ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​១៦​នាក់​ក្នុង​ហាង​កាហ្វេ​លាក់​បំពួន​សេវាកម្ម​ផ្លូវភេទ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំលាំង​ចំរុះ​មាន ប៉ូលិស​-​ប៉េ​អឹ​ម​ជា​ច្រើ​នាក់​ដឹកនាំ​ដោយ​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌដូនពេញចុះ​បង្ក្រាប​ហាង​កាហ្វេមួយ​កន្លែង​លាក់​បំពួន​សេវាកម្ម​ ផ្លូវភេទ និងឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​១៦​នាក់ ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់​កាលពី​វេលា​ម៉ោង​៧ យប់​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១០ ។ ហាង​កាហ្វេ​ដែល​ជាប់ចោទ​ពី​បទ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​ស្ថិត​នៅផ្ទះ​ លេខ​១៥​Eo និង ១៦​Eo ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ​… មនុស្ស​១៦​នាក់

រាជធានី​ភ្នំពេញ ៖ កំលាំង​ចំរុះ​មាន ប៉ូលិស​-​ប៉េ​អឹ​ម​ជា​ច្រើ​នាក់​ដឹកនាំ​ដោយ​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌដូនពេញចុះ​បង្ក្រាប​ហាង​កាហ្វេមួយ​កន្លែង​លាក់​បំពួន​សេវាកម្ម​ផ្លូវភេទ និងឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​១៦​នាក់ ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់​កាលពី​វេលា​ម៉ោង​៧ យប់​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១០ ។ ហាង​កាហ្វេ​ដែល​ជាប់ចោទ​ពី​បទ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​ស្ថិត​នៅផ្ទះ​លេខ​១៥​Eo និង ១៦​Eo ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ​… មនុស្ស​១៦​នាក់ ដែល​ឃាត់ខ្លួន រួម​មានស្ដ្រី​ដាំ​ស្ល​៣​នាក់ ស្ដ្រី​បំរើ​ផ្លូវភេទ​៨នាក់ (​ជនជាតិ​វៀតណាម​) បុរស​ធ្វើការ​ក្នុងហាង​នេះ​៤​នាក់ និង​បុរស​មក​រក​ស្រី​រួម​ភេទម្នាក់ ។នេះ​ជា​ការ​បង្ក្រាប​ថ្មី​ទៀត បន្ទាប់​ពី​មានការ​បង្ក្រាប​ច្រើន​លើក​រួច​មក​ហើយ ក្នុង​យុទ្ធនា​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង អបាយមុខ និង​ពា​លា​អាវ៉ាសែ ដែល​ដាក់​បញ្ជាដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ។