ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពស្និទ្ធិស្នាល​កម្ពុជា-វៀតណាម ​​គឺទទួល​​អគារ២ជាន់​​​​ថ្មី​​សន្លាង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​​លោក​នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរៈ​ភូមិន្ទ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​មាន​ប្រសាសន៍​​ថា ផ្តើម​ចេញពី​កត្តា​សាមគ្គី​រវាង​ប្រទេស​ទាំង​ពីរ​…

ខេត្តកំពង់ឆ្នាំង ៖ ​​លោក​នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរៈ​ភូមិន្ទ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​មាន​ប្រសាសន៍​​ថា ផ្តើម​ចេញពី​កត្តា​សាមគ្គី​រវាង​ប្រទេស​ទាំង​ពីរ​ គឺកម្ពុជា​-​វៀតណា​ម ដែល​ធ្លាប់​ប្រកៀក​​ស្មា​គ្នា​ក្នុង​ការ​ប្រ​យុ​ទ្ឋ ដើម្បី​ឯករាជ​ភាព អធិប​តេយ្យភាពរបស់​ប្រទេស​រៀង​ៗ​ខ្លួន ទើប​យើង​បាន​សុខ​សន្តិភាពមក​ដល់​សព្វ​ថ្ងៃនេះ ។ លោកបាន​មាន​​​ប្រសា​សន៍​បែប​នេះ នៅ​ក្នុង​ពិធី​សម្ភា​ធ​​ដាក់​ឱ្យ​ប្រើប្រាស់អគារ​បញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ឆ្នាំង កាលពី​រសៀលថ្ងៃ​ទី​២៦ ​មីនា ។

​លោក​​​បន្តថា ដូច​កាលពី​ជាង​៣៩​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​របប​​មួយ​ខ្មៅ​ង​ងិ​ត មានការ​កាប់​សម្លាប់ ប្រជាពលរដ្ឋ​ស្លូតត្រង់ បង្អត់អាហារ បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់ គ្មាន​សិ​ទ្ឋ​សេរីភាព ពេល​នោះ ប្រជា​ពល​រដ្ឋ បាន​លើកដៃ​សំពះ សុំ​រក​ជំនួយ ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ សង្គ្រោះ​ប្រជាពលរដ្ឋ អោយ​រួច​ផុត ពី​សេច​ក្តីស្លាប់ ប៉ុន្តែគ្មាន​នរណា​ជួយ​យើង​ឡើយ​ ។ ក្នុង​គ្រា​ដែល​លំបាក​នោះ មាន​តែ​កង​ទ័ព​រណ​សិ​រ្ស២ ធ្នូ និង​កង​ទ័ព​ស្មគចិត្ត​វៀតណាមនោះ​​ទេ ដែល​បាន​វាយ​រំលំ​​របប​យង់ឃ្នង​របស់ប៉ុ​ល​ ពត និង​រំដោះប្រទេស​ជាតិ នៅ​ថ្ងៃ​៧​ មក​រា ឆ្នាំ​១៩៧៩ ព្រមទាំង​បាន​កសាង​រីក​ចំរើនរហូត​ដល់​សព្វថ្ងៃ ។ ​​

យោង​តាម​របាយ​ការ​ណ៍​របស់​លោក​ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំងឱ្យដឹង​ដែរ​ថា អគារ​ដែល​ជា​​ជំនួយ​របស់​កងទ័ព​វៀតណាមនៅ​ពេល​នេះ​ គឺមានកម្ពស់​​ពីរ​​ជាន់​មាន​ទទឹង​១១,៥០​ម៉ែត្រ បណ្តោយ ៤៣,​៤០​ម៉ែត្រ មាន​បន្ទប់ធ្វើការ​២៩​បន្ទប់ ក្នុង​នោះ​​បន្ទប់ធ្វើការ២៥បន្ទប់ សាល​ប្រជុំ​១​បន្ទប់ បន្ទប់​ទទួល​ភ្ញៀ​វ​​១ និង​បន្ទប់ទឹក​២ ​​។

អត្ថបទសរសេរ ដោយ