ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មេឃ​ចង់​ភ្លៀង​ក៏​ទៅ​កៀង​កូន​គោ តែ​បែរជា​អកុសល​ទៅ​វិញ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់​ពី​រូប​គាត់​ចេញ​ទៅ​កៀង​កូន​គោ​នៅ​វាលស្រែ ខណៈ​ពេល​មេឃ​កំពុង​រក​ភ្លៀង ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់​ពី​រូប​គាត់​ចេញ​ទៅ​កៀង​កូន​គោ​នៅ​វាលស្រែ ខណៈ​ពេល​មេឃ​កំពុង​រក​ភ្លៀង ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ប្រាំង​ខាងកើត​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ចម្ងាយ​ពីរ​ភូមិ ៨០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដូង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ឃើញ​មេឃ​ចង់​ភ្លៀង ហើយ​គោ​មិន​ទាន់​ត្រឡប់​ចូល​ក្រោល គាត់​ក៏​ដើរទៅ​ជួយ​យក​គោ​កូន​ដែល​នៅ​មើល​នៅ​វាលស្រែ​ប្រាំង ដែល​នៅ​ចម្ងាយ​៨០០​ម៉ែត្រ ពី​ភូមិ  ស្រប​ពេល​នោះ​រន្ទះ​ក៏​បាន​បាញ់​ត្រូវ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ