ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​យានយន្ត​ខុស​បច្ចេកទេស ឬ​កុងត្រូលជជុះ?

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បន្ទាប់​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​បទបញ្ជា​ឲ្យ​ចេញ​ចាប់​ក្រុម​រថយន្ត​ដឹក​លើស​ទំងន់ និង​កែ​ច្នៃ​ត​ទ្រុង​ខុស​លក្ខណ​បច្ចេកទេស…

ខេត្តព្រៃវែង ៖ បន្ទាប់​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​បទបញ្ជា​ឲ្យ​ចេញ​ចាប់​ក្រុម​រថយន្ត​ដឹក​លើស​ទំងន់ និង​កែ​ច្នៃ​ត​ទ្រុង​ខុស​លក្ខណ​បច្ចេកទេស កាលពីដើម​ខែកុម្ភៈ មក​នោះ អាជ្ញាធរ​ខេត្តព្រៃវែង លោក ជា សុ​មេធី អភិបាលខេត្ត បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ចូលរួម​ជា​ច្រើន​ស្ថាប័ន ដូច​ជា​មន្ទីរ​សាធារណៈការ​ខេត្ត កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចេញ​ធ្វើ​សកម្មភាព​ចាប់​ឃាត់​ផាកពិន័យ​ទៅ​លើ​រថយន្ត​យី​ឌុ​ប​ធំ​ៗ ដែល​ដឹក​លើស​ទម្ងន់ និង​ចាប់​កាត់​ទ្រុង​រថយន្ត​ដែល​ត​ខុស​លក្ខណ​បច្ចេកទេស​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​ខេត្តព្រៃវែង ដូច​ជា​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៨A ជាដើម ហើយ​សកម្មភាព​នេះ បាន​អនុវត្ត​ទាំងថ្ងៃទាំងយប់ និង​ជា​រៀងរាល់ថ្ងៃ​នៅ​គ្រប់​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្ត ធ្វើ​ឲ្យ​មហាជន​មានការ​គាំទ្រ និង​សាទរ​ជា​ខ្លាំង ។

ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ ការ​គាំទ្រ​ការ​សាទរ​ទាំងនោះ​បាន​ប្រែ​ក្លាយទៅជា​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​វិញ ដោយសារ​តែ​គណៈកម្មការ​ចម្រុះ​នោះ បាន​ប្រែ​ក្រឡា​ខ្លួន​ទៅ​ជា​កុងត្រូលជជុះ​វិញ ដោយ​គេ​ឃើញ​អង្គុយ​យក​លុយ​ពី​ក្រុម​រថយន្ត​យី​ឌុ​ប​ធំ​ៗ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ដែល​គេ​ដាក់កុង​ត្រូល​នោះ មួយ​ថ្ងៃ​ៗ​រាប់​សិប​គ្រឿង ដោយ​មិន​ខ្វល់​ចាប់​ឃាត់ ឬ​ចាប់​កាត់​ទ្រុង​អ្វី​នោះ​ទេ ទោះបីជា​រថយន្ត​យី​ឌុ​ប​ទាំងនោះ ដឹក​លើស​ទំងន់ ឬត​ទ្រុង​វែង​ខុស​បច្ចេកទេស​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ