ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ Ronaldo សាំ​ចិត្ត​ពេក Real Madrid ត្រៀម​តម្លើង​លុយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ប្រុង​នឹង​ឡើងថ្លៃ​ឲ្យ​ជើង​ខ្លាំង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ប្រុង​នឹង​ឡើងថ្លៃ​ឲ្យ​ជើង​ខ្លាំង Cristiano Ronaldo កុំ​ឲ្យ Ronaldo ស៊ាំចិត្ត​ពេក ។

នា​ពេល​កន្លង​មក Ronaldo តែងតែ​មិន​អស់ចិត្ត​ពេល​ឃើញ Neymar និង Messi ត្រូវ​បាន​គេ​ឲ្យ​ថ្លៃ​លើស​ខ្លួន​ច្រើន​ពេក ។ ប្រាក់​គិត​ជា​ឆ្នាំ​របស់ Messi ក្នុង​កុងត្រា​ថ្មី​នេះ​គឺ​៤៤​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ដែល​ប្រាក់​ជា​ឆ្នាំ​របស់ Neymar គឺ​៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់ Ronaldo វិញ គឺ​បាន​ប្រាក់​ពី Real Madrid ត្រឹមតែ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​ការ​ចេញផ្សាយ​របស់ OK Diario បាន​ឲ្យ​ប្រាប់​ថា Real Madrid កំពុង​រៀបចំ​ត្រៀម​នឹង​បន្ថែម​លុយ​ក្នុង​កុងត្រា​ថ្មី​របស់ Ronaldo ដែល​នឹង​ផ្តល់​ប្រាក់​៤៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ជាមួយនឹង​ទឹកប្រាក់​នេះ Ronaldo នឹង​ក្លាយទៅជា​កីឡាករ​លំដាប់​ទី​បី​ដែល​បាន​ប្រាក់​ពី​ក្លិប​ច្រើន​ជាងគេ ។ ទោះបីជា​ទឹកប្រាក់​នេះ​នៅ​ទាប​ជា Neymar ឆ្ងាយ​ក៏​ដោយ​ក៏​វា​ប្រហាក់ប្រហែល​នឹង Messi ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ