ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​ទទូចសុំ​អាជ្ញាធរ​ជួយ​គ្រួសារ​នាង​ផង (មានវីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កុមារី​អាយុ​6​ឆ្នាំ​ម្នាក់​បាន​ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​មេ​សាង ជួយ​ដល់​គ្រួសារ​នាង​ផង ខណៈ​ពេល​នេះ​ផ្ទះ​របស់​នាង​ត្រូវ​គេ​​យក​​​សំណាញ់​មក​ព័ទ្ធ​បិទ​ជុំវិញ​ធ្វើ​ឱ្យ​គ្មាន​ផ្លូវ​ចេញ​-​ចូល​នោះ​ទេ​។ នេះ​បើ​យោង​តាម​កុមារី និង​ឪពុក​ម្តាយ​កុមារី​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជ្រំ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កុមារី​អាយុ​6​ឆ្នាំ​ម្នាក់​បាន​ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​មេ​សាង ជួយ​ដល់​គ្រួសារ​នាង​ផង ខណៈ​ពេល​នេះ​ផ្ទះ​របស់​នាង​ត្រូវ​គេ​​យក​​​សំណាញ់​មក​ព័ទ្ធ​បិទ​ជុំវិញ​ធ្វើ​ឱ្យ​គ្មាន​ផ្លូវ​ចេញ​-​ចូល​នោះ​ទេ​។ នេះ​បើ​យោង​តាម​កុមារី និង​ឪពុក​ម្តាយ​កុមារី​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជ្រំ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ។

កុមារី​ខាងលើ​នេះ​ឈ្មោះ ភ័​ណ្ឌ សុខ​លី អាយុ​6​ឆ្នាំ ព្រមទាំង​ឪពុក​ឈ្មោះ ឡូ​ន លាភ អាយុ​35​ឆ្នាំ និង​ម្តាយ បាន​រៀបរាប់​ថា ផ្ទះ​របស់​នាង​ត្រូវ​គេ​យក​សំណាញ់​មក​ព័ទ្ធ​បិទ​ច្រកចេញ​-​ចូល​ជិត​អស់​តាំងពី​ថ្ងៃ​ទី​18 មីនា មក​ដល់​ពេល​នេះ​រយៈពេល​5​ថ្ងៃ​ហើយ ហើយ​នាង​ក៏​ខក​ខានមិនបាន​ទៅ​រៀន​5​ថ្ងៃ​ហើយ​ដែរ ព្រោះ​អត់​មាន​ផ្លូវ​ចេញ​-​ចូល​ផ្ទះ​ទេ​។

ដោយឡែក​ឪពុក​កុមារី​បានឱ្យ​ដឹង​ថា អ្នក​ដែល​យក​សំណាញ់​មក​ព័ទ្ធ​ធ្វើ​ជា​របង​ព័ទ្ធ​បិទផ្លូវ​ចេញ​-​ចូល​ផ្ទះ​របស់​គាត់​នោះ គឺ​ឈ្មោះ ឈឿ​ង សា​វុ​ធ ភេទ​ស្រី អាយុ​ជាង​50​ឆ្នាំ មានផ្ទះ​នៅ​ខាងក្រោយ​ផ្ទះ​គាត់ ហើយ​ការ​ធ្វើ​របង​ព័ទ្ធ​សំណាញ់​នេះ គឺ​បន្ទាប់​ពី​គ្រួសារ​គាត់​មាន​ទំនាស់​ឈ្លោះ​ជាមួយ​គ្រួសារ​នោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពាក់ព័ន្ធ​រឿង​បោះ​បង្គោល​ព្រំ​ដី ទើប​ធ្វើ​ឱ្យ​គេ​ខឹង​ក៏​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យ​គ្រួសារ​គាត់​ចេញ​-​ចូល​ផ្ទះ​បាន​តែ​ម្តង​។ ក្រោយ​ពី​គេ​ព័ទ្ធ​សំណាញ់​បិទផ្លូវ​គាត់​ភ្លាម គ្រួសារ​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលា​ឃុំ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បើកផ្លូវ​វិញ តែ​ខាង​អាជ្ញាធរ​ឃុំ​បែរជា​ឆ្លើយ​ថា គេ​មិន​ដោះស្រាយ​ទេ ព្រោះ​ការ​ព័ទ្ធ​របង​នោះ គឺ​គេ​ព័ទ្ធ​ដី​គេ​។

រីឯ​ស្ត្រី​ឈ្មោះ ឈឿ​ង សា​វុ​ធ បានឱ្យ​ដឹង​ថា ការ​ធ្វើ​របង​នេះ គឺ​គាត់​ធ្វើ​តែ​លើ​ដី​គាត់​ទេ មិន​បាន​ធ្វើ​ប៉ះពាល់​ដល់​ដី​អ្នក​ណា​ឡើយ ហើយ​មុន​ធ្វើ​គាត់​ក៏​បាន​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ហើយ​ដែរ អាជ្ញាធរ​អនុញ្ញាតិ​ទើប​គាត់​ធ្វើ​។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​បាន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក សឹម ស៊ីវ មេ​ឃុំ​ព្រៃ​ទទឹង ហើយ​លោក​បាន​អះអាង​ថា រឿង​នេះ​ទាល់តែ​ទៅ​ជួប​លោក​ផ្ទាល់ ទើប​លោក​​អាច​ពន្យល់​ច្បាស់ ប៉ុន្តែ​ពេល​សុំ​ជួប​ផ្ទាល់​លោក​ថា ជាប់​ប្រជុំ​នៅ​សាលាខេត្ត មិន​ទំនេរ​ទេ​។

ចំណែក​លោក កែវ ពិសី អភិបាលស្រុក​មេ​សាង បាន​និយាយ​ថា រឿង​នេះ​លោក​មិន​ទាន់​បានដឹង​នោះ​ទេ ព្រោះ​លោក​មេឃុំ​មិន​ទាន់​រាយការណ៍ តែ​លោក​នឹង​សួរ​មេឃុំ ហើយ​ជំរុញ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ