ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា១០០ឆ្នាំ៖ «​ឆ្ងាញ់​ណាស់​ញ៉ាំអស់​១​ចាន តែ​ទាស់​​ថា​សាច់​​ស្វិត​​ទំពារអត់​​ដាច់​​»

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ទឹកប្រាក់​ចំនួន​២៥០ដុល្លារ ជា​អំណោយដ៏​​ថ្លៃថ្លា​របស់​សប្បុរសជននៅ​សហរដ្ឋអា​មេ​រិ​ក ​​យក​ទៅ​ប្រគល់​ជូនដល់​លោកតា​អាយុ​១០០​ឆ្នាំ​ហើយ កាលពី​​រសៀល​ថ្ងៃ​ទី​២១ មីនា​ ​​ដែល​​លោកតា​​កំពុង​រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ ​ទឹកប្រាក់​ចំនួន​២៥០ដុល្លារ ជា​អំណោយដ៏​​ថ្លៃថ្លា​របស់​សប្បុរសជននៅ​សហរដ្ឋអា​មេ​រិ​ក ​​យក​ទៅ​ប្រគល់​ជូនដល់​លោកតា​អាយុ​១០០​ឆ្នាំ​ហើយ កាលពី​​រសៀល​ថ្ងៃ​ទី​២១ មីនា​ ​​ដែល​​លោកតា​​កំពុង​រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ​អំណោយដ៏​ថ្លៃថ្លា​នេះ បាន​មក​ពី​សប្បុរសជន នៅ​សហរដ្ឋអា​មេ​រិ​កចំនួន​ពីរ​នាក់ គឺ​លោកស្រីបុស្សបា ចេ​ង និងលោកស្រី ពៅ មាន​ទឹកប្រាក់​សរុបចំនួន​២៥០ ដុល្លារ​ ។ ប្រាក់​នេះ​ បាន​ដូរ​ជា​ប្រាក់​ខ្មែរតាម​សំណូមពរ​របស់​ម្ចាស់​អំណោយបាន​ចំនួន​១​លាន​រៀល ។

ជា​មួយ​គ្នា​នេះ​ដែរ ម្ចាស់​អំណោយបាន​ស្នើ​សុំឱ្យ​ភ្នាក់ងារ​យើង​ទិញ​គុយទាវ១​ចាន​ផ្ញើជូន​លោកតា​ផង​ដែរ ។ ​ក្រោយ​ពី​បាន​ពិសារ​គុយទាវ និង​ទទួល​ថវិកា​​ហើយ លោកតាសំ សុខ អាយុ​១០០ឆ្នាំ មាន​សេចក្តី​រីករាយ​ឥត​ឧបមា និង​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណចំពោះ​សប្បុរសជន ដែល​បាន​ផ្តល់​អំណោយ​ជា​ទឹកប្រាក់​យ៉ាង​ច្រើន​បែប​នេះ និង​បាន​ជូនពរ​ដល់​សប្បុរ​ជន​ទាំង​លើក​នេះ និង​លើក​មុន សូមឱ្យសប្បុរសជន និង​ក្រុម​គ្រួសារ ទាំងអស់ជួប​ប្រទះ​នៅ​សេចក្តីសុខគ្រប់ពេលវេលា និង​សូម​ជូនពរ​៤ប្រការ​ទៀត គឺ អាយុៈ វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លាងឃ្លាត​ឡើយ ។ លោកតា​ក៏បាន​និយាយ​ដែរ​ថា «គុយ​នេះ​ឆ្ងាញ់​ណាស់ ចឹ​ង​ហើយ​ទើប​គាត់​ពិសា​​អស់​១​ចាន តែ​ទាស់​ថា សាច់​ស្វិត​មិន​អាច​ពិសា​រ​ដាច់​ទេ» ។

សូម​គួររំលឹកថា​៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាពបាន​ផ្សាយ​ពី​នូវ​ទុក្ខ​លំបាករបស់​លោកតា សំ សុខ អាយុ​១០០ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​កូន ស្រី​ឈ្មោះ សំ ផុ​ន អាយុ​៦៨​ឆ្នាំ ជា​អ្នក​មើលថែរ តែ​ការ​រស់នៅ​របស់​ពួក​គាត់ ពឹង​អាស្រ័យ​លើ​ចៅ​ពីរ​នាក់​ប្តី​-ប្រ​ព​ន្ធដែល​មាន​ជីវភាពខ្វះខាត ។ ដោយ​ឃើញ​ពី​ទុក្ខ​លំបាក លោកតា​អាយុ​១០០​ឆ្នាំ ដែល​ចង់​ពិសារ​ឆ្ងាញ់​ផង​នោះ តាម​រយៈ បងប្អូន រស់នៅ​រាជធានី​ភ្នំពេញ ពួក​គាត់​ទាំង​ពីរ​នាក់ បាន​សម្រេច​ជួយ​ឧ​ប​ត្ថ​ម​ប្រាក់​ចំនួន​២៥០​ដុល្លា ដោយ​បាន​វ៉េ​ផ្ញើ​មក ភ្នាក់ងារ កោះសន្តិភាព ប្រចាំ ខេត្តកំពង់ឆ្នាំង ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​លោកតា ដោយ​ផ្ទាល់​ដៃ​តែ​ម្តង។

ក្នុង​នាម​ កោះសន្តិភាព​ក៏​សូម​ថ្លែងអំណរគុណចំពោះសប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ជួយ
​ឧ​ប​ត្ថម្ភលោកតា​អាយុ​១០០​ឆ្នាំជា​បន្តបន្ទាប់ និង​សូម​ជូនពរ​សប្បុរសជនទាំងអស់ ជួប​តែ​ពុ​ទ្ធ​​ពរទាំង​៤​ប្រការ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ