ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​អាកាស​ចិន​បដិសេធ​ការហោះ​ចូល​​​ នៃយន្ត​ហោះ​មីយ៉ាន់​ម៉ា​

11 ឆ្នាំ មុន

កងទ័ព​អាកាស​ចិន​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ មករា ​នូវ​សេចក្តី​​ថ្លែង​ការណ៍​មួយ​ដោយ​អះ​អាង​ថា ​ពុំ​មាន​យន្ត​​ហោះ​មីយ៉ាន់​ម៉ា​ណា​មួយ​ហោះ​ចូល​ក្នុងដែន​ដី​ចិន​ឡើយ ។ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​ព័ត៌​មាន​ដែល​គូស​បញ្ជាក់​ថា ​បណ្តា​យន្ត​ហោះ​ប្រដេញ​មីយ៉ាន់​ម៉ា​បាន​ហោះ​ចូល​ដោយ​ច្រឡំ​ក្នុងដែន​អាកាស​ចិន ខណៈ​ជម្លោះ​ដោយ​អាវុធ​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​ភាគ​ខាងជើង​មីយ៉ាន់​ម៉ា​ជាប់​ព្រំដែន​ចិន ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​នោះ​ថា ​កង​ទ័ព​អាកាស​ចិន​បាន​បង្កើន​ការ​ហោះ​ហើរ​ត្រួត​ពិនិត្យ​ លើ​ដែន​អាកាស​នៅ​តាម​ព្រំដែន ចិន-​មីយ៉ាន់​ម៉ា ​តាំង​ពី​ពេល​ចាប់​ផ្តើម​ជម្លោះ​ ហើយ​បណ្តា​យន្ត​ហោះ​ដែល​ហោះ​មក​ក្បែរ​ព្រំដែន​បំផុត​នោះ​យ៉ាង​ហោច​ណាស់​ក៏ស្ថិត​ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ​​ពី​ព្រំ​ដែន​ដែរ ។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិ​ន លោក​ស្រី​​ហួ​ជុន​​​យិញ ​អះ អាង​កាលពី​ថ្ងៃទី​៤ មករា ​កន្លង​មក​នេះ​​ក្នុង​ឱកាស​នៃ​សន្និសីទ​កាសែត​មួយ​ថា ​គ្រាប់​បែក​៣​គ្រាប់​បាន​ធ្លាក់​ក្នុង​ដែន​ដី​ចិន​កាល​ពី​​យប់​ថ្ងៃទី​៣០ ធ្នូ ​២០១២ ដោយ​សារ​ជម្លោះ​រវាង​កង​ទ័ព​មីយ៉ាន់​ម៉ា ​និង​កង​កម្លាំង​ឧទ្ទាម​ទាម​ទារ​ឯក​រាជ្យ​រដ្ឋ​កា​ជីន​របស់​មី​យ៉ាន់
​ម៉ា។ ​ក៏ប៉ុន្តែ​លោកស្រី​ហួ គូស​បញ្ជាក់​ថា ​ចិនបាន​​​ធ្វើ​ការ​តវ៉ា​ចំពោះ​មីយ៉ាន់​មា៉ ។ ភាគីចិន​បាន​ស្នើ​ដល់​មីយ៉ាន់​ម៉ា​​ឱ្យ​ចាត់​​​ជា​បន្ទាន់​នូវ​វិធានការ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​នានា​ដើម្បី​រា​រាំងកុំ​ឱ្យ​ឧប្បត្តិ​​ហេតុ​បែប​នេះ​កើតមាន​ជា​ថ្មី​ទៀត ៕