ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​លា​រាជ​ធានី​ភ្នំពេញ​គួរពិនិត្យ​ការ​ផ្សាយ​ប៉ា​ណូ​ខុស​ពី​សីលធម៌​សង្គម

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ មួយផ្ទាំង​ធំ ​បាន​បង្ក​ឱ្យ​មាន​ការ​រិះ​គន់​​​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​តំបន់​នោះស្ទើរ​គ្រប់​ៗ​គ្នា ដោយសារ​តែ​មាន​ភាព​សិច​ស៊ី​ជ្រុល​ ធ្វើ​ឱ្យ​ខូច​​សីលធម៌​សង្គម ដែល​សាលា​រាជធានី​ភ្នំពេញ​គួរ​ពិនិត្យ និង​មាន​ការ​កែ​សំរួល​ឡើង​វិញ ។ ផ្ទាំង​​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​ត្រូវ​បាន​គេ​ចាប់ ឬ​បិទ​ភ្ជាប់​ជាមួយ​ជញ្ជាំង​ផ្ទះ​​ប្រជា​ពល​រដ្ឋ​នៅ​ចំណុច​ផ្លូវបំបែក​មហា​ វិថី​ព្រះ​មុនី​វង្ស​ និង​ផ្លូវ​​លេខ​២៧១ ឬ​ច្រមុះ​ជ្រូក​ស្ថានីយ​លក់

រាជធានីភ្នំពេញ ៖ ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ មួយផ្ទាំង​ធំ ​បាន​បង្ក​ឱ្យ​មាន​ការ​រិះ​គន់​​​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​តំបន់​នោះស្ទើរ​គ្រប់​ៗ​គ្នា ដោយសារ​តែ​មាន​ភាព​សិច​ស៊ី​ជ្រុល​ ធ្វើ​ឱ្យ​ខូច​​សីលធម៌​សង្គម ដែល​សាលា​រាជធានី​ភ្នំពេញ​គួរ​ពិនិត្យ និង​មាន​ការ​កែ​សំរួល​ឡើង​វិញ ។ ផ្ទាំង​​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​ត្រូវ​បាន​គេ​ចាប់ ឬ​បិទ​ភ្ជាប់​ជាមួយ​ជញ្ជាំង​ផ្ទះ​​ប្រជា​ពល​រដ្ឋ​នៅ​ចំណុច​ផ្លូវបំបែក​មហា​វិថី​ព្រះ​មុនី​វង្ស​ និង​ផ្លូវ​​លេខ​២៧១ ឬ​ច្រមុះ​ជ្រូក​ស្ថានីយ​លក់​សាំង​សូ​គីម៉ិច ​ខាង​លិច​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ដែល​ទើបនឹង​ដាក់​​តាំង​ក្នុង​ពេលថ្មីៗ​នេះ ។

ផ្ទាំង​ប៉ាណូ​នោះ​ មាន​រូប​ភាព​បុរស​​ស្លៀក​តែ​ខោ​ទ្រនាប់​កំប៉ិតៗ​ឈរ​ផ្សាយ​ពាណិជ្ជ​កម្ម​ខោ​ទ្រនាប់​ម៉ាក ROSSO ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​មានការ​រិះ​គន់​ ជា​ពិសេស​ស្ត្រី​​ ពួក​គេ​យល់​ថា រូប​ភាព​នេះ​​បាន​ធ្វើ​ឱ្យ​តំលៃ​សីលធម៌​​នៅ​ក្នុង​សង្គម​ខ្មែរ​ ​មាន​ការ​​ធ្លាក់​ចុះ ។ មាន​អ្នក​ដំណើរ​ជាច្រើន​នៅ​ពេល​ធ្វើ​ដំណើរ​ពី​​ចំណុច​ស្ពាន​អាកាស​មក​​ តែង​បាន​ពិនិត្យ​មើល​ស្ទើរ​គ្រប់​ៗ​គ្នា​នៅ​ពេល​មក​ដល់​ចំណុច​ភ្លើង​ស្តុប​ច្រមុះ​ជ្រូក​​ដែល​​មើល​ឃើញ​កាន់​តែ​​ច្បាស់​ ។ ​ចំពោះ​​សុភាព​ស្ត្រី​ខ្លះ គ្រាន់តែ​ក្រឡេ​ក​មើល​មួយ​ភ្លែត​ក៏​ដាក់​ភ្នែក​ចុះ ប្រកប​ដោយ​ភាព​អៀន​ខ្មាស់ ចំណែ​ក​ឯស្ត្រីមួយ​ចំនួន​នៅ​ពេល​​ដល់​ចំណុច​នេះ បាន​ងើយ​មើល​មិន​ដាក់​ភ្នែក​​ភ្លេច​ទាំង​មើល​ផ្លូវ​ដែល​ខ្លួន​​កំពុង​បើក​បរ​យាន​យន្ត​ទៀ​តផង ។

ប្រជា​ពលរដ្ឋ​​ជា​អ្នក​ដំណើរ​បានសំណូមពរ​ដល់​សា​លា​រាជធានី​ភ្នំពេញ​គួរ​ណែនាំ​ឱ្យ​ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជ​កម្ម​ខាងលើ​នេះ​មានការ​កែ​សំរួល​ធ្វើ​យ៉ាងណា​ឱ្យ​កាត់​បន្ថយ​ភាព​សិច​ស៊ី​នេះ​ឡើង​វិញ ។ ជា​ការ​ពិត បើ​តាម​កា​រពិនិត្យ​ក្នុង​រូប​ភាព​ជាក់ស្តែង​ បុរស​សង្ហា​នោះ​ហាក់​ដូចជា​ស្រាត​ននល​គក​តែ​ម្តង មើលទៅ​គួរ​ឱ្យ​ព្រឺ​ខ្លួន​ សូម្បីតែ​បុរស​​ដូច​គ្នា​​មើល​​ក៏​មាន​​ការ​អៀន​ខ្មាស​ផងដែរ ។ សាលា​រាជ​ធានី​ភ្នំពេញ​ ជា​ពិសេស​ការិយាល័យ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​​គួរ​ពិនិត្យ​រាល់​ការ​សុំ​ដំឡើង​ ឬ​តាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ឱ្យ​បាន​ល្អិត​ល្អន់​មិនគួរ​បណ្តោយ​ឱ្យ​មានការ​តាំង​ផ្សាយ​រូប​ភាព ​អាស​អាភាស​បែបនេះ​តទៅ​ទៀតនោះ​ទេ ។ ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ គេមិន​មាន​​ការ​ជំទាស់​នោះទេ តែ​ការ​ផ្សាយ​នោះ​ត្រូវ​មាន​ការពិនិត្យ​ពិចារណា​ឱ្យ​បាន​ល្អិត​ល្អន់​​ ព្រោះ​នេះ​ជា​​សីលធម៌​សង្គម និង​ជាមុខ​មាត់​របស់​ប្រទេស​ជាតិយើង​ដែល​ប្រកាន់នូវ​ប្រពៃ​ណី​តាំង​ពី បុរាណ​កាល​មក ៕