ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​រក្ស​​លោក​ឧកញ៉ា​ ថោង ​សារ៉ាត់ ​ផ្ទុះ​អាវុធ​​ត្រូវ​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​តេជោ ប៉េអឹម​​ចាប់​បញ្ជូន​ទៅតុលា​ការ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំភ្លើង​​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជាអង្គ​រក្ស​លោក​ឧកញ៉ា​​ ថោង ​សារ៉ាត់ ​​និងអតីត​ជា​ទាហាន​​ ង៧០ កាល​ពី​ព្រឹក​ថ្ងៃទី​​៥ មករា ២០១៣ ត្រូវ​បាន​​សមត្ថ​កិច្ច​​កង​រាជអាវុធហត្ថ​​​រាជធានីភ្នំពេញ ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ពាក់​ព័ន្ធ​​ករណី​ផ្ទុះ​អាវុធ​បង្ក​​ឱ្យ​​អ្នក​ដទៃ​​​មាន​របួស​ស្នាម​ និង​កាន់​កា.ប់​​អាវុធ​ដោយ​គ្មាន​ច្បាប់​​អនុ​ញ្ញាត ។

រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំភ្លើង​​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជាអង្គ​រក្ស​លោក​ឧកញ៉ា​​ ថោង ​សារ៉ាត់ ​​និងអតីត​ជា​ទាហាន​​ ង៧០ កាល​ពី​ព្រឹក​ថ្ងៃទី​​៥ មករា ២០១៣ ត្រូវ​បាន​​សមត្ថ​កិច្ច​​កង​រាជអាវុធហត្ថ​​​រាជធានីភ្នំពេញ ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ពាក់​ព័ន្ធ​​ករណី​ផ្ទុះ​អាវុធ​បង្ក​​ឱ្យ​​អ្នក​ដទៃ​​​មាន​របួស​ស្នាម​ និង​កាន់​កាប់​​អាវុធ​ដោយ​គ្មាន​ច្បាប់​​អនុ​ញ្ញាត ។

ខ្មាន់​កាំភ្លើង​រូប​នេះ​ ឈ្មោះ​​ឃ្លោក សាវឿន ​ភេទប្រុស អាយុ​​៣៨​ឆ្នាំ ​ជាអង្គ​រក្ស ​និង​ស្នាក់​​នៅ​​ផ្ទះ​លោក​​ឧកញ៉ា​ ថោង សារ៉ាត់ នោះតែ​ម្តង។ ទាក់​ទិន​នឹង​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍​​ឯក ពូ ដាវី មេបញ្ជា​ការ​រង និង​ជា​ប្រធាន​​មន្ទីរ​​សន្តិ​សុខ​​ និង​ព័ត៌​មាន​កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ ​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោង​​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​៥ មករា ​មាន​​ករណី​ទំនាស់​​ប្រើ​ហិង្សា​ផ្ទុះអាវុធ​​ចំនួន​១​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ម្នាក់​នៅ​ផ្លូវលេខ​២៧១ ចំណុច​​មុខក្លិប​​វើល​ផាន់​ ភូមិ​អូ​បែក​ក្អម ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ។ ​លោកវរសេនីយ៍​ឯក ​ពូ ដាវី ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​​ក្នុងការ​ផ្ទុះ​អាវុធ​នេះ​​ឈ្មោះ​សៅ ប៊ុន​ថេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ​និង​ជា​យុវជន​ស្ម័គ្រ​​ចិត្ត​វាស់​វែង​ដីធ្លី​​ក្រុម​១២០​ចុះ​ខេត្ត​ពោធិ៍​សាត់ ​ស្នាក់​នៅ​វត្តនាគ​វ័ន កុដិ​​លេខ​១ ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ ​រង​របួស​ត្រូវ​ចំភ្លៅ​ខាងស្តាំ​​១​គ្រាប់ ​កំពុង​សម្រាក​ព្យា​បាល​​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​