ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​បង់សំណាញ់ ស្រាប់តែ​មក​វិញ​ជួប​រឿង​អកុសល​ទៅ​វិញ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​បង់សំណាញ់​ជាមួយ​ក្រុម​គ្រួសារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ ២០១៨…

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​បង់សំណាញ់​ជាមួយ​ក្រុម​គ្រួសារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ ២០១៨ នៅ​ចំណុច​ស្ទឹង​ជ្រៃ​បាក់ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​រូប​នោះ​មានឈ្មោះ ហៃ ហុង អាយុ​១៥ ឆ្នាំ នៅ​ភូមិ​ទឹក​ចេញ​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ។ មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រូប​នោះ​បាន​មក​បង់ សំណាញ់​ជាមួយ​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ​បួន​ប្រាំ​នាក់ ។

តាម​សំដី​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បានដឹង​ថា ក្រោយ​ពី​បង់​ស្រលាញ់​រួចរាល់​ហើយ នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ចាស់​ៗ​ដើរ​ផ្នែក​ខាងក្រោម​ទឹក ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ដើរ​ផ្នែក​ខាងលើ​ទឹកធ្លាក់ ហើយ​បាន​ធ្លាក់​អន្លង់​ទឹក​ជ្រៅ ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​ឡើយ ។ ពេល​រៀប​ឡើង​ទៅ​ផ្ទះ​វិញ ក្រុម​គ្រួសារ​ក៏​បាត់ឈ្មោះ ហៃ ហុង ទើប​នាំ​ផ្អើល​ឆោឡោ​ឡើង ហើយ​ចុះ​រាវរក​ទើប​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ទឹកស្ទឹង​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ក៏​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​បាន​ប្រគល់​សព​ទៅ​ជាន់​លើ ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ