ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ទំនិញ​ខូចគុណភាព​ក្នុង​ផ្សារ​ច្រេស ស្រុក​មេ​សាង(មានវីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ចំនួន​១០​មុខ ស្មើនឹង​ទម្ងន់​១១៩ គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ក្នុង​ផ្សារ​ច្រេស…

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ចំនួន​១០​មុខ ស្មើនឹង​ទម្ងន់​១១៩ គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ក្នុង​ផ្សារ​ច្រេស ដែល​ស្ថិត​ក្នុងភូមិ​ច​ន្ទ័​គ្រឹះ​ស្នា ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មិ​នា ម្សិល​ម៉ិ​ញ​នេះ ។

សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ និង​បង្ហាញ​ដល់​ក្រុម​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់ និង​ការ​រក្សា​ទុក​មុខទំនិញ​ឲ្យ​ស្រប​ទៅ​តាម​លក្ខណ និង​ផ្តោត​ទៅ​លើ​អនាម័យ​ផង​ដែរ ព្រមទាំង​បាន​បង្រៀន​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​អំពី​របៀប​មើល​កាលបរិច្ឆេទ​នៃ​ទំនិញ សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង ។

ដោយឡែក​សម្រាប់​ទំនិញ​ខូចគុណភាព​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូវ​រក​ឃើញ និង​ដកហូត​បាន​នោះ​រួម​មាន ទឹកក្រូច ទឹក​សណ្តែក ស្រា​បៀរ ទឹកដោះគោ​ខាប់ ពោត​កំប៉ុង កាពិ ទឹក​ផ្លែ​ឈើ សាំ​ម៉ូ​រ៉ៃ ចាហួយ​ដូង និង​ឡេ​ល្ពៅ​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ផង​ដែរ ។ ទំនិញ​ខូចគុណភាព​ទាំង​អស់នេះ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ប្រមូលផ្តុំ​ធ្វើការ​ដុត​បំផ្លាញ​ចោល ។
ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ច្រេស​នេះ អាជីវករ​ភាគច្រើន បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​បាន​ល្អ ប៉ុន្តែ​មាន​អាជីវករ​មួយ​ចំនួន​តូច បាន​នាំ​គ្នា​បិទ​ស្តង់​បិទ​តូប និង​ខ្លះ​ទៀត​រត់​ពួន​បាត់​អស់ ក្នុង​ចេតនា​មិន​ចង់​ឲ្យ​មន្ត្រី​ជំនាញ​ចូល​ពិនិត្យ​ទំនិញ​ដែល​ពួក​គាត់​ដាក់​លក់​នោះ​ទេ ។

ដូច្នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល សូម​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ មិន​ថា តែ​អាជីវករ​នៅ​ផ្សារ​ច្រេស​នេះ​ទេ គឺ​អាជីវករ​នៅ​គ្រប់​ផ្សារ​ទាំងអស់​ក្នុង​ខេត្តព្រៃវែង មេត្តា​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ផង ក្នុង​ន័យ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផង និង​ការពារ​ផលប្រយោជន៍​របស់​ខ្លួនឯង​ផង​ដែរ ជា​ពិសេស​សូមកុំ​ដាក់​តាំង​លក់​នូវ​រាល់​ទំនិញ​ទាំងឡាយ​ណា​ដែល​ខូចគុណភាព ឬ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ