ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​​អាច​ឆ្លង​ចូល​ម្ហូប​​អាហារ​តាម​រយៈកាំបិត​

11 ឆ្នាំ មុន

​ការ​សិក្សា​មួយនិយាយថា ​ជា​រៀង​រាល់​​ថ្ងៃ​យើង​​មិន​​បាន​ដឹង​ថា មាន​​មេ​រោគ​ប៉ុន្មាន​ន​ទេ​​ដែល​ឆ្លង​​​តាម​រយៈ​កាំបិត​​​ចិត​បន្លែ​​ និងហាន់​សាច់​ជា​ដើម​​ ។ ​ពិត​ណាស់​វេជ្ជបណ្ឌិត​​តែង​តែ​​​ណែនាំ​ឱ្យ​​លាង​​ដៃមុន​​​នឹងហូប​​អាហារ​ខ្លាច​ក្រែង​​​​ឆ្លង​មេ​រោគ​តាម​​ដៃ​ ​ ប៉ុន្តែ​​មានមេរោគ​​ច្រើន​​ណាស់​ដែល​​យើង​​​មើល​​នឹង​ភ្នែក​​មិន​ឃើញ​​ ហើយ​វា​​ទំ​នៅលើ​​កាំបិត​​ប្រើ​ប្រាស់ធ្វើម្ហូបប្រចាំ​ថ្ងៃ ។

អ្នកស្រាវ​ជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល​​សុវត្ថិភាព​​ចំណីអាហារ​​​នៃសាកល​វិទ្យាល័យ​​ចចជៀ​បាន​ប្រើ​​កាំបិត​​ថ្មី​ចិតបន្លែ​ និង​ផ្លែឈើ​​៦ប្រភេទ​​ដែល មានប៉ាត​​ដោយ​កម្រិត​​មេ​រោគ​​រលាក​ថ្លើម​​ប្រភេទ​A ​​និង​បាណក​ជាតិ​​​ដែល​បង្ក​​ឱ្យក្អួត​​ហៅ​ថា ​Norovirus ។ ​​ជាង​ពាក់​កណ្ដាលនៃ​គ្រឿង​ប្រដាប់​​​​​​ប្រើប្រាស់​​​ទាំងនោះត្រូវ​​បាន​ឆ្លង​ដោយ​​​មេ​រោ​គ​ ។ ការសិក្សា​​នេះ​ធ្វើឡើង​​​ទៅ​លើ​ត្រសក់​ ស្រ្តប័រ​រី​ ​ប៉េង​ប៉ោះ ការ៉ុត ​ត្រសក់​ស្រូវ​ ។ ​​មេ​រោគ​​នោះ​វា​ឆ្លង​ពី​កាំបិត​​មិន​ថាកាំបិត​​នោះមុត​​ ឬក៏រឹល​នោះទេ​​​គឺ​​​​​វា​តោង​បានទាំង​អស់ ។

អ្នកស្រាវ​ជ្រាវ​ម៉ារីលីន​ អេរីក​សាន់​បាន​ប្រាប់​​​AFP ថា​ការ​សិក្សា​​រក​ឃើញ​ថា ​​វាមាន​សារ​សំខាន់​សម្រាប់​​​អ្នក​ដែល​មាន​ប្រព័ន្ធ​​​សាំុ​ទន់​ខ្សោយ​​ ។ នាង​​បាន​ផ្ដល់ការ​​ណែ​នាំ​​ថា​​យក​ល្អ​​​នៅ​ពេល​​​ដែល​ធ្វើម្ហូប​​​រួច​ត្រូវ​​លាង​កាំបិត​​​​ឱ្យ​បាន​​ស្អាត​​​​ដោយ​ប្រើ​ទឹក​​សម្រាប់​លាង​​សម្ភារ​​​ផ្ទះបាយ ។

​កាល​ពី​មុន​​​ការ​សិក្សា​​គឺ​គ្រាន់​តែ​ផ្ដោត​​​ទៅលើ​បាក់​តេរី​​ប៉ុណ្ណោះ​​ដែល​ឆ្លង​តាម​រយៈ​​គ្រឿង​ប្រើ​​ប្រាស់​ក្នុង​ផ្ទះ​បាយ​​មិនមាន​​មេរោគ​ទេ ។​ការ​សិក្សា​​កាលពី​​ឆ្នាំ​​២០១១​​​រក​ឃើញ​​ថា​មេរោគ​​ប្រភេទ ​norovirus ​​គឺ​ជា​មេរោគ​​​បង្ក​ឱ្យ​​មានជំងឺ​​ពុល​អាហារ​​​ ឬក៏​រាករូស​​​នៅសហរដ្ឋ​អាមេរិក​ ៕