វ៉ាន់ នីឡា និងបងប្រុសវាយប្រហារប្រព័ន្ធច្បាប់ ក្រោយឮដំណឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា និងបងប្រុសរបស់នាងលោក សុខ ជំនោរ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងចំពោះប្រព័ន្ធច្បាប់ បន្ទាប់ពីភាគីគូបណ្តឹងលោក…
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា និងបងប្រុសរបស់នាងលោក សុខ ជំនោរ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងចំពោះប្រព័ន្ធច្បាប់ បន្ទាប់ពីភាគីគូបណ្តឹងលោក…
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា និងបងប្រុសរបស់នាងលោក សុខ ជំនោរ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងចំពោះប្រព័ន្ធច្បាប់ បន្ទាប់ពីភាគីគូបណ្តឹងលោក គុយ សិទ្ធិសក្តិ ដែលជាអតីតគូស្នេហ៍របស់នាងត្រៀមចូលរោងការនាពេលខាងមុខ។ ទាំង វ៉ាន់ នីឡា និងលោក សុខ ជំនោរ បានវាយប្រហារប្រព័ន្ធច្បាប់នៅកម្ពុជាយ៉ាងចាស់ដៃបំផុត ក្នុងពេលដែលភាគីក្រុមគ្រួសាររបស់លោកនៅមិនទាន់ទទួលបាននូវពន្លឺយុត្តិធម៌ផង ប៉ុន្តែភាគីចុងចោទកំពុងមានសេរីភាព និងត្រៀមចូលរោងការទៅវិញ។
ការផ្ទុះប្រតិកម្មពីវ៉ាន់ នីឡា នេះ ធ្វើឡើងបន្ទាប់ពីលោក គុយ សិទ្ធសក្តិ ដែលត្រូវបាននាងដាក់ពាក្យបណ្តឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ហឹង្សា និងបញ្ចេញរូបអាក្រាតរបស់នាងជាសាធារណៈនោះ ហើយបានបង្ហោះរូបភាព Pre wedding តាមបណ្តាញសង្គមហ្វេសប៊ុកដែលបញ្ជាក់ថា អតីតគូស្នេហ៍នាងត្រៀមនឹងចូលរោងការនាពេលខាងមុខ។ វ៉ាន់ នីឡា ចាត់ទុកសកម្មភាពទាំងនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់រូបនាង ក្នុងពេលដែលនាងនៅមិនទាន់បានទទួលនូវពន្លឺយុត្តិធម៌ ក្រៅពីសាលក្រមសម្រេចពីតុលាការឲ្យនាងឈ្នះក្តី ដែលគ្មានប្រសិទ្ធភាពសម្រាប់ភាគីជនជាប់ចោទនោះ។
តាមរយៈសំណេរដែល វ៉ាន់ នីឡា បង្ហោះនោះបញ្ជាក់ថា «ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រព័ន្ធច្បាប់តុលាការស្រុកខ្មែរ ខ្ញុំមិនទាន់ទទួលភាពយុត្តិធម៌ស្អីទេ កុំយល់ច្រឡំ ភាពយុត្តិធម៌សំរាប់ខ្ញុំមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្ណោះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនឹងរកដំណោះស្រាយឱ្យខ្ញុំចេញជារូបជារៀងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ។ ខ្ញុំសូមជំរាបថា ខ្ញុំអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញុំឈឺដែលមនុស្សត្រូវជាប់ទោស វាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយ មិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់»។
ដោយឡែកលោក សុខ ជំនោរ បងប្រុសនាងវិញក៏បង្ហោះសារវាយប្រហារមកលើប្រព័ន្ធតុលាការផងដែរថា «ខ្ញុំសូមលាតត្រដាងពីភាពខ្សោយនៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិ និងការអនុវត្តន៍ច្បាប់ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទកំពុងនោមលើច្បាប់ដែលមានតែលើបបូរមាត់។ ពួកអស់លោកនឹងគ្មានបានការគោរព និងជឿជាក់ ដោយបេះដូងពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាប់ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ១៥ថ្ងៃនេះ ១៥ថ្ងៃនោះ ចុងបញ្ចប់…សូន្យ។ តែយើងខ្ញុំនៅតែបើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត»។
ចំណែកអតីតគូស្នេហ៍របស់ វ៉ាន់ នីឡា ដែលគេស្គាល់ថា ជាកូនមន្ត្រីថ្នាក់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានចេញសាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំពីបទហឹង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាសកាលពីចុងឆ្នាំ២០១៧។ យ៉ាងណាក៏ដោយ បន្ទាប់ពីសាលក្រមត្រូវបានប្រកាសនោះលោក គុយ សិទ្ធិសក្តិ នៅតែបន្តនៅក្រៅឃុំនៅឡើយ ជាហេតុធ្វើឲ្យ វ៉ាន់ នីឡា សម្តែងការខកចិត្ត និងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន៕
ចែករំលែកព័តមាននេះ