ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏ហ៊ានម៉្លេះ លេង​បើករថយន្ត​លួចដល់​​ក្នុង​វត្ត​ផង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចោរ​មួយ​ក្រុម​បាន​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​១​គ្រឿង ចូល​ទៅ​លួច​ដឹក​យក​ឥដ្ឋ និង​ស៊ីម៉ង់ត៍​ចេញពី​ការដ្ឋាន​សំណង់​ចេតិយ៍​មួយ​កន្លែង ស្ថិត​នៅ​ក្ន​ង​វត្ត​ភ្នៀ​ត​សម្ពលី ។ តែ​ដោយសារ​ទៅ​មុខ​លែង ទើប​ក្រុម​ចោរ​បាន​រត់គេច​ចោល​រថយន្ត​បាត់​អស់ ។ ក្រោយមក​រថយន្ត​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ​៖ ចោរ​មួយ​ក្រុម​បាន​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​១​គ្រឿង ចូល​ទៅ​លួច​ដឹក​យក​ឥដ្ឋ និង​ស៊ីម៉ង់ត៍​ចេញពី​ការដ្ឋាន​សំណង់​ចេតិយ៍​មួយ​កន្លែង ស្ថិត​នៅ​ក្ន​ង​វត្ត​ភ្នៀ​ត​សម្ពលី ។ តែ​ដោយសារ​ទៅ​មុខ​លែង ទើប​ក្រុម​ចោរ​បាន​រត់គេច​ចោល​រថយន្ត​បាត់​អស់ ។

ក្រោយមក​រថយន្ត​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​ភ្នៀ​ត​សម្ពលី ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ជួប ផល្លា អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ប៉ា​លហាល ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ពួក​ចោរ​បើក​យក​ទៅ​ធ្វើ​សកម្មភាព​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ចំណុះ​២​តោន ​ពាក់​ស្លាក​លេខ​ទ – 0231​ភព​3 ហើយ​រថយន្ត​នេះ គឺជា​រថយន្ត​ដឹក​ឥដ្ឋ​របស់​ក្រុមហ៊ុន​ឡឥដ្ឋ​ណាមួយ​ទៀត​ផង និង​មាន​ដាក់​លេខ​ទូរស័ព្ទ​០២៣៦៥០៦៧៦៧​នៅ​លើ​ស្លាក តើ​ការ​បើកបរ​របស់ខ្ញុំ​ដូច    ​ម្ដេច​ដែរ ? ទៀត​ផង ។ ចំណែក​ឥដ្ឋ​ដែល​ត្រូវ​ចោរលួច​នោះ​មាន​ចំនួន​ប្រមាណ​៧​ពាន់​ដុំ និង​ស៊ីម៉ង់ត៍​ជិត​២​តោន ដែល​មាន​ទាំង​សម្ភារ​ដែល​ព្រះសង្ឃ​ទើប​ទិញ​យក​ទៅ​ដាក់ ​នៅ​ការដ្ឋាន​សំណង់​ចេតិយ៍​នៅ​ក្នុង​វត្ត​ខាងលើ កាលពី​២​ថ្ងៃមុន ។

ដោយ​ខណៈនោះ​មាន​ឥដ្ឋ​ចំនួន​១​ម៉ឺន​ដុំ និង​ស៊ីម៉ង់ត៍​ចំនួន​៣​តោន ប៉ុន្តែ​ជាង​បាន​យក​ប្រើប្រាស់​នៅ​ក្នុង​ការ​ធ្វើ​គ្រឹះ​អស់​មួយ​ចំនួន​ហើយ នៅ​សល់​មួយ​ចំនួន​នេះ ត្រូវ​បាន​ចោរ​លើកដាក់​រថយន្ត​ទាំងអស់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិន​មា​នរណា​ម្នាក់​បានដឹង​ថា ក្រុម​ចោរ​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ឡើយ ប៉ុន្តែ​ប្រហែលជា​មាន​គ្នា​ច្រើន ។ ចំណែក​ការ​ចូល​ទៅ​ធ្វើ​សកម្មភាព​នោះ​អាច​ធ្វើ​ឡើង​នៅ​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមីនា ហើយ​ចូល​ទៅ​មុន​ពេល​មេឃ​ធ្លាក់​ភ្លៀង​ទៀត​ផង ។ លុះ​ពេល​ដែល​ពួ​ចោរ​លើក​សម្ភារ​ដាក់​ក្នុង​រថយន្ត​ហើយ បើក​ចេញ​គេចខ្លួន ស្រាប់តែ​មេឃ​ភ្លៀង​បណ្ដាល​ឲ្យ​ដី​ដែល​ទើប​ចាក់​លុប​ប្រឡាយ​ថ្មី​ៗ ​ទន់ជ្រាយ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជាប់ផុង​តែ​ម្ដង ។

បន្ទាប់​មក​ក្រុម​ចោរ​បាន​រើ​ឥដ្ឋ​ចេញពី​ក្នុង​រថយន្ត​វិញ បាន​ខ្លះ​ហើយ ដើម្បី​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​សង្ស័យ​ថា រើ​មិន​ទាន់ ​ក៏​ភ្លឺ​ទៅ​ហើយ ទើប​ទុក​រថយន្ត​ចោល និង​រត់គេច​ខ្លួន​បាត់​អស់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ពេល​កម្លាំង​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​មានការ​ជនសង្ស័យ​ថា ជា​បក្សពួក​ចោរ ហើយ​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ជាប់​ខ្លួន​ជន​នោះ​ទើប​នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​ក្រោយ​សាកសួរ​ជន​នេះ​បាន​បដិសេធន៍​ថា ខ្លួន​មិន​មានការ​ពាក់ព័ន្ធ​ទៅ នឹង​រថយន្ត​ដឹក​ឥដ្ឋ​នេះ​ឡើយ រូបគេ​បាន​មក​ពី​ខេត្តព្រះវិហារ​ មក​លេង​មីង​នៅ​ផ្សារ​ដើម​អម្ពិល ហើយ​ស្រប​ពេល​មានរឿង​នេះ​កើតឡើង​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង  ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​សួរនាំ​បន្ត​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រោះ​បុរស​នេះ​បើ​គ្មាន​ការ​ពាក់ព័ន្ធ និង​ចោរកម្ម​ខាងលើ​ក៏​ជាប់​រឿង​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ