ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹ​ងបើក​​​រថយន្ត​បុក​ម៉ូតូ​​​រួច​​ជ្រុល​​​​បុក​របង​ការ​ដ្ឋាន​ក្រសួង​សេដ្ឋ​កិច្ច​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​​ក្រុម​ហ៊ុន​​​ម្នាក់​ត្រូវ​ជន​ជាតិ​ចិន​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​ឡិច​ស៊ីស​ ស៊េរី​៤៣០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​L​.៣០១០ បើក​បុក​ម៉ូតូ​​ខ្ទាត​មនុស្ស​ទៅ​ម្ខាង​ផ្លូវ ហើយរថយន្ត​ជ្រុល​ទៅ​បុក​របង​ការដ្ឋាន​សាង​សង់​អគារ​ការិយា​ល័យ​ថ្មី​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ​ដែលមាន​ទី​តាំង​កែង​ផ្លូវ​លេខ​៩០​និង​ផ្លូវ​លេខ​​​៦១​ ស្ថិត​ក្នុងសង្កាត់​វត្ត​ភ្នំ ​ខណ្ឌ​ដូន​ពេញ​ កាលពី​

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​​ក្រុម​ហ៊ុន​​​ម្នាក់​ត្រូវ​ជន​ជាតិ​ចិន​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​ឡិច​ស៊ីស​ ស៊េរី​៤៣០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​L​.៣០១០ បើក​បុក​ម៉ូតូ​​ខ្ទាត​មនុស្ស​ទៅ​ម្ខាង​ផ្លូវ ហើយរថយន្ត​ជ្រុល​ទៅ​បុក​របង​ការដ្ឋាន​សាង​សង់​អគារ​ការិយា​ល័យ​ថ្មី​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ​ដែលមាន​ទី​តាំង​កែង​ផ្លូវ​លេខ​៩០​និង​ផ្លូវ​លេខ​​​៦១​ ស្ថិត​ក្នុងសង្កាត់​វត្ត​ភ្នំ ​ខណ្ឌ​ដូន​ពេញ​ កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៧ មករា ​ឆ្នាំ​២០១៣ ។

​ប្រជា​ពលរដ្ឋ​ដែល​​ឃើញ​ហេតុ​ការ​ណ៍​​បាន​​​ប្រាប់​​សមត្ថកិច្ច​ថា ​មុនពេល​​កើត​ហេតុ​ឃើញ​បុរស​ម្នាក់​ជិះ​​ម៉ូតូ​​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច​តាម​បណ្តោយ​ផ្លូវ​លេខ​៦១​ឆ្ពោះ​ទៅទិសខាង​ត្បូង​លុះ​មក​ដល​់កែង​ផ្លូវ​លេខ​៩០​ខាងកើត​សាលា​ខណ្ឌ​ដូន​ពេញ ស្ថិត​ក្នុងសង្កាត់​វត្ត​ភ្នំ ស្រាប់​​តែ​មាន​រថយន្ត​ម៉ាក​ឡិចស៊ីស​ ពណ៌​ខ្មៅ​ដែល​បើក​ក្នុង​ល្បឿន​លឿន​លើ​កំណាត់​ផ្លូវ​លេខ​៩០​ពី​​​លិច​ទៅ​កើត​ក៏​បាន​បុក​ម៉ូតូ​ចំពី​មុខ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​បើុង​ទៅ​បុក​កញ្ចក់​​រថយន្ត​ ហើយ​ក៏​ធ្លាក់​មក​កណ្តាល​ថ្នល់​​​សន្លប់​ស្តូក​ស្តឹង​និង​មាន​ឈាម​ហូរ​​ពេញ​ផ្ទៃ​មុខ ។ ​រថយន្ត​មិន​បាន​ឈប់​​​​​ទេ ​បែរ​ជា​ព្យាយាម​បើក​រត់​ហើយ​ក៏​ជ្រល​ចង្កូត​ទៅ​បុក​របង​ស័ង្កសី​ការ​ដ្ឋាន​សាង​​សង់​អគារ​ការិយាល​័យ​ថ្មី​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ដែល​​មាន​កម្មករ​ស្នាក់​នៅ​ក្នុង​ទី​នោះ​រត់​ចែក​ផ្លូវគ្នា​យក​​​​​ប្រះ​អាយុ​​​រៀង​ខ្លួន ។ ​ចំណែក​រថយន្ត​​ខណៈ​ពេល​បុក​​របង​ការដ្ឋាន​​​ក៏​​ទៅ​មុន​លែង​រួច​ពេល​​​នោះ​គេ​ឃើញ​បុរស​ម្នាក់​និងស្ត្រី​ម្នាក់​ជា​ជន​ជាតិ​ចិន​បើក​ទ្វារ​រថយន្ត​ចេញ​មក​ខាង​ក្រៅ​ ​ហើយ​​​គេច​ខ្លួន​បាត់​បន្សល់​ជន​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​​​រថយន្ត​សាមុយ​ដឹក​យក​ទៅ​​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ​​។

​​មន្ត្រី​​សមត្ថកិច្ច​បាន​និយាយ​ថា ​អ្នក​បើក​រថយន្ត​ឡិច​ស៊ីស​មិនបានស្គាល់​អត្ត​សញ្ញាណ​​ទេ​គ្រាន់​តែ​ដឹង​ថា​​ជា​​ជន​ជាតិ​ចិន​ ​ឯ​ម្ចាស់​​ម៉ូតូ​​ឈ្មោះ​ស ​សុភាព ​ភេទប្រុស ​អាយុ​២៥​ឆ្នាំ ជា​​បុគ្គលិក​​​​ក្រុម​ហ៊ុន​មួយ​​ស្នាក់​​នៅ​​ក្នុង​​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការ​មន ។ នៅ​ក្នុង​ហេតុ​ការណ៍​នេះរថយន្ត​បាន​បែក​កញ្ចក់​ខាងមុខ​និងខូច​​ខាត​របង​ស័ង្កសី​របស់​ក្រសួង​សេដ្ឋ​កិច្ច​និងហិរញ្ញ​វត្ថុ ឯ​ម៉ូតូ​រង​ការ​​​ខូច​ខាត​​​​​ ហើយ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​ ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ​​រថយន្ត​​​និង​ម៉ូតូ​ត្រូវ​បាន​​បញ្ជូន​​​​ទៅ​រក្សា​នៅ​ការិយាល័យ​នគរ​បាល​ចរាចរ​ផ្លូវគោក​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ​៕ ​