ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មន្ត្រីការិយាល័យជំនាញកំពុងសួរនាំជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា នាពេលខាងមុខនេះ ។
ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះតាំង សុខជា អាយុ៣៤ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ២-ឈ្មោះស្រី លាងផេង អាយុ៣៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង និង៣-ឈ្មោះសេង ភារ៉ា អាយុ២៨ឆ្នាំ ជាពេទ្យធ្មេញ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង១០ព្រឹកថ្ងៃទី២៨ មីនា ស្ថិតនៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណ:ពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។
ជាមួយនឹងការឃាត់ខ្លួននេះដែរ មន្ត្រីជំនាញបានដកហូតនូវវត្ថុតាងមួយចំនួនមាន មេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កញ្ចប់ (ទម្ងន់២,៥៣ក្រាម), ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ២គ្រឿង និងរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនពួកគេរួមទាំងវត្ថុតាង ទៅកាន់តុលាការហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ