ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​កំពុង​ខ្លាច​ស្រមោល​ខ្លូ​ន​ឯង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុមប្រឆាំង​ដែល​កំ ពុង​ដើរ​តាម​ការ​ដឹកនាំ​របស់​លោក​សម រ​ង្ស៊ី​នោះ កំពុង​តែ​ខ្លាច​ស្រមោល​ខ្លូ​ន​ឯង ដោយ​ប្រកាស​ថា ខ្លាច​គេ​លួច​ធ្វើឃាត ។…

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុមប្រឆាំង​ដែល​កំ ពុង​ដើរ​តាម​ការ​ដឹកនាំ​របស់​លោក​សម រ​ង្ស៊ី​នោះ កំពុង​តែ​ខ្លាច​ស្រមោល​ខ្លូ​ន​ឯង ដោយ​ប្រកាស​ថា ខ្លាច​គេ​លួច​ធ្វើឃាត ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា នៅ​មុន​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ក្រុម​ប្រចាំ​ង ឬ​តិរច្ឆាន​ដឹកនាំ និង​ញុះញង់​ដោយ ហុង លី​ម ហាក់​មាន​ទឹកចិត្ត និង​សកម្មភាព​ពុះកញ្ជ្រោល​ណាស់ ក្នុង​ការ​ប្រឆាំង ។

ម្នាក់​ៗ​សុទ្ធតែ​បាន​សម្តែង​ឲ្យ​ឃើញ​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​គ្មាន​គូ​ប្រៀប​ទៅ​នៅ​ស្រុក​គេ​ហើយ​មិន​អស់ចិត្ត​មក​ប្រឆាំង​នឹង​ជាតិ​សាសន៍​ខ្លួនឯង​ទៀត ជឿ​តាម​ការ​អូស​ទាញ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់ ទណ្ឌិត សម រង្សី ដោយ​មិន​យក​ភ្នែក​មើល​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​ដែល​កំពុង​មាន​សន្តិភាព​ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​សង្គម ប្រជាជន​រស់នៅ​ប្រកបដោយ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​សង្គម​ជាតិ ។

លោក​បន្ត​ថា មិន​គិត​ថា​ទ​ង្វើ និង​សកម្មភាព​របស់​ពួក​ខ្លួន គឺជា​ការ​ប្រឆាំង​នឹង​ការ​រស់នៅ​ប្រប​ដោយ​សុខដុមរមនា​របស់​ប្រជាជន​នោះ​ទេ បែរជា​មក​បង្ក​អរិភាព​ប្រជាជន​ទៅ​វិញ ។
ឥឡូវ​ក្រោយ​ពី​ការ​បញ្ចប់​បេសកកម្ម​ប្រកបដោយ​ជោគជ័យ និង​ផ្លែផ្កា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​រួច បាន​ត្រឡប់​មក​មាតុភូមិ​វិញ ស្រាប់តែ​ពួក​តិរច្ឆាន ហុង លី​ម នាំ​គ្នា​សម្តែង​ការ​ភ័យ​ខ្លាច លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ថា មាន​ហានិភ័យ​ពី​ការ​តាម​ធ្វើឃាត​ដល់​ខ្លួន​ទៅ​វិញ ។ តើ​ការ​បំផុស​ព័ត៌មាន​នេះ ជា​ឧបាយកល ឬ​ជា​ការ​ភ័យ​ខ្លាច​ប្រាកដ​មែន ?

លោក​បន្ថែម​ថា បើជា​ឧបាយកល គឺ​គ្មាន​អ្វី​ក្រៅពី​ចេតនា​ចង់​ដាក់​កំហុស​មក​លើ​រាជា​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ។ តែ​ដាក់​កំហុស​ម្ត៉េ​ច​បាន បើ​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​មាន​សន្តិភាព​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ល្អ​ផង​នោះ ។ ការ​និយាយ​ថា ខ្លាច​សុវត្ថិភាព របស់​ខ្លួន គឺ​មាន​ន័យ​ថា ដាក់បន្ទុក​មក​លើ​រដ្ឋាភិបាល​អូស្ត្រាលី​ថា អន់ បើ​អន់​អ​ញ្ចឹ​ង តើ​ពួក​តិរច្ឆាន​គិត​យ៉ាងម៉េច មាន​តែរ​ត់ទៅ​នៅ​ស្រុក​ខ្មែរ​វិញ​ឬ ។

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា បញ្ហា​មួយទៀត​មាន​តែ​ពួក​ប្រឆាំង​ភ័យ​ខ្លួន ក្រែងលោ បណ្តាសា​ដែល​ស្រែក​ជេរ​សម្តេច​តេ​ជោ បែរ​ទៅ​ជា​ឡង​ទៅ​រក​ខ្លូ​ន​វិញ ។

យ៉ាងណា​ក្តី​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី​បាន​ទទួល​ជោគជ័យ​ជា​ផ្លែ​ការ ដោយ​ភាគី​ដែល​បាន​ចូល​រូ​ម​ប្រជុំ​បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​រៀង​ៗ​ខ្លួន ។ ចំណែក​ក្រុមប្រឆាំង​តវ៉ា​វិញ​ហាក់ដូចជា​ស្ងាត់ឈឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ