នីស្សាន់​​ណាវ៉ា​រ៉ា​បើក​បត់​​ឆ្វេង​ត្រឡប់​ក្រោយ​​បុក​ម៉ូតូ​២​គ្រឿង​


រាជធានី​ភ្នំពេញ ៖ ​រថយន្ត​នីស្សាន់​​ណាវ៉ារ៉ា ​ពណ៌ស ​បត់​ឆ្វេង​​តាម​ផ្លូវ​លំ​រួច​​រ៉ឺយ៉ែ​បត់​ត្រឡប់​ក្រោយ​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បណ្តាល​ឱ្យ​​ដួល​គរ​​​​លើ​គ្នា​​រង​របួស​​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ចំណែក​​រថយន្ត​បង្ក​បើក​​រត់​គេច​បាត់​ស្រមោល ។ ​គ្រោះថ្នាក់​នេះ​បាន​​កើតឡើង​កាល​ពីវេលា​ម៉ោង​​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ មករា ២០១៣ តាម​បណ្តោយ​​វិថី​សុធារស ​ជិត​វត្ត​ស្វាយ​ពពែ ​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ។ ​

ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​នីស្សាន់​​ណា​វ៉ារ៉ា ​ពណ៌ស ​បើក​តាមបណ្តោយ​​វិថី​សុធារស ​ពីត្បូង​​ទៅជើង ​ហើយ​បត់​ឆ្វេង​តាម​ផ្លូវ​លំ ដើម្បី​​រ៉ឺយ៉ែ​បត់​ត្រឡប់​​ក្រោយ​វិញ​ក៏​ជ្រុល​​ទៅ​បុក​ម៉ូតូ​​ស្គូពី​​ ពណ៌​ឈាម​​ជ្រូក ជិះ​​២​នាក់​ប្តី​ប្រពន្ធ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង ​បណ្តាល​ឱ្យ​ដួល​ប្តី​​រង​របួស​ធ្ងន់​ ប្រពន្ធ​​របួស​ស្រាល ​រួច​ទៅបុក​គ្នា​ជា​មួយ​ម៉ូតូឌ្រីម​សេ​១២៥ ​ស៊េរី​​២០១០ ​ពណ៌​ខ្មៅ ជិះ​ពី​ត្បូង​ទៅ​ជើង​ដួល​គរ​លើ​គ្នា​រង​របួស​ធ្ងន់​​ម្នាក់​ទៀត ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ