ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ស្វ៊ីស​​សក្តិ​សម​ក្នុង​ការ​ផ្តល់​កំណើត​ទារក​ឆ្នាំ​2013

11 ឆ្នាំ មុន

លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​អេកូ​ណូមីស អីុន​ថេលី​ជេនយូនីត (EIU) បាន​បង្ហាញ​ថា ប្រទេស​ស្វ៊ីស​ជា​ដែនដ​ី​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ផ្តល​់​កំណើត​ទារក​នៅ​ក្នុង​ឆ្នាំ​២០១៣ ។ លទ្ធ​ផល​ស្រា​វ​ជ្រាវ​ចុង​ក្រោយ​របស់ EIU ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៦ ធ្នូ បញ្ជាក់​ថា​ស្វ៊ីស​ជា​ជើង​ឯក​ក្នុង​នាម​ជា​ដែន​ដី​ល្អ​បំផុត​សម្រាប់​ការ​ផ្តល់​កំណើត​នៅ​ឆ្នាំ​២០១៣ ដោយ​ស្វ៊ីស​ជា​ប្រទេស​មាន​ប្រជា​ជន​ត្រឹម​៨​លាន​

លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​អេកូ​ណូមីស អីុន​ថេលី​ជេនយូនីត (EIU) បាន​បង្ហាញ​ថា ប្រទេស​ស្វ៊ីស​ជា​ដែនដ​ី​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ផ្តល​់​កំណើត​ទារក​នៅ​ក្នុង​ឆ្នាំ​២០១៣ ។ លទ្ធ​ផល​ស្រា​វ​ជ្រាវ​ចុង​ក្រោយ​របស់ EIU ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៦ ធ្នូ បញ្ជាក់​ថា​ស្វ៊ីស​ជា​ជើង​ឯក​ក្នុង​នាម​ជា​ដែន​ដី​ល្អ​បំផុត​សម្រាប់​ការ​ផ្តល់​កំណើត​នៅ​ឆ្នាំ​២០១៣ ដោយ​ស្វ៊ីស​ជា​ប្រទេស​មាន​ប្រជា​ជន​ត្រឹម​៨​លាន​នាក់ និង​មាន​សេដ្ឋ​កិច្ច​ធំ​ស្ថិត​នៅ​លំដាប់​ទី​១៩ នៅ​លើ​ពិភព​លោក​ដោយ​​ GDP មាន​ពិន្ទុ​សរុប​៨,២២​ពិន្ទុ ពី​ពិន្ទុ​ពេញ​ចំនួន​១០ បន្ទាប់​​មក​គឺ​​ប្រទេស​អូស្ត្រា​លី​មាន​៨,១២​ពិន្ទុ ណ័រ​វែស​៨,០៩​ពិន្ទុ ស៊ុយ​អែត​៨,០២​ និងដា​ណឺ​ម៉ាក​មាន​៨,០១​ពិន្ទុ ​ស្ថិត​ក្នុង​ចំណោម​៥​លំដាប់​ថ្នាក់​ដំបូង​នៅ​លើ​ពិភព​លោក ។

ចំណែក​ប្រទេស​សិង្ហបុរី​ នូវែល​សេឡង់ ហូឡង់ កាណា​ដា និង​តំបន់​គ្រប់គ្រង​ពិសេស​​ហុង​កុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក​់​ពី​៦ទៅ​១០​ដោយ​មាន​​ពិន្ទុ​ធ្លាក់ចុះ​ជា​បន្ទាប់​ក្នុង​​ពី​៨,០០​ដល់​៧,៨០​ពិន្ទុ ។ដោយ​ឡែក​សហរដ្ឋ​អាមេ​រិក​ ជា​ប្រទេស​មហា​អំណាច​លំដាប់​ទី​១​នៅ​លើ​ពិភព​លោក​ ស្ថិត​ក្នុង​លំដាប់​ទី​១​៦​និង​អាល្លឺ​ម៉ង់ ជា​ដែន​ដី​សេដ្ឋ​កិច្ច​ធំ​នៅ​អឺ​រ៉ុប​ដោយ​ប្រទេស​ទាំង​២​មាន​ពិន្ទុ​៧,៣៨​ដូច​គ្នា ។ ចំណែក​​ប្រទេស​ស៊ីរី ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៨០​ត្រូវ​បាន​កំណត់​ថា ជា​ដែន​ដី​សម​ស្រប​ដល់​ការ​ចាប់​កំណើត​តិច​បំផុត​នៅ​លើ​ពិភព​លោក មាន​៤,៧៤​ពិន្ទុ បន្ទាប់​មក​គឺ​ប្រទេស​កេន​យ៉ា អ៊ុយ​ក្រែន បង់​ក្លា​ដែស អង់​ហ្គោ​ឡា ប៉ា​គី​ស្ថាន កាហ្សា​ក់​ស្ថាន រុស្សុី និង​ឥណ្ឌូ​ណេ​ស៊ី​ តាម​​លំដាប់ ។

ប្រសិន​បើ​គិត​​តែ​លើ​ទ្វីប​អាស៊ី​ឃើញ​ថា សិង្ហ​បុរី​ស្ថិត​នៅ​លំដាប់​ទី​៦ នៅ​លើ​ពិភព​លោក​ បាន​ក្លាយ​ជា​ដែន​ដី​សម្រាប់​ចាប់​កំណើត​ល្អ​បំផុត​នៅ​អាស៊ី​ និង​លំដាប់​ទី​២​ដល់​១១​នៅ​អាស៊ី​ គឺ​តំបន់​គ្រប់​គ្រង​ពិសេស​ហុងកុង ស្ថិត​នៅ​លំដាប់​ទី​១០ នៅ​លើ​ពិភព​លោក អេមីរ៉ាត អារ៉ាប់​រួម ស្ថិត​នៅ​លំដាប់​ទី​១៨​នៅ​លើ​លោក កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​លំដាប់​ទី​១៩ នៅ​លើ​លោក គុយ​វ៉ែត ស្ថិត​ក្នុង​លំដាប់​ទី​២២ ជប៉ុន លំដាប់​ទី​២៥នៅ​លើ​លោក ម៉ាឡេស៊ី​ស្ថិត​ក្នុង​លំដាប់​ទី​៣៦​ អារ៉ា​ប៊ី​សាអូឌីត លំដាប់​ទី​៣៨​នៅលើ​ពិភព​លោក ចិន​ស្ថិត​នៅ​លំដាប់​ទី​៤៩​ និងថៃ​​ស្ថិត​ក្នុង​លំដាប់​ទី​៥០​នៅ​លើ​ពិភព​លោក រួម​ទាំង​ស្ថិត​ក្នុង​លំដាប់​ទី​១១​នៅ​អាស៊ី ។​ កត្តា​ដែល​​រុញ​ច្រាន​ថៃ​ឱ្យ​ធ្លាក់​ចុះ​គឺ​បញ្ហា​ទំនាស់​ផ្នែក​នយោ​បាយ​ ដែល​ប៉ះ​ពាល់​ជា​បន្ទាប់​ដល់​ការ​មាន​ស្ថិរ​ភាព​ផ្នែក​សេដ្ឋ​កិច្ច​ និង​គុណ​ភាព​​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន ៕