ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ខណ្ឌ​ទួលគោក​​អប​អរ​សាទរ​ថ្ងៃ​ជ័យជម្នះ​7មករា​

11 ឆ្នាំ មុន

​​​​រាជធានី​ភ្នំពេញ​ ៖ សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខណ្ឌ​ទួល​គោក​ កាល​ពី​​​ល្ងាច​ថ្ងៃទី៥ ​​មករា​ ​បាន​រៀប​ចំពិ​ធី​ជួប​សំណេះស​ំណា​​ល​​​​​​ជាមួយ​​​យុវជន​នៅ​តាម​​​សង្កាត់​ទាំង​១០​ និង​​យុវ​ជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ក្នុង​មូល​ដ្ឋាន​ខណ្ឌ​ទួល​គោក​ ព្រម​ទាំង​ជួប​ជុំ​ពិសា​​បាយ​សាមគ្គី​ដើម្បី​អបអរ​សាទ​រ​​​ខួប​​​លើក​ទី​​៣៤​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​​ ​ ​(៧មករា​ឆ្នាំ១៩៧៩-​៧មករា ​២០១៣​)ដែល​ជា​ថ្ងៃ​កំណើត​​ទី២​​របស់​​ប្រជា​​ជន​​កម្ពុជា​​គ្រប់​​រូប​​ ។ ​

ពិធី​នេះ​បាន​រៀប​ចំឡើង​នៅ​គេហដ្ឋាន​លោក​សេង​​ រតនៈ​ អភិបាល​​ខណ្ឌ​ ប្រធាន​គណៈ​កម្មា​ធិការ​បក្ស​ប្រជា​ជន​កម្ពុជា​​ខណ្ឌ​​ទួល​​គោក​​ ​​ស្ថិត​នៅ​​តាម​ផ្លូវ​លេខ​៥៩៨​ ​សង្កាត់​ច្រាំង​ចំរេះ​ទី១​ ខណ្ឌ​ឫស្សី​កែវ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​គណៈ​កម្មាធិ​ការ​​បក្ស​សង្កាត់​ យុវជន​តាម​សង្កាត់​ ​​យុវ​ជន​ស្ម័គ្រ​ចិត្ត​​សម្ដេច​​​តេ​ជោ ​​ព្រម​ទាំង​សមាជិក​ សមាជិ​កា​​​បក្ស​យ៉ាង​ច្រើន​កុះ​ករ​ ។

លោក​សាំង​ សុភៈ​វិចិត្រ​ ប្រធាន​សហ​ភាព​ សហ​ព័ន្ធ​​យុវ​ជន​កម្ពុជា​ខណ្ឌ​ទួល​គោក​​​ថ្លែង​​ថា ​ ការ​ជួប​ជុំ​ក្រុម​យុវ​ជន​នៅ​តាម​បណ្តា​​សង្កាត់ និងយុវ​ជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​នេះ​ គឺ​ដើម្បី​អប​អរ​សាទរ​ថ្ងៃ​ជ័យ​ជម្នះ​៧មករា​​ (៧មករា​​ឆ្នាំ១៩៧៩​ -​៧​មករា​ ឆ្នាំ​២០​១​៣ ) ​​ដែល​ជា​ថ្ងៃកំណើត​ទី២​របស់​យើង​ទាំង​អ​ស់​គ្នា ។ ​យើង​ចង​ចាំ​មិន​ភ្លេច​ទេ​ នូវ​របប​ប្រល័​យ​​​​ពូជ​សាស​ន៍​ប៉ុលពត ​ហើយ​ដោយ​សា​រ​​បាន​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ដែល​មាន​សម្តេច​ទាំង​៣​ជា​ប្រមុខ​ក្រោក​ឡើង​តស៊ូលះ​បង់​សាច់​ស្រស់​​ឈាម​ស្រស់​រំដោះ​ប្រទេស​ជាតិ​ និង​ប្រជា​ជន​ឱ្យ​រស់​រាន​មាន​ជីវិត​នៅថ្ងៃ៧មករា​ ឆ្នាំ១៩៧៩​ទើប​មាន​ថ្ងៃ​នេះ​ ។

លោកសាំង​ សុភៈ​វិចិត្រ​ ថ្លែង​​ទៀត​​ថា ​​យុវ​ជន​ជា​សរសរ​ទ្រូង​នៃ​គណ​បក្ស​ ជាទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃអនាគត ។ ​​យើង​ត្រូវ​ចង​ចាំ​ជានិច្ច​នូវ​ប្រវត្តិ​សាស្រ្តដ៏​ជូរ​ចត់​ និង​ខិត​ខំ​រៀន​​សូត្រ​​ធ្វើ​ខ្លួន​ឱ្យ​ល្អ​ ក្លាយ​ខ្លួន​ជា​យុវ​ជន​មួយ​រូប​ដែល​​រឹង​​មាំ​ ​និង​​មាន​​ប្រយោជន៍​​ដើម្បី​​បន្ត​​វេ​ន​​​ដឹ​​ក​​​​​នាំ​ប្រទេស​ជាតិ​ឱ្យ​កាន់់​តែរ​ីក​ចម្រើន​ថែម​ទៀត​ ។​ បន្ទាប់​ពី​ជួប​សំណេះ​សំណាល​ និង​ធ្វើ​ការ​ណែនាំ​ដល់យ​ុវ​ជន​​​រួ​ច​មក​​ក​៏​មាន​ការ​ពិសា​បាយ​សាម​​គ្គី​ និង​រាំ​លេង​សប្បាយ​ដើម្បី​អបអរ​សាទ​រ​ថ្ងៃ​កំណើត​ទី២​របស់​យើងផង​ដែរ​​​ ។

ការ​ជួប​ជុំ​អប​អរសាទ​រ​ថ្ងៃ​ជ័យ​ជម្នះ​៧មករា​ ​នេះ​គឺ​​មាន​​​​ការ​ជួយ​ឧបត្ថម្ភ​ពី​លោក​សេង​ ​រតនៈ​​​អភិបាល​​ខណ្ឌ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ទួល​គោក​ និង​លោក​ស្រី​នួន​ ​មុនី​រតនា​ ប្រធាន​​សមាគ​ម​​នារី​កម្ពុជា​ដើម្បី​​​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ទួល​គោក​ ៕