ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ចរចា​ជាមួយ​អា​មេ​រិ​ក និង​ស៊ុ​យ​អែ​ត ដើម្បី​ដោះ​លែង​អ្នកទោស​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រទេស​កូរ៉េ​ខាងជើង បើ​តាម​សារព័ត៌មាន​ទាំង​ឡាយ​ថា កំពុង​តែ​ចរចា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក និង​ស៊ុ​យ​អែ​ត ដើម្បី​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​អា​មេ​រិ​ក​៣​នាក់ ដែល​ឃុំ​ទុក​ដោយ​ក្រុង​ព្យុ​ង​យ៉ាង ។ នេះ​ជា​សញ្ញា​ចុង​ក្រោយ​នៃ​ការ​រីក​ចម្រើន​ខាង​ការទូត​មក​ពី​ទស្សនវិស័យ​នៃ​ការ​ជួប​គ្នា​កំពូល​គ្រោង​ធ្វើ​ជាមួយ​ក្រុង​សេ​អ៊ូ​ល…

ប្រទេស​កូរ៉េ​ខាងជើង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រទេស​កូរ៉េ​ខាងជើង បើ​តាម​សារព័ត៌មាន​ទាំង​ឡាយ​ថា កំពុង​តែ​ចរចា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក និង​ស៊ុ​យ​អែ​ត ដើម្បី​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​អា​មេ​រិ​ក​៣​នាក់ ដែល​ឃុំ​ទុក​ដោយ​ក្រុង​ព្យុ​ង​យ៉ាង ។ នេះ​ជា​សញ្ញា​ចុង​ក្រោយ​នៃ​ការ​រីក​ចម្រើន​ខាង​ការទូត​មក​ពី​ទស្សនវិស័យ​នៃ​ការ​ជួប​គ្នា​កំពូល​គ្រោង​ធ្វើ​ជាមួយ​ក្រុង​សេ​អ៊ូ​ល និងក្រុង​វ៉ា​ស៊ី​ន​តោន ។

ជនជាតិ​អា​មេ​រិ​ក​ទាំង​៣​នាក់​នោះ​មាន​ដើមកំណើត​កូរ៉េ លោក KIM HAK SONG លោក KIM SANG DUK និង​លោក KIM DONG CHUL ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង​ក្រោយ​ជាប់ចោទ​ដាច់​ដោយឡែក​ពី​គ្នា ។ វាសនា​របស់​ពួក​គេ​ត្រូវ​បាន​ពិភាក្សា​តាម​រយៈ​ច្រក​ជា​ច្រើន​ជិត​២​ស​ប្តា​ហ៍ ក្រោយ​ពី​ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ យល់ព្រម​ទទួលយក​ការ​អញ្ជើញ​សម្រាប់​ការ​ជួប​គ្នា​កំពូល​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​​គី​ម ជុង​អ៊ុ​ន ដែល​ការ​អញ្ជើញ​នោះ​ធ្វើ​ឡើង​តាម​រយៈ​ក្រុង​សេ​អ៊ូ​ល ។

ទូរទស្សន៍​កូរ៉េ​ខាងត្បូង MBC រាយការណ៍​នា​ថ្ងៃ​ទី​១៨ មីនា ថា ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង
វ៉ា​ស៊ី​ន​តោន​កំពុង​តែ​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ស្តី​ពី​ការ​ដោះ​លែង​ជនជាតិ​អា​មេ​រិ​ក​ទាំងនេះ ។ ពួក​គេ​កំពុង​តែ​រៀបចំ​ភាព​លម្អិត​លើ​កាល​បរិច្ឆេទ​​នៃ​ការ​ដោះ​លែង ។ តាម​ទូរទស្សន៍​នេះ​ថា ការ​ចរចា​ប្រព្រឹត្ត​ទៅ​តាមរយៈ​​បេសក​កម្ម​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប នៅ​ក្រុង​ញូ​វ​យ៉​ក និង​ក្រសួងការបរទេស​អា​មេ​រិ​ក​ជា​ផ្លូវ​ទាក់ទង​គ្នា​ហៅ​កា​ណា​ល់​ក្រុង​ញូ​វ​យ៉​ក ។

តាម​ទូរទស្សន៍​អា​មេ​រិ​ក CNN ថា បញ្ហា​នេះ​ក៏​លើក​ឡើង​ដែរ​នា​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​៣​ថ្ងៃ​នៅ​ទីក្រុង​ស្តុក​ខូ​ល រវាង​ប្រមុខ​ការទូត​កូរ៉េ​ខាងជើង លោក RI YONG HO និង​សម​ភាគី​ស៊ុ​យ​អែ​ត លោក MARGOT WALLSTROM ។

លោក KIM DONG CHUL ជា​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​-​កូរ៉េ​ត្រូវ​ចាប់ខ្លួន​កាលពី ឆ្នាំ​២០១៥ ពី​បទ​ចារកម្ម ហើយ​ទទួល​ការ​កាត់ទោស​កាលពី​ឆ្នាំ​២០១៦ ដាក់គុក​១០​ឆ្នាំ ។

លោក KIM HAK SONG និង​លោក KIM SANG DUK អ្នក​ទាំង​២​ធ្វើការ​ឱ្យ​សាកល​វិទ្យា​ល័យ​​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រុង​ព្យុ​ង​យ៉ាង USTP ។ ពួក​គេ​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​ទៅ​មិ​ញ ពី​បទ​បញ្ចេញ​កាយវិការ​ប្រទូស្ត​រ៉ា​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ