ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំអើយវ័យចំណាស់ហើយ នៅប្រព្រឹត្តិរឿងបែបហ្នឹងទៀត !

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤​កញ្ចប់ និង​កញ្ឆា​មួយ​កញ្ចប់​នៅ​ក្នុងផ្ទះ​របស់​គេ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ យ៉ិ​ន ថុ​ង អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក…

ខេត្តព្រៃវែង ៖ បុរស​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤​កញ្ចប់ និង​កញ្ឆា​មួយ​កញ្ចប់​នៅ​ក្នុងផ្ទះ​របស់​គេ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ យ៉ិ​ន ថុ​ង អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​ដែល​ស្ថិត​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ដែល​កម្លាំង​សមត្ថកិច្ច​តាមដាន​យូរ​មក​ហើយ ហើយ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បណ្តាញ​របស់​សមត្ថកិច្ច​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​បម្រុង​ធ្វើ​សកម្ម​ភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​អ្នក​លឿង​ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

លោក​វរៈសេនីយ ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា ពេល​ត្រូវ​ចាប់ខ្លួន​នៅ​លើ​ខ្លួនប្រាណ​ជនសង្ស័យ​គឺ​ពុំ​ឃើញ​មាន​ថ្នាំ​ញៀន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​ទើប​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់ កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់ ឧ​បរ​កណ៍​ជក់​ថ្នាំ​២​សម្រាប់ និង​ឧបករណ៍​ជក់​កញ្ឆា​១​សម្រាប់ ។ បច្ចុប្បន្ន​នេះ​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ