ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត REV 4 ​បើក​បុក​បង្គោល​​ដង​គោម​បំភ្លឺ​ផ្លូវ​ធ្លាក់​​អំពូល​​បែកខ្ចាយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត REV 4 ពណ៌ស្លែ ​រេ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​​ខាង​ស្តាំ​ជ្រុល​ទៅ​​បុក​កៀប​​កង់​មុខ​ជាប់​នឹង​​បង្គោល​​ដង​គោម​បំភ្លឺ​​ផ្លូវ បណ្តាល​ឱ្យ​​ធ្លាក់​​អំពូល​​ភ្លើង​បំភ្លឺ​​ផ្លូវ​បែក​ខ្ចាយ​ ។ ហេតុការណ៍​​នេះ​កើតឡើង​​នៅវេលា​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃទី​​៧ មករា នៅខាង​ជើង​​ស្ថានទូត​វៀត​ណាម​ តាម​មហាវិថី​ព្រះ​​មុនី​វង្ស ក្នុងសង្កាត់​​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

​ប្រភពព័ត៌​​មាន​បាន​ឱ្យ​ដឹងថា រថយន្ត REV 4 ​ពណ៌ស្លែ ​​បើក​តាម​មហា​វិថី​ព្រះ​មុនី​វង្ស ពីជើង​​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ខាង​លើ​បាន​រេចង្កូតឡើង​ទៅ​លើ​ចិញ្ចើម​​ផ្លូវ​ខាង​ស្តាំ​ជ្រុល​ទៅ​បុក​បង្គោល​​ដង​គោម​បំភ្លឺ​​ផ្លូវ បណ្តាល​ឱ្យធ្លាក់​​អំពូល​​ភ្លើង​​​បំភ្លឺ​ផ្លូវ​បែកខ្ចាយ​ ចំណែក​​រថយន្ត​កៀប​​កង់​មុខ​ខាងស្តាំ​ជាប់​នឹង​បង្គោល​ភ្លើង​បើក​ទៅ​​មុខ​លែង​រួច​ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​​បង្ក​​ត្រូវ​សមត្ថ​កិច្ច​​ស្ទូច​យក​ទៅរក្សាទុក​នៅ​សាលា​​រាជធានីភ្នំពេញ ​៕​