ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ជួយ​មនុស្ស​ដែល​ព្យាយាម​លោត​ធ្វើ​អត្ត​ឃាត​នៅ​ចិនក្លាយ​ជា​រូប​ថត​ប្រចាំ​ឆ្នាំ​2012​

11 ឆ្នាំ មុន

​NBC NEWS កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ​ផ្សាយ​ថា រូប​ថត​ប្រចាំ​ឆ្នាំ​២០១២ ជា​រូប​ភាព​ជួយ​ជីវិត​ស្ត្រី​ដែល​ព្យាយាម​លោត​ធ្វើ​អត្ត​ឃាត​ គឺ​ជា​ផ្នែក​មួយ​នៃ​រូប​ថត​ប្រចាំ​ឆ្នាំ​របស់​​ NBC NEWS ដែល​ទទួល​ស្គាល់​​ថា ទំនាស់​ក្នុង​ក្រុម​គ្រួសារ​អាច​ឈាន​ឆ្ពោះ​ទៅ​រក​សោកនាដ​កម្ម​ និង​ជា​បញ្ហា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​។

របាយ​ការណ៍​ដែល​យោង​តាម​ប្រភព​ព័ត៌​មាន​ក្នុង​ស្រុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ផ្សាយ​ថា ស្ត្រី​នោះ​ឈ្មោះ​លួ អាយុ​៥០​ឆ្នាំ ព្យាយាម​ធ្វើ​អត្ត​ឃាត​ កាល​ពី​ថ្ងៃ​​ទី​១៤ សីហា ២០១២ ដោយ​ឡើង​ទៅ​លើ​បរិវេណ​រាល​ហាល​នៃ​​អគារ​មួយ​នៅ​តំបន់​គ័ង​ទុង ក្រោយ​ពី​សម្លាប់​ក្មួយ​រួច​ ដោយ​ហេតុ​តែ​​ខឹង​ប្អូន​ថ្លៃ​ជា​ម្តាយ​របស់​ក្មេង​ប្រុស​​នោះ និង​ក្នុង​អំឡុង​​ពេល​ជា​ច្រើន​ថ្ងៃ​មុន​​​នាង​មាន​អារម្មណ៍​ថា ​មាន​បញ្ហា​សុខ​ភាព​​ដោយ​សារ​ប្អូន​ថ្លៃ​​ដាក់​ថ្នាំពុល។

នាង​លួ​មាន​​ជំងឺ​ផ្លូវ​ចិត្ត​ ហើយ​កាល​ពី​មុន​ធ្លាប់​ព្យា​យាម​ធ្វើ​អត្ត​ឃាត​ដែរ ប៉ុន្តែ​ត្រូវ​រា​រាំង​ដោយ​សមាជិក​​គ្រួសារ។ អ្នក​ជិត​ខាង​ និង​​ប៉ូលិស​ម្នាក់​​ព្យាយាម​ជួយ​សង្គ្រោះ​នៅ​ពេល​ស្ត្រី​នោះ​ប៉ង​សម្លាប់​​ខ្លួន​លើក​ចុង​ក្រោយ​ ។​ ប៉ូលិស​​​បាន​គំរាម​ស្ត្រី​នោះ​ថា «​បើ​គាត់​លោត​ ​គេ​នឹង​លោត​​ធ្វើ​អត្ត​ឃាត​តាម​ដែរ»​។ នៅ​ពេល​គាត់​មាន​ចិត្ត​រារែក​​ ប៉ូលិស​​ប្រញាប់​ចូល​ទៅ​ចាប់​ទាញ​ និង​ជួយ​ដោយ​សុវត្ថិ​ភាព​ ។ នៅ​ពេល​​រូប​ភាព​នោះ​ ​ផ្សព្វ​ផ្សាយ​ ធ្វើ​ឱ្យ​ទស្សនិកជន​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត​ជា​ច្រើន​នាក់​ទទួល​ស្គាល់​ថា ទំនាស់​ក្នុង​ក្រុម​​គ្រួសារ​អាច​ឈាន​ទៅ​រក​សោកនាដ​កម្ម​របស់​គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ​ និង​ចំណាត​់​ការ​​ទំនាស់​​ក្នុង​​ក្រុម​គ្រួសារ​កំពុង​ក្លាយ​ជា​បញ្ហា​ចម្បង​នៅ​​ប្រទេស​ចិន ៕