ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់​ទឹក​ភ្នែក… ពេលឮប្រពន្ធបុរសចំណាស់​ដែលអង្គុយចង.ក​​ រៀបរាប់​​មុន​កើតហេតុ​នេះ​

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​ ដែលមាន​រោគា​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​យក​កន្សែង​ចង.ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​ផ្ទះ បន្ទាប់​ពី​ហៅ​ប្រពន្ធ​របស់​គាត់​មក​ក្បែរ​ រួច​សុំឱប​បន្តិច​​សម្រាប់​ជា​ដង្ហើម​ចុង​ក្រោយ តែ​ប្រពន្ធ​មិន​ចាប់អារម្មណ៍ ​ហើយ​ក៏​ដួស​បាយ​ដាក់​ចានស្រាក់​យក​ទៅ​ឱ្យ​កូន​នៅ​លក់ដូរ​ឯ​ផ្សារ លុះ​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ប្តី​ចង.ក​សម្លាប់ខ្លួន ​ភ្ជាប់​នឹង​ចំរឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ…

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​ ដែលមាន​រោគា​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​យក​កន្សែង​ចង.ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​ផ្ទះ បន្ទាប់​ពី​ហៅ​ប្រពន្ធ​របស់​គាត់​មក​ក្បែរ​ រួច​សុំឱប​បន្តិច​​សម្រាប់​ជា​ដង្ហើម​ចុង​ក្រោយ តែ​ប្រពន្ធ​មិន​ចាប់អារម្មណ៍ ​ហើយ​ក៏​ដួស​បាយ​ដាក់​ចានស្រាក់​យក​ទៅ​ឱ្យ​កូន​នៅ​លក់ដូរ​ឯ​ផ្សារ លុះ​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ប្តី​ចង.ក​សម្លាប់ខ្លួន ​ភ្ជាប់​នឹង​ចំរឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ហេតុការណ៍​ចង.ក​​ធ្វើ​អត្តឃាត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ចំណាស់​ឈ្មោះ ហ៊ានឆៃ​ឡេ​ង អាយុ​៧០​ឆ្នាំ ត្រូវជា​ប្រពន្ធ​បុរស​ចំណាស់ចងក​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះលី​ម សេង អាយុ​៧២​ឆ្នាំ ពិការ​១​ចំហៀង​ខ្លួន​ដោយសារ​កើត​ជំងឺលើសឈាម បាន​ចង.​ក​នឹង​កន្សែង​រុំ​ដៃ​ពិការ​របស់​គាត់ ​ភ្ជាប់​នឹង​ចំរឹង​បង្អួច ។ គាត់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​ទិញ​បបរ​យក​​មក​ឱ្យ​ប្តី​របស់​ខ្លួន​ពិសា​អស់​១​ចាន​ធំ បន្ទាប់​មក​ប្តី​របស់​គាត់​បាន​សុំ​ឱ្យ​គាត់​មក​​ក្បែរ ដើម្បី​ឱប​បន្តិច តែ​ប្តី​គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ​នោះ​ឡើយ គ្រាន់តែ​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​ខុស​ពី​ធម្មតា ។ ពេល​នោះ ​គាត់​ជា​ប្រពន្ធ​មិន​ចាប់អារម្មណ៍​នោះ​ទេ បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ព្រឹក​រួច គាត់​ក៏​បាន​ដាំបាយ​ដាក់​ចានស្រាក់​យក​ទៅ​ឱ្យ​កូន​ៗ​លក់ដូរ​នៅ​ឯ​ផ្សារ លុះ​ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​កន្សែង​ចង​ភ្ជាប់​នឹង​ចំរឹង​បង្អួច ដោយ​មានការ​សង្ស័យ​គាត់​ក៏​ក្រឡេក​មើលទៅ​ខាងក្នុង​ផ្ទះ ឃើញ​ប្តី​របស់​ខ្លួន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ក៏​រត់​ទៅ​ប្រាប់​បងប្អូន​កូនចៅ​ឱ្យ​ចូល​មក​មើល និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ថី អៀន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ស្លាប់​១​ចំហៀង​ខ្លួន ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយសារ​កើត​ជំងឺលើសឈាម ហើយ​ប្រហែល​ជា​គាត់​ធុញទ្រាន់​នឹង​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិនជា បើ​រស់នៅ​លំបាក​ដល់​ប្រពន្ធ​កូន ទើប​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន ខណៈ​ប្រពន្ធ​កូន​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​នៅ​ផ្សារ​អស់ ។ លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​មែន ខាង​លោក​បាន​ស្រាយ​ចេញ​រួច​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ