យ​ដាក់​អុក​ស៊ី​ហ្សែន​​ ។ បើ​តាម​អ្នក​នាង ប៉េងប៉ោង ក្រុម​គ្រូ​​​ពេទ្យបាន​​ដាក់​អុក​ស៊ី​ហ្សែន​ ​។

​​អ្នក​នាង​ប៉េងប៉ោងថា ក្រុម​គ្រូពេទ្យ​មិន​ហ៊ាន​បញ្ជាក់​លទ្ធផល​ពី​អាកា​រៈ​ជំងឺ​របស់​ឪពុក​របស់​នាង​ទេ តែ​បាន​ឱ្យក្រុម​គ្រួសារ​ត្រៀម​ចិត្ត​ទុក​ជា​មុន ព្រោះ​ជំងឺ​ឪពុក​នាង​បាន​វិ​វត្ត​​​កាន់តែ​ធ្ងន់ធ្ងរ​ ។ គួ​រ​បញ្ជាក់​ថា នៅ​មុន​ពេល​ដែល​លោក វីតាមីន​សេ បាន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​នា​ពេល​នេះ លោក​ធ្លាប់​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​ចំនួន​២​លើក​នៅ​ក្នុង​ប្រទេស​ថៃ ជាមួយនឹង​ជំងឺ​ដុះ​សាច់​ក្នុង​ថ្លើម និង​ដំបៅ​ក្រពះ​ ។

បើតាមបញ្ជាក់​ពីអ្នកនាងប៉េងប៉ោង បាន​ប្រាប់កោះសន្តិភាពនៅ​មុននេះ​​ថា នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ដដែលនេះ​ ដោយសារ​ស្ថានភាពជំងឺ​របស់​​ឪពុក​នាង​អស់សង្ឃឹមទៅហើយនោះ នាង​ក៏​បានសម្រេច​​បញ្ជូន​លោកឪពុក​ទៅ​​កាន់​​គេហដ្ឋាន​វិញ​ ដើម្បី​បាន​​​ឱ្យគាត់​​​ស្តាប់​​ធម៌​ផង​ ។

អត្ថបទសរសេរ ដោយ