ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​គូទ​ថរ​យន្ត​យី​ឌុ​ប​ដែល​ចត​ចោល​លើ​ស្ពាន​ស្លា.ប់​២​នាក់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ព្រមទាំង​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ដែល​ខូច​ហើយ​ម្ចាស់​បាន​ចត​ចោល​នៅ​លើ​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ព្រមទាំង​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ដែល​ខូច​ហើយ​ម្ចាស់​បាន​ចត​ចោល​នៅ​លើ​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា នៅ​លើ​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង (​ត្រើយ​ខាងលិច​) ដែល​ស្ថិត​ក្នុងភូមិ​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ ទី​១​ឈ្មោះ យ៉ុ​ង និ​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវ​ជាតា និង​ទី​២​ឈ្មោះ សឿ​ន អ៊ូ​ក ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​ចៅ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើត​ហេតុតែ​ម្តង ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​នគរបាល​ស្រុក​លើក​ដែក បាន​បញ្ជាក់​ថា នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា​០៦​ល្ងាច មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង ៣A-៩២៤៨ ដែល​លើ​រថយន្ត​មាន​ដឹក​ទំនិញ​ឡើង​ពេញ​ហៀរ​ទ្រុង បាន​បើក​ឡើង​ស្ពាន​អ្នក​លឿង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ជិត​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​រថយន្ត​ខូច​ទៅ​មុខ​លែង​រួច ហើយ​ទំនងជា​ម្ចាស់​រក​ជាង​មក​ជួសជុល​មិន​បាន ទើប​ចត​រថយន្ត​ទុក​ចោល​នៅ​លើ​ស្ពាន​តែ​ម្តង ដោយ​គ្រាន់តែ​បើកភ្លើង​រថយន្ត​ជា​សញ្ញា​ឲ្យ​ដឹង តែ​មិន​បាន​ដាក់​សញ្ញា​នៅ​ខាង​មុខ ឬ​ក្រោយ​រថយន្ត​សម្រាប់​ឲ្យ​ដឹង​នោះ​ទេ ។

សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា រហូត​ដល់​ម៉ោង​០៧​និង​៤៥​នាទី​យប់ ជន​រង​គ្រោះ​ទាំង​២​នាក់ តា និង​ចៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២C-២៩៣៨ ក្នុង​ល្បឿ​ង​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​ថា មក​ពី​មូលហេតុ​អ្វី​ស្រាប់តែ​ជិះ​ចូល​ទៅ​បុក​គូទ​រថយន្ត​ដែល​ចត​ស្ងៀម បណ្ដាល​ឲ្យ​បែកក្បាល​បាក់​ក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ហើយ​នៅ​លើ​ខ្លួនប្រាណ​ក៏​ពុំ​មាន​ជាតិ​ស្រា ដែល​បញ្ជាក់​បញ្ជាក់​ថា​ស្រវឹងស្រា​នោះ​ដែរ ។

ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ជន​រង​គ្រោះ ពីលើ​ស្ពាន​នៅ​វេលា​ម៉ោង​៩​យប់ ក្រោយ​កើតហេតុ​ប៉ុន្មាន​ម៉ោង ចំណែក​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ដើម្បី​បំពេញ​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ