ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះ២ខ្នងនិងឡានឡិចស៊ីស១គ្រឿងនេះ កំពុង​សង្ស័យ២​ករណី​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​២​ខ្នង​ ដែល​​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ រួម​ជាមួយ​ទ្រព្យសម្បត្តិ​ព្រមទាំង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​RX-300​មួយ​គ្រឿង​នៅ​ក្នុងផ្ទះ​នោះ​ផង​ដែរ ​កំពុងសង្ស័យបណ្តាលមកពី ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ឬ​​ក៏​ផ្ទុះ​កំប៉ុង​ហ្គា​ស ដែល​ហេតុការណ៍នេះ​​កើតឡើង កាលពី​វេលា​​ម៉ោង​៤រសៀល​​ថ្ងៃ​ទី​១៩…

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​២​ខ្នង​ ដែល​​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ រួម​ជាមួយ​ទ្រព្យសម្បត្តិ​ព្រមទាំង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​RX-300​មួយ​គ្រឿង​នៅ​ក្នុងផ្ទះ​នោះ​ផង​ដែរ ​កំពុងសង្ស័យបណ្តាលមកពី
ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ឬ​​ក៏​ផ្ទុះ​កំប៉ុង​ហ្គា​ស ដែល​ហេតុការណ៍នេះ​​កើតឡើង កាលពី​វេលា​​ម៉ោង​៤រសៀល​​ថ្ងៃ​ទី​១៩ ​មីនា ​នេះ ស្ថិតនៅ​ក្នុងភូមិ​អណ្ដូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្កណ្ដាល ​។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​​ភ្លើងឆេះ​​នេះ​មាន​២​ខ្នង​ ជា​ប្រភេទ​ផ្ទះល្វែង​សាងសង់​ពី​ថ្ម​ប្រក់​ស័ង្កសី​១​ខ្នង និង​ផ្ទះ​ឈើ​លើ​រៀប​បន្ទប់​ថ្ម​ក្រោម​១​ខ្នង ហើយ​ពួក​គាត់​ក៏​មិន​បានដឹង​ថា ​ការ​ឆេះ​នេះ​បណ្ដាល​មក​ពី​អ្វី​ពិតប្រាកដ​នោះ​ឡើយ​ ។​ ដោយឡែក​ នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា​ មាន​ភ្លើង​ឆេះ​បែប​នេះ​ទេ ព្រោះ​ជាប់រវល់​ធ្វើ​​ការងារ ប៉ុន្តែ​បានធុំក្លិន​ឈ្ងៀម​យ៉ាង​ចម្លែក លុះ​ពេល​ក្រឡេក​មើលទៅ​ផ្ទះ​កើតហេតុ​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ហើយ​ពួក​គាត់​​នាំ​គ្នា​ដង​ទឹក​ជះ​ពន្លត់​ដែរ​ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​ឡើយ​ ។ ​ភ្លើង​បាន​ឆេះ​លឿន​បំផុត​តែ​មួយ​ភ្លែត​រាលដាល​ពាសពេញ​ទាំង​២​ខ្នង​តែ​ម្ដង​ ។​ចំណែក​ម្ចាស់ផ្ទះ​មិន​អាច​យក​អ្វី​ចេញ​ទាន់​ឡើយ សូ​ម្បី​តែ​រថយន្ត​ម៉ាក​ឡិច​ស៊ី​RX-300 ព​ណ៌​ខ្មៅ​១​គ្រឿង​ ដែល​ម្ចាស់​ចត​ទុក​នៅ​ក្រោម​សំ​យ៉ាប​ខាង​មុខ​ក៏​យក​ចេញ​មិន​ទាន់​ដែរ និង​ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​ទាំង​ផង​ដែរ​។

អត្ថបទសរសេរ ដោយ