ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខំចិត្ត​ចុះ​ចត​ភ្លាម​ៗ​ព្រោះ​បុក​សត្វ​ស្លាប​បែក​កញ្ចក់​ខ្ទេច

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​បាន​ចុះ​ចត​ទាំង​បង្ខំ បន្ទាប់​បុក​ជាមួយ​សត្វ​ស្លាប បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ មិន​អាច​ហោះ​ទៅ​មុខ​ទៀត​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា…

ខេត្តកំពង់ឆ្នាំង ៖ យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​បាន​ចុះ​ចត​ទាំង​បង្ខំ បន្ទាប់​បុក​ជាមួយ​សត្វ​ស្លាប បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ មិន​អាច​ហោះ​ទៅ​មុខ​ទៀត​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។

លោក ជាង សុ​វ​ណ្ណា​រិ​ទ្ឋ អធិការ​នគរបាល​ស្រុក​បរិបូរ​ណ៌ បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​យន្តហោះ​មួយ​គ្រឿង ពណ៌​ក្រហម មាន​លេខ​សំគាល់ XU-២៨៨ ចុះ​ចត​ដោយ​បង្ខំ​មែន ព្រោះតែ​បាន​ហោះ​បុក​នឹង​សត្វ​ស្លាប បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ មិន​អាច​ហោះ​បន្ត​ទៅ​មុខ​ទៀត​បាន ហើយ​បាន​ចុះ​ចត​ដោយ​បង្ខំ លើ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ជិត​មាត់ទន្លេ នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ ។ បន្ទាប់​ពី​បាន​ចុះ​ចត សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​ទីនោះ​បាន​ទៅ​ដល់ និង​បាន​ជួយ​អន្តរាគមន៍ ការពារ​យន្តហោះ​ខាងលើ​នោះ ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពេល​ចុះ​ចត គេ​ឃើញ​អ្នក​ជិះ​លើ​យន្តហោះ​ខ្នាត​តូច​នោះ ចំនួន​៣​នាក់ មាន​បុរស​ពីរ​នាក់​ជា​ជនជាតិ​បរទេស និង​ស្រី្ត​ម្នាក់​ជា​ជនជាតិ​ខ្មែរ បាន​ចុះ​មក​ពីលើ​យន្តហោះ ដោយ​ពុំ​មាន​រង​របួស​អ្វី​ទាំងអស់ ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​សួរនាំ ត្រូវ​បាន​ស្ត្រី​ជិះ​ក្នុង​យន្តហោះ​ខាងលើ ប្រាប់​ថា ក្រុម​របស់​ពួក​គាត់ មាន​គោលបំណង​ទៅ​ខេត្តសៀមរាប ដោយ​ជិះ​តាម​ដង​ទន្លេ និង​ឆ្លង​បឹង​ទន្លេសាប​តែ​ដោយ​ចៃដន្យ បាន​បុក​នឹង​សត្វ​ស្លាប បណ្ដាល​ឲ្យ​បែក​កញ្ចក់​មិន​អាច​ហោះហើរ​បាន ទើប​បង្ខំចិត្ត​ចុះ​ចត និង​បាន​ទូរស័ព្ទ​ទៅ​ខាង​ភ្នំពេញ យក​គ្រឿងបន្លាស់​មក​ជួសជុល ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ។ លោ​បាន​បន្ត​ថា នៅ​ម៉ោង​ប្រមាណ​០១​រសៀល មាន​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​មក​ពិនិត្យ​មើល រួច​ក៏​ហោះ​ត្រលប់​ទៅ​វិញ ទំនងជា​ទៅ​យក​គ្រឿងបន្លាស់​មក​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ