ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ពាក្យ​សម្តី​សោះ លែង​ដល់​កា.ប់​គ្នា

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ជា​កម្មករ​ឡឥដ្ឋ​២​នាក់ ដោយសារ តែ​រឿង​ទំនាស់​ពាក្យ​សម្តី​បាន​ធ្វើ​ឲ្យ​មានការ​ទាញ​ពូថៅ​កាប់​គ្នា​មួយ​ប្រាវ បណ្តាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ហេតុ​ការ​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា…

ខេត្តព្រៃវែង ៖ បុរស​ជា​កម្មករ​ឡឥដ្ឋ​២​នាក់ ដោយសារ តែ​រឿង​ទំនាស់​ពាក្យ​សម្តី​បាន​ធ្វើ​ឲ្យ​មានការ​ទាញ​ពូថៅ​កាប់​គ្នា​មួយ​ប្រាវ បណ្តាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ហេតុ​ការ​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ពានា​ផ្សារ​ឃុំ​ក្តៀង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភាគី​ដែរ​រង​របួស និង​ក្លាយជា​ជន​រង​គ្រោះ​មានឈ្មោះ ភាក ភា អាយុ​៣០​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​បាន​រង​របួសធ្ងន់​១​កន្លែង​ខាងលើ​ត្របកភ្នែក មុត​ដល់​ឆ្អឹង​ក្បាល​រង​របួសធ្ងន់ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តព្រៃវែង ។

ចំណែក​ជនសង្ស័យ​ដែល​ជា​អ្នក​បង្ក​របួស​ស្នាម​មានឈ្មោះ ឆ​ន កេ​ត អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ ស្នាក់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ជាក់ស្តែង​ភ្លាម​ៗ និង​ដកហូត​បាន​វត្ថុ​តាង​នូវ​ពូថៅ​១ នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ គឺ​ផ្តើម​ចេញពី​ជម្លោះ​ទំនាស់​ពាក្យ​សម្តី​គ្នា​ទើប​ឈាន​ដល់​ការ​ទាញ​ពូថៅ​កាប់​គ្នា​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ