ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គូស្នេហ៍​វ៉ា​ន់ នី​ឡា ត្រៀម​ចូល​រោងការក្រោយ​បញ្ចប់​សាលក្រម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​គូស្នេហ៍​របស់ វ៉ា​ន់ នី​ឡា លោក​គុយ សិទ្ធិ​សក្តិ ត្រៀម​នឹង​ចូល​រោងការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​បញ្ចប់​សាលក្រម​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​នី​ឡា ។…

រាជធានី​ភ្នំពេញ ៖ អតីត​គូស្នេហ៍​របស់ វ៉ា​ន់ នី​ឡា លោក​គុយ សិទ្ធិ​សក្តិ ត្រៀម​នឹង​ចូល​រោងការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​បញ្ចប់​សាលក្រម​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​នី​ឡា ។

អតីត​គូស្នេហ៍​របស់​វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​កាលពី​អំឡុង​ឆ្នាំ​២០១៧ ។

បន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​នោះ​លោក​គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ វ៉ា​ន់ នី​ឡា បាន​សម្តែង​ការ​ខកចិត្ត និង​ព្រួយបារម្ភ​ពី​សុវត្ថិ​ភាព​របស់​ខ្លួន ។ ប៉ុន្តែ បន្ទាប់​ពី​រឿងរ៉ាវ​ត្រូវ​បាន​ស្ងប់ស្ងាត់​នោះ​លោក​កុយ សិទ្ធិ​សក្តិ បាន​បង្ហាញ​រូបភាព​ថត​ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ។

រូប​ប​ថត Pre wedding មួយ​សន្លឹក​ត្រូវ​បាន​លោក​គុយ សិទ្ធិ​សក្តិ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ទីលាន​នៃ​ប្រាសាទអង្គរវត្ត ក្នុង​ពេល​ដែល​សាលដីកា​របស់​តុលាការ​មិនដឹង​អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ ។

មុន​ពេល​លោក​កុយ សិទ្ធ​សក្តិ បញ្ចេញ​រូបថត​Pre wedding នេះ​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​សុខ រ៉ា​វុ​ធ បាន​បង្ហោះ​លិខិត ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​វ៉ា​ន់ នី​ឡា ដោយ​ភ្ជាប់​រូបថត​លោក​កុយ សិទ្ធ​សក្តិ ជាមួយ​សារ​ថា «​បើ​ជនល្មើស​ជា​មនុស្ស​ក្រក្រី គា្ម​ន​​បុណ្យ​​ស​កិ្ត ខ្ញុំ​ជឿ​១០០% ចាប់ខ្លួន​មិន​បាន​១០​នាទី​ទេ ប៉ុ​នែ្ត​បើ​ជនល្មើស​ជា​កូន​អ្នកមាន ឬ​បុណ្យ​ស​កិ្ត​១០​ឆាំ្ន​ទៀត​ក៏​ចាប់​មិន​បាន​ដែរ ។

ជន​រង​គ្រោះរ​ស់ទាំង​ភ័យ​ខា្ល​ច តែ​បែរជា​ជនល្មើស​មាន​សេរីភាព​ទៅ​វិញ ថា​ខ្ញុំ​សាំ​ក៏​បាន ព្រោះ​ខ្ញុំ​សាំ​មែន តែ​មិនដឹង​អ្នក​ណា​សាំ​ជាង​ខ្ងុំ​ទៅ​ទៀត អង្គុយ​លើ​ច្បាប់ ស្រស់​ៗ »​។

ដោយ​តាម​រយៈ​សារ​មួយ​នេះ​បញ្ជាក់​ថា ទាំង​វ៉ា​ន់ នី​ឡា និង​ក្រុម​គ្រួសារ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ហាក់​មិន​បាន​ពេញចិត្ត​នូវ​អ្វី​ដែល​បាន​ទទួល​ពី​ជន​បង្ក​នោះ​ឡើយ បើ​ទោះបីជា​នាង​ទទួល​ជោគជ័យ​ទៅ​លើ​ពាក្យបណ្តឹង​នេះ​ក៏​ដោយ ។

វ៉ា​ន់ នី​ឡា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​រូបភាព​អាក្រាត​របស់​នាង​ត្រូវ​បាន​បែកធ្លាយ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​នាង​ដាក់​ការ​សង្ស័យ​ទៅ​លើ​អតីត​សង្សារ គឺ​លោក គុយ សិទ្ធិ​សក្តិ ។

មូលហេតុ​ដែល​នី ឡា មានការ​ស​ង្ស័​នេះ​គឺ​ដោយសារ​តែ​រូបភាព​បាន​លេច​ចេញ​ឡើង បន្ទាប់​ពី​នាង​បាន​បែកបាក់​ពី​សង្សារ ខណៈ​ពេល​ខាង​ប្រុស​មាន​រូបថត​អាក្រាត​កាយ​របស់​នាង​នៅ​ក្នុង​ដៃ​ជា​ច្រើន ។

កញ្ញា​វ៉ា​ន់ នី​ឡា បាន​ទទួលស្គាល់​ថា រូប​បែកធ្លាយ​ទាំង​អស់នោះ ពិតជា​រូប​របស់​នាង​មែន ដោយ​នាង​បាន​សរសេរ​ទទួលស្គាល់​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បន្ទាប់​ពី​បែកធ្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ