ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា ប៊ីនីង សារ​ភាព​ថា ​លោក​ស្រឡាញ់នាង ហ្សាង ហ្ស៊ីយី

11 ឆ្នាំ មុន

ទីបំផុត​ពិធី​ករ​ដែល​មាន​ប្រជា​ប្រិយភាព​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ីស៊ីធីវី ចិន គឺ​លោក សា ប៊ីនីង បាន​សារភាព​ពី​ចំណង​ស្នេហ៍​របស់​លោក​ជា​មួយ​តា​រា​ភាព​យន្ត ​ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​កំពុង​ល្បី​ឈ្មោះក្នុង​ពិភព​សិល្បៈគឺ​នាង​ ហ្សាង ហ្ស៊ីយី ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ Apply Daily ចេញ​ផ្សាយ​ថ្ងៃ​ទី៧ មករា កន្លង​មក ។

ប្រភព​ព័ត៌មាន​បន្ត​ថា ​ថ្មី​ៗ​នេះ​នៅ​ក្នុង​កម្ម​វិធី ផ្សាយ​មួយ​ក្នុង​ស្ទូឌីយោ​របស់​ស្ថានីយ​ទូរទស្សន៍​ មាន​ទស្សនិក​ជន​ម្នាក់​បាន​សួរ​ទៅ​ពិធីករ​ស្រស់​សង្ហា​ វ័យ៣៦​ឆ្នាំ​នោះ​ថា “ ប្រសិន​បើ​​ពិធី​ការិនី​​បី​រូបដែល​ជា​មិត្ត​ភ័ក្តិ​លោក ​ក្នុង​នោះ​មាន​នាង​ហ្សាង ហ្ស៊ីយី ដែរ​នោះ បាន​ធ្លាក់​ចូល​​ទឹកក្នុង​ពេល​​តែ​មួយ តើ​លោក​ជួយ​អ្នក​ណា​មុន​គេ ? ” ។

ស្ថិត​ក្នុង​​សំនួរ​​បែប​នេះ ពិធីករ​ស្រស់​សង្ហា​ បាន​សញ្ជឹង​គិតមួយ​ភ្លែត រួច​​និយាយដោយ​​​ទឹក​ដម​សម្តី​ផ្អែម​ថា “ តើ​នាង​អាច​ធ្លាក​ទឹក​ដោយ​វិធី​ណា​ បើ​ខ្ញុំ​នៅ​ក្បែរ​នាងហើយ​នោះ ។ ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ​ ដែល​បណ្តោយ​ឱ្យ​នាង​ធ្លាក់​ទឹក​នោះ ” ។ ភ្លាម​នោះ​ទស្សនិក​ជន​បាន​ទះ​ដៃ​គ្រប់​ៗ​គ្នា បន្ទាប់​មក​ពិធី​ការិនីជន​ជាតិ​ចិន មាន​កំណើត​នៅ​អាមេរិកឈ្មោះ Henry Lee បាន​ឡើង​មក​ដល់​វេទិកា រួច​បាន​បញ្ជាក់​ថា “ លោក សា ប៊ីនីង កំពុង​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​ហើយ ” ។

ដោយ​ដឹង​ថា ​ខ្លួន​មិន​អាច​លាក់​អាថ៌កំបាំង​នេះបាន​ត​ទៅ​ទៀត លោក​បាន​សារភាព​ថា “ ថ្ងៃ​នេះ​ជា​លើក​ទី​១​ហើយដែល​លោក​បាន​និយាយ​នៅ​មុខ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​រឿង​ស្នេហា​របស់​លោក ដូច្នេះភាព​មន្ទិល​សង្ស័យ​ទាំង​អស់ ត្រូវ​បាន​លាត​ត្រដាង​នា​ពេល​នេះ​ហើយ ។

គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់​ផ្តើម​ណាត់​ជួប​គ្នា​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១​មក​ម៉្លេះ បន្ទាប់​ពី​លោក ប៊ីនីង បាន​បញ្ជាក់​ពី​ការ​ស្រឡាញ់​របស់គាត់​ទៅ​លើនាង ហ្សាង ហ្ស៊ីយី វ័យ​៣៣​ឆ្នាំ​រូប​នោះ ខណៈ​ពេល​ដែល​នាង​មាន​វត្ត​មាន​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍ ។

ផ្ទុយ​ពី​ការ​អះ​អាង​របស់​លោក សា ប៊ីនីង ដែល​បាន​សារភាព​ជា​សាធារណៈ​បែប​នេះ នាង​ហ្សាង ហ្ស៊ីយី នៅ​តែ​បដិសេធ​ពី​ទំនាក់​ទំនង​ស្នេហា​របស់​នាង​ជា​មួយ​លោក​សា​ ប៊ីនីង ខណៈ​​ដែល​នាង​ធ្វើ​សន្និសីទ​កាសែត​ផ្សព្វ​ផ្សាយ​ស្នាដៃ​ថត​ខ្សែ​ភាព​យន្ត​ថ្មី​របស់​នាង​ រឿង “ The Grandmasters​ ” កាល​ពី​ថ្ងៃទី ៥ ខែ​មករា ឆ្នាំ​២០១៣ នៅ​ទី​ក្រុង​ប៉េកាំង​ នា​ពេល​កន្លង​មក ៕