ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ថយក្រោយ​តាម​វិធី​ងាយ​ៗ​ដែល​អ្នក​បើក​ថ្មី​គួរ​ដឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

តើ​ការ​បើករថយន្ត​ថយក្រោយ​មាន​វិធីសាស្ត្រ អ្វីខ្លះ ? ការ​បើករថយន្ត​ថយក្រោយ គឺជា​រឿង​ស្ទើរតែ​ឈឺក្បាល​សម្រាប់​អ្នក​ដែល​ទើប​ហាត់​បើកបរ​ថ្មី​ៗ ពេល​ខ្លះ​អាច​មិន​ធ្លាប់ រហូត​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ក៏​មាន ។ ដូច្នេះ ថ្ងៃនេះ…

តើ​ការ​បើករថយន្ត​ថយក្រោយ​មាន​វិធីសាស្ត្រ អ្វីខ្លះ ? ការ​បើករថយន្ត​ថយក្រោយ គឺជា​រឿង​ស្ទើរតែ​ឈឺក្បាល​សម្រាប់​អ្នក​ដែល​ទើប​ហាត់​បើកបរ​ថ្មី​ៗ ពេល​ខ្លះ​អាច​មិន​ធ្លាប់ រហូត​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ក៏​មាន ។ ដូច្នេះ ថ្ងៃនេះ យើង​មក​ឈ្វេងយល់​ពី​វិធីសាស្ត្រ​បើករថយន្ត​ថយក្រោយ ដែល​អ្នក​បើក​ថ្មី​គួរ​ជ្រាប និង​អាច​អនុវត្ត​តាម​ដោយ​ងាយ​ៗ​ដូច​ជា ៖

១-​បើក​យឺត​ៗ ៖
ការ​បើករថយន្ត​ថយក្រោយ​គួរតែ​បន្ថយល្បឿន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​គ្រប់គ្រង​ដៃចង្កូត​បាន​ល្អ​ជាង​ការ​បើក​ក្នុង​ល្បឿន​លឿន​ខ្លាំង ។

២-​ប​ម្លា​ស់​ទី​តិច​ៗ​នៅ​ពេល​បង្វិល​ចង្កូត ៖
នៅ​ពេល​យើង​កំពុង​បត់​ដៃចង្កូត ក្នុង​ខណៈ​ពេល​បើក​ថយក្រោយ គួរតែ​មានការ​ប​ម្លា​ស់​ទី​រថយន្ត​តិច​ៗ ព្រោះ​វា​នឹង​អាច​ជួយ​ថែទាំ​កង់​រថយន្ត​កុំ​ឲ្យ​កកិត​ខ្លាំង​ជាមួយ​ផ្លូវ​ផង​ដែរ ។

៣-​ចង់​ឲ្យ​រថយន្ត​បែរ​ទៅ​ខាង​ណា គឺ​កាច់ចង្កូត​ទៅ​ខាង​នោះ ៖
តាម​ក្បួនខ្នាត​នៃ​ការ​បើករថយន្ត​ថយក្រោយ ប្រសិនបើ​យើង​ចង់​ឲ្យ​រថយន្ត​ងាក​ទៅ​ខាង​ណា គឺ​ត្រូវ​កាច់​ច​ង្កូ​ច​ទៅ​ខាង​នោះ ដូច​ជា យើង​ចង់​ឲ្យ​រថយន្ត​ងាក​ទៅ​ខាងឆ្វេង គឺ​ត្រូវ​កាច់ចង្កូត​ទៅ​ខាងឆ្វេង ។

៤-​បើក​ថយក្រោយ​ក្នុង​ផ្លូវ​ចង្អៀត ៖
បើ​មាន​ភាព​ចាំបាច់​ត្រូវ​បើករថយន្ត​ថយ ក្រោយ​ក្នុង​ពេល​ដែល​មាន​ចរាចរណ៍​ណែន​ណាន់ ចូរ​បើកភ្លើង​សញ្ញា ហើយ​មើល​ផង​ថា រថយន្ត​ឆ្លងកាត់​ទៅ​មក​ហួស​ពី​រង្វង់​នៃ​ការ​បត់​របស់​យើង​ឬទេ ទាំង​ផ្នែក​មុខ​-​ក្រោយ និង​ឆ្វេង​-​ស្តាំ ។

៥-​មើល​ចម្ងាយ​ផ្នែក​ខាងក្រោយ​ឲ្យ​ល្អ ៖
ការ​បើក​ថយក្រោយ ដែល​ផ្នែក​ខាងក្រោយ​មាន​ជញ្ជាំង ហើយ​យើង​ខ្លាច​ថា រថយន្ត​នឹង​ទៅ​បុក​ជញ្ជាំង​នោះ គឺ​ត្រូវ​ជាន់​ហ្វ្រាំង វា​នឹង​ជួយ​ដល់​ការ​បើក​ថយក្រោយ ។

យើង​ក៏​អាច​មើល​ភ្លើង​សញ្ញា​បាន​ដូច​គ្នា បើសិនជា​ភ្លើង​សញ្ញា​កាន់តែ​តូច​ទៅ បង្ហាញ​ថា អ្នកបើកបរ​ជិត​ដល់​ជញ្ជាំង​ហើយ ប៉ុន្តែ​បើ​ពន្លឺភ្លើង​នោះ​ធំ​នៅឡើយ​បង្ហាញ​ថា អ្នក​អាច​បើករថយន្ត​ថយក្រោយ​បាន​ទៀត ។

៦-​មើល​រថយន្ត​ចត​នៅ​ក្បែរ​ខាង ៖
ការ​មើល​បែប​នេះ ក៏​ជា​វិធី​មួយទៀត​ដែល​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ ។ នៅ​ពេល​យើង​បើករថយន្ត​ថយក្រោយ ចូរ​សង្កេត​មើល​ទ្វារ​របស់​រថយន្ត​ចត​នៅ​សងខាង ហើយ​ព្យាយាម​ធ្វើ​ម៉េច ឲ្យ​ទ្វារ​រថយន្ត​របស់​យើង​ស្មើ​ជាមួយ​ទ្វារ​រថយន្ត​ទាំងនោះ ។

លោក​​អ្នក​ដែល​ទើបតែ​ហាត់​បើកបរ​រថយន្ត​ថ្មី​ៗ ឬ​សម្រាប់​អ្នក​មិន​ស្ទាត់​ក្នុង​ការ​បើករថយន្ត​ថយក្រោយ គឺ​អាចយ​កតិច​និក​នេះ​ទៅ​អនុវត្ត​បាន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ