ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​​​កីឡា​6វិញ្ញា​សា​​ដណ្តើម​​​ពាន​រង្វាន់​​​លោក​អភិ​បាល​​ខេត្ត​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ការ​ប្រកួត​​​កីឡា​​​៦​វិញ្ញា​សា​ដណ្តើម​​ពាន​រង្វាន់​​លោក​អភិ​បាល​ខេត្ត​​​បាត់​ដំបង ដែល​បាន​ចាប់​ផ្តើម​​​ពី​ថ្ងៃ​​ទី​១ មករា​ មក​​​ដល់​ថ្ងៃ​ទី​​៦ មករា ឆ្នាំ​២០១៣ បាន​​បញ្ចប់​​ជា​ស្ថាពរ​​​​ ហើយ​ពិធី​​បិទ​ការ​​ប្រកួត​​​នេះ​ធ្វើ​ឡើង​​​នៅ​ក្នុង​បរិវេណ​​ផ្សារ​​​ទំនើប​​​ក្រុម​​​ហ៊ុន​បៃ​​តង​​កម្ពុជា​​​ ស្ថិត​​ក្នុង​សង្កាត់​​​អូរ​ចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង​ ​​ក្រោយ​ម​អធិ​បតី​ភាព​​លោក​ប្រាជ្ញ​ ចន្ទ អភិបាល​​ខេត្ត​​​ ដោយ​​​មាន​ការ​

ខេត្ត​បាត់​ដំបង​ ៖ ការ​ប្រកួត​​​កីឡា​​​៦​វិញ្ញា​សា​ដណ្តើម​​ពាន​រង្វាន់​​លោក​អភិ​បាល​ខេត្ត​​​បាត់​ដំបង ដែល​បាន​ចាប់​ផ្តើម​​​ពី​ថ្ងៃ​​ទី​១ មករា​ មក​​​ដល់​ថ្ងៃ​ទី​​៦ មករា ឆ្នាំ​២០១៣ បាន​​បញ្ចប់​​ជា​ស្ថាពរ​​​​ ហើយ​ពិធី​​បិទ​ការ​​ប្រកួត​​​នេះ​ធ្វើ​ឡើង​​​នៅ​ក្នុង​បរិវេណ​​ផ្សារ​​​ទំនើប​​​ក្រុម​​​ហ៊ុន​បៃ​​តង​​កម្ពុជា​​​ ស្ថិត​​ក្នុង​សង្កាត់​​​អូរ​ចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង​ ​​ក្រោយ​ម​អធិ​បតី​ភាព​​លោក​ប្រាជ្ញ​ ចន្ទ អភិបាល​​ខេត្ត​​​ ដោយ​​​មាន​ការ​ចូល​រួម​​​ពី​មន្ត្រី​រាជ​​ការ​​ក្នុង​ខេត្ត និង​​ប្រជា​ពល​រដ្ឋ​​​ជិត​១​ពាន់​​នាក់​​ ។ ការ​ប្រកួត​​នេះ​​​ធ្វើ​ឡើង​​​ដើម្បី​ចូល​រួម​​​អប​អរ​សា​ទរ​​​ពិធី​​បុណ្យ​​ខួប​​អនុស្សា​វរីយ៍​​​​លើក​ទី​​៣៤​​​ទិវា​ជ័យ​ជម្នះ​​៧​មករា ដែល​​រៀប​ចំ​ឡើង​​​ដោយ​ក្រុម​ហ៊ុន​​បៃ​តង​​​កម្ពុជា ។

លោក​អ៊ុយ រី អភិ​​បាល​​រង​ខេត្ត​បាត់​ដំបង បាន​ប្រកាស​​អំពី​​​សកម្ម​ភាព​​ប្រកួត​​​កីឡា​ចំនួន​​៦​វិញ្ញា​សាគឺ វិញ្ញា​សា​​​​កីឡា​ប៉េតង់ (ប៊ូល), វិញ្ញា​សាវាយ​កូន​ឃ្លី​​លើ​តុ, វិញ្ញា​​​សា​​​​បាល​់​ទះ​​ (បុរស-នារី) វិញ្ញា​សា​​បាល់​ទាត់​​ (បុរស-នារី) វិញ្ញាសា​​​វាយសី​ និង​វិញ្ញាសា​​​​ប្រដាល់​​ក្បាច់​គុន​​បុរាណ​ខ្មែរ​​​​ដែល​មាន​កីឡាករ​​​ចូល​រួម​ចំនួន​​៦១​​៨នាក់​ ក្នុង​នោះ​​​មាន​កីឡាការិនី​​​ប្រមាណ​​១០០​នាក់​ផង​ដែរ ។ ឆ្លង​​​កាត់​ការ​ប្រកួត​​​យ៉ាង​ស្វិត​ស្វាញ​​​រយៈ​ពេល​​​៦​ថ្ងៃ​​នោះ​ជា​លទ្ធ​ផល​​​គឺ ​វិញ្ញា​សា​​ប៉េតង់​​ (ប៊ូល) លេខ​១​​បាន​ទៅ​លើ​ក្រុម​​សាលា​ខេត្ត, លេខ​​២​បាន​ទៅ​លើ​ក្រុម​​​ពហុ​​បច្ចេក​​ទេស និង​​លេខ​៣​បាន​ទៅ​លើ​​ក្រុម​កោះ​តៃ​វ៉ាន់ ។

វិញ្ញា​សា​​វាយ​កូន​​ឃ្លី​​លើ​តុ​​ឯក​ត្ត​​ជន​​​យុវ​ជន​​​​អាយុ​ក្រោម​១៨​ឆ្នាំ​​ លេខ​​១​​បាន​ទៅ​លើ​កីឡា​​ករ​​អ៊ុន សម្បត្តិ មក​ពី​​​វិទ្យា​ល័យ​ព្រះ​មុនី​វង្ស​​, ​លេខ​​២​​បាន​​ទៅ​​លើ​កីឡាករ​​​នីភូ ស៊ីវ​អិុញ មក​ពី​ក្លិប​​​បៃតង​​ និង​លេខ​​៣​​បាន​ទៅលើ​​កីឡាករ​​​វណ្ណ វណ្ណៈ មក​ពី​​​វិទ្យា​ល័យ​​​ព្រះ​មុនី​វង្ស ។ ចំណែក​​អាយុ​​១៨​​ឆ្នាំ​ឡើង​​​ លេខ​១​​បាន​ទៅ​លើ​កីឡាករ​​សេង ​លាង មក​ពី​ក្លិប​​​ប៉ោយ​ប៉ែត,​លេខ​​​២បាន​ទៅ​លើ​កីឡាករ​​ហាក់ ហុក មក​ពី​ក្លិប​​​បន្ទាយ​មាន​​ជ័យ​ និង​លេខ​​៣​​បាន​​ទៅ​លើ​​កីឡាករ​លី វណ្ណ មក​​ពី​​​មន្ទីរ​អប់រំ​​​​ខេត្ត ។ ផ្នែក​វាយ​​​ជា​គូ លេខ​​១​​បាន​ទៅ​លើ​កីឡា​ករ​​​ហ៊ាង សុវណ្ណា​រ៉ា និង​​កីឡាករ​អេង​ ម៉េង មក​ពី​ក្លិប​​​សាខា​​ពន្ធ​​ដារ​ខេត្ត, លេខ​​២​បាន​ទៅ​លើ​កីឡាករ​ប៊ុត សុជីវ៉ា ​និង​កីឡាករ​​​អៀត សុម៉ាលី មក​ពី​ក្លិប​បាត់​ដំបង និង​លេខ​​៣​បាន​ទៅ​លើ​កីឡា​ករ​​សៀង សុថាវរៈ​ និង​កីឡា​ករ​តាន់ ម៉េង មក​ពី​ក្លិប Heifer ។

វិញ្ញា​សា​​​វាយ​សី​ប្រកួត​​ជា​គូ​​ស៊េរី​ក​ លេខ​​១​បាន​​ទៅ​លើ​កីឡាករ​​​អ៊ុង សូរ៉ាវី និង​កីឡាករ​​ឃ្លី គក់, លេខ​២​បាន​ទៅ​លើ​កីឡាករ​​​តឹក សុខហួរ ​និង​កីឡាករ​​​លឿង ឆរ៉ា និង​លេខ​៣​បាន​ទៅ​លើ​កីឡា​ករ​​​ហ៊ុយ ហេង និង​កីឡា​ករ​​វែង ​សុធា ។​ ប្រកួត​ជា​គូ​​​ស៊េរី​​​​​ខ​ លេខ​​១​​​បាន​ទៅ​លើ​កីឡា​ករ​​ឃី ទិព្វ​​​​មុនី និង​កីឡាករ​​​កៅ ឆេងលី​​,​ លេខ​២​​បាន​ទៅ​លើ​កីឡាករ​​អ៊ុន ចាន់​ថន និង​កីឡាករ​ផ្លុង​ យាង​ ​និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​​​​ពិន ណារ៉េត ​និង​កីឡាករ​ហ៊ុយ ពេជ្រ​​ជា ។ ប្រកួត​ជា​គូ​​​សេ៊រីគ លេខ​១​​បាន​ទៅ​លើ​កីឡាករ​​​លេង សុភ័ក្រ និង​កីឡាករ​ហួត សុចិត្ត, លេខ​​២​បាន​ទៅ​លើ​កីឡា​ករ​​អ៊ឹង​ គឹមលី និង​កីឡាករ​​​ឡោម ​ពណ្ណា​រាយ និង​លេខ​​៣​បាន​ទៅ​លើ​កីឡាករ​​​​ហ៊ាង គឹម​សួរ និង​កីឡាករ​​​ឧម សំអូន ។

វិញ្ញា​សា​​​បាល់​ទះ​​​​បុរស លេខ១​បាន​​ទៅលើ​​ក្រុម​ស្នង​ការ​​​នគរ​បាល​ខេត្ត​បាត់​ដំបង,​ លេខ​២​​បាន​ទៅ​លើ​​ក្រុម​​កង​ពល​ធំ​លេខ​​៣ និង​លេខ​៣​បាន​ទៅ​លើ​ក្រុម​​មជ្ឈ​មណ្ឌល​​​ហ្វឹក​​ហ្វឺន​​កីឡា​កង​​​យោធ​ពល​ខេមរ​ភូមិន្ទ ។ បាល់​ទះ​​​​នារី​​​ លេខ​១​​បាន​​ទៅ​លើ​​ក្រុម​​ការិយាល័យ​​​អប់​រំ​ស្រុក​​បាណន់, លេខ​២​បាន​​​ទៅ​លើ​​ក្រុម​​វិទ្យា​ល័​យ​អន្លង់​​វិល​ និង​​លេខ​​៣​​បាន​ទៅ​លើ​ក្រុម​​​​វិទ្យា​ល័យ​​​ក្តុល​ដូន​ទាវ​ក្រុង​បាត់​ដំបង ។
វិញ្ញា​សា​​បាល់​ទាត់​ផ្នែក​​បុរស លេខ​​១​បាន​ទៅ​លើ​​​ក្រុម​​វិទ្យា​ល័យ​នេត្រ យ៉ង់, លេខ​​២​បាន​ទៅលើ​​​ក្រុម​​​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​​ខេត្ត​បាត់​ដំបង​​ និង​លេខ​​៣​បាន​ទៅ​លើ​ក្រុម​​​សង្កាត់​​អូរ​ចារ​ ក្រុង​បាត់​ដំបង ។ បាល​់​ទាត់​​ផ្នែក​នារី លេខ​១​បាន​​ទៅ​លើ​​ក្រុម​​អង្គ​ការ​​សលត៍ ខេត្ត​បាត់​ដំបង, លេខ​​២​បាន​ទៅ​លើ​​ក្រុម​​វិទ្យា​ល័យ​​អែស​​​អូអែស​​ និង​លេខ​​៣​បាន​ទៅ​លើ​​ក្រុម​មជ្ឈ​មណ្ឌល​​​កុមារ​កំព្រា​​​បាត់​ដំបង ។

វិញ្ញា​សា​​​ប្រដាល់​ក្បាច់​គុន​​​បុរាណ​ខ្មែរ​​​ លេខ​​១​បាន​ទៅ​លើ​​កីឡាករ​​ឆាយ មាស មក​ពី​ក្លិប​​សំរោង​​​កោង, លេខ​២​បាន​ទៅ​លើ​កីឡាករ​យុគ យក្ស​​ផ្លែ មក​ពី​ក្លិប​​អប់​​រំ​កាយ និង​លេខ​​៣​បាន​ទៅ​លើ​កីឡាករ​​​​វឿន សាវិន មក​ពី​ក្លិប​​រស្មី​បៃតង​​កម្ពុជា ។ ចំពោះ​​រង្វាន់​​​មាន​ដូច​ជា ​​លេខ​​១​​ទទួល​បាន​ថវិកា​១​លាន​​រៀល អម​ដោយ​​ពាន​រង្វាន់​​​១ ទង់​ជ័យ​​ជម្នះ​​១ និង​​បាច់​ផ្កា​​, លេខ​២​ទទួល​បាន​​ថវិកា​​៨​​សែន​រៀល និង​ទង់​ចំណាត់​ថ្នាក់​​១ និង​​លេខ​​៣​​ទទួល​បាន​ថវិកា​​៦​​សែន​​រៀល និង​ទង់​ចំណាត់​ថ្នាក់​​១ ។

លោក​ប្រាជ្ញ ចន្ទ អភិ​បាល​​​ខេត្ត​ បាន​បញ្ជាក់​​​ថា ឆ្នាំ​នេះ​​មាន​ការ​​រីក​ចម្រើន​​​ប្លែក​ខុស​ពី​ឆ្នាំ​មុន​ៗ​​ដោយ​មាន​វិញ្ញា​សា​​​បន្ថែម​​គឺ​​កីឡា​ប្រដាល់​​​ និង​បាល់​ទាត់​បុរស និង​នារី​​​ ហើយ​​​លោក​សូម​ធ្វើ​​ការ​គាំទ្រ និង​ជួយ​ជំរុញ​ឱ្យ​​មាន​​​កីឡា​​បាល់​បោះ​នៅ​​ឆ្នាំ​ក្រោយ​ទៀត ។​លោក​​​បាន​​សរ​សើរ​​​ដល់​ក្រុម​ហ៊ុន​​បៃ​តង​​​កម្ពុជា​ផង​ដែរ​​ ដែល​បាន​​​ផ្តល់​​ទី​កន្លែង​​​ហើយ​រាល់​ការ​ចំណាយ​​រួម​អស់​ប្រមាណ​​៦៦​លាន​​រៀលនោះ​គឺ​​​ លោក​ឧកញ៉ា​ភួរ ពុយ ជួយ​ឧបត្ថម្ភ​​​​៣០​​លាន​រៀល, ស្នង​ការ​នគរ​បាល​​​ខេត្ត​​១០​លាន​រៀល,​​​​ ​​សប្បរស​​ជន​ក្នុង​ខេត្ត​​១៥​​​លាន​រៀល​ សល់​ប៉ុន្មាន​​​សាលា​ខេត្ត​ជា​អ្នក​​ចំណាយ​​​ទាំង​ស្រុង ។

លោក​ឧកញ៉ា​ភួរ ​​ពុយ បាន​​បញ្ជាក់​ផង​ដែរ​​​ថា នេះ​ជា​ជំហាន​​បន្ទាប់​ដែល​​​ជួយ​ជំរុញ​​​វិស័យ​កីឡា​​ឱ្យ​​មាន​​សកម្ម​ភាព​​​ផុល​​ផុស​ឡើង​វិញ​​​​លើស​ពី​សម័យ​ដើម​ដែល​មាន​កីឡាករ​​​ល្បី​ល្បាញ​ភាគ​ច្រើន​​​​​ចេញ​ពី​ខេត្ត​បាត់​ដំបង​​​នេះ​។ ពេល​នេះ​​​មជ្ឈ​មណ្ឌល​​ដ៏​ធំ​មួយ​​​កំពុង​សាង​សង់​​​សម្រាប់​បម្រើ​ការ​​​ហ្វឹក​​ហាត់​​​កីឡា​គ្រប់​ប្រភេទ​​​ និង​​ត្រូវ​បើក​​​សម្ពោធ​​ឱ្យ​ប្រើប្រាស់​​​នា​ពេល​ឆាប់ៗ​​​ខាង​មុខ​​នេះ​​​ក្នុង​បរិវេណ​​​ផ្សារ​ទំនើប​​ និង​ផ្សារ​​​រាត្រីនៅ​ក្នុង​សង្កាត់​អូរ​ចារ​​​នេះ​ ដើម្បី​​ឆ្លើយ​តប​​តាម​​​តម្រូវ​ការ​របស់​កីឡាករ​​ និង​​មហា​ជន​​​នា​ពេល​បច្ចុប្បន្ន​​​ ៕