ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល«សង្ឃម៉ារី»សម្រេចដោះលែង​វិញ​

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅមុននេះបន្តិច បុគ្គល​ម្នាក់​ដែល​​ស្លៀកពាក់​ជា​សង្ឃ និង​មាន​ឈ្មោះ​គណនី​​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ត្រូវបាន​​​​ដោះ​លែងវិញហើយ ក្រោយពីសមត្ថកិច្ច​ខេត្ត​បាន​ឃាត់​​ខ្លួន​ នាំ​មកសាកសួរ​​អស់រយៈពេល​ជាច្រើនម៉ោង…

ខេត្តកំពត ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅមុននេះបន្តិច បុគ្គល​ម្នាក់​ដែល​​ស្លៀកពាក់​ជា​សង្ឃ និង​មាន​ឈ្មោះ​គណនី​​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ត្រូវបាន​​​​ដោះ​លែងវិញហើយ ក្រោយពីសមត្ថកិច្ច​ខេត្ត​បាន​ឃាត់​​ខ្លួន​ នាំ​មកសាកសួរ​​អស់រយៈពេល​ជាច្រើនម៉ោង កាលពីព្រឹក​​ថ្ងៃទី​២១ មីនា នេះ ។ ការ​សម្រេច​ដោះ​លែង​​របស់​ព្រះរាជ​អាជ្ញា​ក៏បានតម្រូវឱ្យ​​គាត់ ​ត្រូវធ្វើ​កិច្ច​សន្យា​​បញ្ឈប់​រាល់​​​សកម្មភាព​​​ដែលគាត់​​ធ្លាប់​​ធ្វើ​ កាល​ពី​​កន្ល​ង​​មក​ ។

គួររំលឹកថា ​កម្លាំង​នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ស្ថិត​ក្នុងភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ដាក់​បញ្ជា​ផ្ទាល់មាត់​ទៅ​អភិ​បាល​ខេត្ត​កែប ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ដដែលនេះ ​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​អភិ​បាល​ខេត្ត​កែប លោក កែន ស​ត្ថា ឲ្យ​ស្វែងរក​បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ដែល​តែងតែ​បង្ហោះ​សារភូត​កុហក​រឿង​ប្រទេស​ជាតិ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​ នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាលជាមួយ​កម្មករ​-​កម្មការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់ មក​ពី​តំបន់​រោងចក្រ​ជ្រៃ​កោង រាជធានី​ភ្នំ ពេញ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា បុគ្គល​នេះ​​ពូកែ​ខាង​ភូត ហើយ​បុគ្គល​នេះ​មិន​ច្បាស់​ថា ទើប​ចូល​បួស ឬ​ក៏​បួស​ជា​សង្ឃ​យូរហើយ ឬ​ក៏​គ្រាន់តែ​កោស​ក់ ហើយ​គ្រង​ស្បង់​បោក​បញ្ឆោត​គេ ។

សម្តេច​តេ​ជោ ហ៊ុន សែន​មាន​ប្រសាសន៍​ថា​៖ «​អា​ម្សៀ​រ​នេះ អានេះ​មេ​ភូត ឪ​ភូត អត់​មាន​វត្ត​ពិតប្រាកដ […] ខ្ញុំ​បញ្ជារ​ឲ្យ​រក​អា​ម្នាក់​នេះ​» ។ ថ្លែង​បណ្តើរ​បង្ហាញ​រូបភាព​បុគ្គល​នេះ​បណ្តើរ​សម្តេច​បាន​បញ្ជាក់​ថា បុគ្គល​រូប​នេះ គឺ​តែងតែ​ចល័ត​ពី​កែប ចូល​កំពត ជួន​ទៅ​ចល័ត​ពី​កំពត​ចូល​តាកែវ ។ សម្តេច​បាន​ដាក់​បញ្ជា​ថា​៖ «​តាម​មើល​អា​មួយ​នឹង កែន ស​ត្ថា អភិបាលខេត្ត​កែប តាម​រក​អា​មួយ​ហ្នឹង​ថ្ងៃ​ហ្នឹង​» ។ ប្រមុខ​ដឹកនាំ​បាន​បន្ត​ថា លោកសង្ឃ​ពិតប្រាកដ​ឬ​អត់ ? សង្ស័យ​កោស​ក់ ហើយ​ដាក់​ស្បង់ តែ «​បើ​មិនមែន​លោកសង្ឃ​ពិតប្រាកដ ក៏​ស្រួល​តែ​ម្តង​ទៅ​» សម្តេច​បន្ត​ថា បុគ្គល​ឈ្មោះ «​សង្ឃ​ម៉ា​រី​» មិន​ត្រឹមតែ​ភូត​កុហក​រឿង​ធម្មតា​ទេ តែ​បាន​ភូត​កុហក​ថា សម្តេច​ត្រូវ​អូស្ត្រាលី​ចាប់ខ្លួន ជាដើម «​ប៉ុន្តែ​អានេះ​ភូត មហាភូត ភូត​សុទ្ធតែ​រឿង​ប្រទេស​ជាតិ​» ។

​ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើទំព័រកាសែតកោះសន្តិភាព​

អត្ថបទសរសេរ ដោយ