ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​គ្រោង​បើក​ជន​ជាប់​៣​នាក់​​វាយ​អតីត​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​នៅ​ថ្ងៃ​២៦​មីនា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ អតីត​អ្នកតំណាង​រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​២៣ ខែមីនា​ខាង​មុខ​នេះ លើ​សំណុំរឿង​ស្តី​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​»…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ អតីត​អ្នកតំណាង​រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​២៣ ខែមីនា​ខាង​មុខ​នេះ លើ​សំណុំរឿង​ស្តី​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​ទៅ​នៅ​ច្រកចូល​ខាងត្បូង​វិមាន​រដ្ឋសភា ស្ថិត​នៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​មាន​ជនសង្ស័យ​៣​រូប បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។

យោង​តាម​ដីកា​ព្រះរាជអាជ្ញា​សា កញ្ញា​រិ​ទ្ធ អយ្យការ​អម​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកាកោះ​ជន​រង​គ្រោះ​លោក គង់ សភា អាយុ​៤០​ឆ្នាំ (​អតីត​តំណាងរាស្ត្រ​) គណបក្សប្រឆាំង​ឲ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​ជន​រង​គ្រោះ សំណុំរឿង​នេះ ដែល​មាន​ជនជាប់ចោទ​ចំនួន​៣​នាក់ ដែល​មាន​ទី​១- ឈ្មោះ ចាយ សា​រិ​ទ្ធ ទី​២- ឈ្មោះ​ម៉ៅ ហឿ​ន និង​ទី​៣- ឈ្មោះ សុក វណ្ណ​នី ។ យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា បង្គាប់​ឲ្យ​ឈ្មោះ គង់ សភា ចូល​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​០០​ព្រឹក បន្ទប់​ទី​២ ដើម្បី​ជំនុំជម្រះ​ជនជាប់ចោទ​ខាងលើ ។

អយ្យការ​សាលាឧទ្ធរណ៍​បាន​លើក​ឡើង​ថា សវនាការ​នេះ​មាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម ញូ​ង ធុ​ល លោកស្រី ចៅក្រម យ៉េ​ត ម៉ូ​លី​ន លោក​ចៅក្រម ប៉ាក ច័ន្ទ​សំបូរ និង​ក្រឡាបញ្ជី​លោកស្រី ប៉ិច​ស៊ី​ហ៊ាន ។
គួរ​បញ្ជាក់​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែតុលា ២០១៥ អ្នកតំណាង​២​រូប ដែល​គេ​ដឹង​ថា មក​ពី​គណបក្ស​សង្គ្រោះ​នោះ ត្រូវ​បាន​ជនសង្ស័យ​ដៃដល់​មួយ​ក្រុម​មាន​គ្នា​ជាង​២០​នាក់ ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​អ្នកតំណាង​រាស្ត្រ​ទាំង​២​រូប​នេះ ចេញពី​រដ្ឋសភា​តាម​ច្រកចេញ​ខាងត្បូង ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ អ្នកតំណាង​រាស្ត្រ​មក​ពី​CNRP​ទាំង​២​រូប​នេះ គឺ​លោក ញ៉ ចំរើន និង​លោក គង់ សុភា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ។

ចំណែក​រថយន្ត​២​គ្រឿង​នៅ​កន្លែង​កើតហេតុ​ត្រូវ​ខូចខាត ។ រីឯ​ជន​ដៃដល់​ទាំងនោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ បន្ទាប់​មក​មាន​បុរស​៣​នាក់​ជា​ជនជាប់ចោទ បាន​ចេញ​មុខ​ទទួលខុសត្រូវ​សារភាព​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ២០១៥ ថា ពួក​គាត់​បាន​ប្រព្រឹត្ត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​ចោទប្រកាន់ និង​កាត់ទោស​តាម​ច្បាប់ ។ ជនជាប់ចោទ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ម្នាក់​៤​ឆ្នាំ តែ​ព្យូ​រ​៣​ឆ្នាំ គឺ​ជនជាប់ចោទ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​១​ឆ្នាំ​រួច​ចេញ​បាត់ ៕

កែសម្រួលដោយ