ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍ​ន៍លើ​គ្រប់​វិស័យ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលា​ពុទ្ធិកបឋមសិក្សា​មួយ​ខ្នង មាន​២​ជាន់ មាន​៦​បន្ទប់ និង​ធ្វើបុណ្យ​ឆ្លង​សមិទ្ធផល​នានា​ស្ថិត​នៅ​ក្នុង​វត្ត​ប្រាសាទ​វ​ដ្តី (​វត្ត​ត្បូង​) ឃុំ​ព្រែក​ដំបូង ស្រុក​ស្រី សន្ធរ…

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលា​ពុទ្ធិកបឋមសិក្សា​មួយ​ខ្នង មាន​២​ជាន់ មាន​៦​បន្ទប់ និង​ធ្វើបុណ្យ​ឆ្លង​សមិទ្ធផល​នានា​ស្ថិត​នៅ​ក្នុង​វត្ត​ប្រាសាទ​វ​ដ្តី (​វត្ត​ត្បូង​) ឃុំ​ព្រែក​ដំបូង ស្រុក​ស្រី សន្ធរ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៩ មិ​នា ២០១៨ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ថា ក្នុង​អំឡុង​សង្គ្រាម​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត បាន​យក​ទី​វត្ត​អារាម​ធ្វើ​ជា​កន្លែង​សម្លាប់​មនុស្ស ឬ​កន្លែង​ដាក់អាវុធ​នេះ គឺ​ដោយសារ​តែ​អ្នកនយោបាយ​បាន​ដើរ​ខុសផ្លូវ​ដែល​បាន​ដឹកនាំ​ឲ្យ​កម្ពុជា​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ។

ដោយឡែក​នា​ពេល​នេះ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​ប្រទេស​មាន​សុខ​សន្តិភាព​ប្រជាជន​អាច​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់ ។

លោក គួ​ច ចំរើន បាន​ស្នើ​ឲ្យ​ប្រជាជន​ត្រូវ​ចេះ​ថែរក្សា​នូវ​សន្តិភាព​នេះ​ឲ្យ​បាន ដើម្បី​បន្ត​រួម​គ្នា​ក្នុង​ការ​កសាង ប្រទេស​មួយ​នេះ​ឲ្យ​ជឿនលឿន ដូច​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ។ ក្នុង​ពេល​នោះ​ដែរ​លោក គួ​ច ចំរើន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ១៦​គីឡូ​៧០០​ម៉ែត្រ​ឆ្លងកាត់​៤​ឃុំ​ក្នុង ស្រុក ស្រី​សន្ធរ ។

ដែល​ផ្លូវ​បេតុង​នេះ​កំពុង​ឈូស​ឆាយ​បាន​ប្រវែង​៧០០​ម៉ែត្រ ដោយឡែក​ចាក់​គ្រួ​សបាន​២០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ចំណែក​បេតុង​នឹង​ចាក់​នៅ​ថ្ងៃ​ស្រុក ស​ប្តា​ហ៍​នេះ មាន​ទទឹង​៧​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ