ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច?

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ​មាន​រយៈពេល​១​ខែ​ហើយ បន្ទាប់​ពី​សារព័ត៌មាន និង​ទូរទស្សន៍ បាន​ចុះ ផ្សាយ​ពី​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ភូមិ​ថ្នល់​ចាម ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ​មាន​រយៈពេល​១​ខែ​ហើយ បន្ទាប់​ពី​សារព័ត៌មាន និង​ទូរទស្សន៍ បាន​ចុះ ផ្សាយ​ពី​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ភូមិ​ថ្នល់​ចាម ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច អស់ ផ្ទៃដី​ជាង​៤​ហិ​កតា ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​ណា​ចុះ​ហាមឃាត់ និង​ទប់ស្កាត់​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ​ជលផល បាន​ត្រឹម​ប្រាប់​ថា បាន​ចុះ​ពិនិត្យ និង​ធ្វើ​របាយ​ការ​ដាក់​ជូន​មន្ទីរ​កសិកម្ម​ហើយ​។ ចំណែក​ប្រធាន​មន្ទីរ កសិកម្ម​បាន​បញ្ជាក់​ថា មិន​មាន​ជា​ដី​ព្រៃ​លិច​ទឹក​ទេ ជា​ដីស្រែ​ប្រាំង​ស្ថិត​ក្នុង​ដែន​នេសាទ ដែល​មិន​អាច​ឈូស​ឆាយ ធ្វើ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​បាន​ទេ លុះត្រា​មានច្បាប់​ពី​ក្រសួងកសិកម្ម​។ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រាប់​ថា លោក​បាន​ធ្វើ​របាយការណ៍ ដាក់​ជូន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រួច​ហើយ ដើម្បី​សុំ​យោបល់​គាត់ ដោយ​ក្នុង​នោះ បាន​បង្ហាញ​ច្បាប់​ស្តី​ពី​ជលផល​ផង​ដែរ ដើម្បី​ឲ្យ​ថ្នាក់លើ​ពី​ចារ​ណា និង​សម្រេច​ចុះ​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កាលពី​ម្ស​ល់​មិ​ញ (​ថ្ងៃ​២៧ មីនា​) លោក​បាន​បង្ហាញ​របាយការណ៍ និង​បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់ ដើម្បី​ឲ្យ​ថ្នាក់លើ​ពី​ចារ​ណា​ថា តើ​ត្រូវធ្វើ​ម៉េច​ឲ្យ​ទៅ​តាម​ផ្លូវច្បាប់​។ ជាមួយ​គ្នា​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដែល​មាន​មន្ទីរ​ពាក់ព័ន្ធ​ច្រើន​មន្ទីរ បាន​ចុះ​ទៅ​ពិនិត្យ​រួច​ហើយ ដោយ​បានឃើញ​ពិតជា​មានការ​ឈូស​ឆាយ​មែន ដោយ​មិន​បាន​សុំ​ច្បាប់​ពី​មន្ទីរ​កសិកម្ម​ឡើយ ហើយ​ការ​អភិវឌ្ឍន៍ នៅ​តំបន់​ហ្នឹង​មិន​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ដី​ក្នុង​ដែន​នេសាទ​។ លោក​បាន​បញ្ជាក់​ថា មិនមែន​ជា​ដី​ព្រៃ​លិច​ទឹក​ទេ តែ​វា​ពាក់ព័ន្ធ​ក្នុង​ដែន​នេសាទ តែ​កាលណា​ពាក់ព័ន្ធ​ដល់​ដែន​នេសាទ មិន​អាច​អភិវឌ្ឍន៍​អ្វី​បាន​ទេ លុះត្រា​ណា​សុំ​ច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទើប​អាច​ធ្វើ​ទៅ​បាន​។ ដី​នោះ​មាន​ដី​ខ្លះ​ជា​ស្រែប្រាំង ពួក​គាត់​អាច​បង្កបង្កើន​ផល​បាន​លើ​ដីស្រែ​ចាស់ ប៉ុន្តែ​មិន​អាច​អភិវឌ្ឍន៍​ឈូស​ឆាយ ទ្រង់ទ្រាយ​ធំ​បែប​នេះ​ទេ លុះត្រា​សុំ​ច្បាប់​ពី​ក្រសួងកសិកម្ម​។

ទោះជា​យ៉ាងនេះ​ក្តី ដូច​ក្នុង​រូបភាព​នេះ​ស្រាប់ គឺ​ពិតជា​មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ដែល​ជាប់​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ពិតមែន​។ សូម​បញ្ជាក់​ថា ការ​ឈូស​ឆាយដី​ក្នុង​ដែន​នេសាទ​នៅ​តំបន់​នោះ មិន​មាន​នរណា​បានដឹង​ឡើយ សួ​ម្បី​តែ​មន្ត្រី​ជំនាញ​ជលផល​នៅ​ទីនោះ​ក៏​ឆ្លើយ​ថា​មិនដឹង​ដែរ​ក្នុង​ពេល​ដែល​អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​ថត​យក​រូបភាព កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ កន្លង​ទៅ​នោះ និង​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ពាក់ព័ន្ធ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ​ចំពោះ​ក្រុម​អ្នក​ឈូស​ឆាយដី​ក្នុង​ដែន​នេសាទ​ខាងលើ​។ មាន​ព័ត៌មាន​ពី​មូលដ្ឋាន​នៅ​ទីនោះ​ថា ដី​នៅ​តំបន់​នោះ​មាន​ឈ្មួញកណ្តាល​កំពុង​ដើរ​ទិញ​បន្ថែម​ទៀត ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន ចិន ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​ដោយ​ឈូស​ឆាយ ដែល​គេ​សង្ស័យ​ថា អ​ភ​វឌ្ឍន៍​ធ្វើ​ស្រូវប្រាំង តាម​បែប​ទំនើប ហើយ​បើ​គ្មាន​ការ​ទប់ស្កាត់​ទាន់​ពេលវេលា​ទេ ដី​ក្នុង​ដែន​នេសាទ​នៅ​តំបន់​នោះ​នឹង​ត្រូវ​លុប​ចោល​ពី​ក្នុង​ផែនទី​ដែន​នេសាទ​ហើយ​។ ហើយ​ត្រី​នឹង​គ្មាន​ជម្រក​ពង​កូន នៅ​ខែវស្សា​ពេល​ខែ​ទឹក​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ