ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូនប្រុស​ច្បង​លោក​ត្រាំ ដាក់​ពាក្យ​ប្តឹង​សុំ​លែង​ប្តី

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​អា​មេរិ​ក​ជា​ច្រើន​រាយការណ៍​ថា ភរិយា​របស់​លោក DONALD TRUMP JR កូនប្រុស​ច្បង​ប្រធានាធិបតី​អាមេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ មីនា…

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​អា​មេរិ​ក​ជា​ច្រើន​រាយការណ៍​ថា ភរិយា​របស់​លោក DONALD TRUMP JR កូនប្រុស​ច្បង​ប្រធានាធិបតី​អាមេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ មីនា បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែង​លេះ ។

លោកស្រី VANESSA TRUMP អាយុ​៤០​ឆ្នាំ ឈ្មោះ​ដើម HAYDON បាន​រៀប​ការ​ជាមួយ​លោក DONALD JR អាយុ​៤០​ឆ្នាំ​ដែរ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៥​មក ។ ប្តី​ប្រពន្ធ​នេះ​មានកូន​៥​នាក់ ដែល​មាន​អាយុ​ចាប់ពី​៣​ទៅ​១០​ឆ្នាំ រយៈពេល​ជាង​១២​ឆ្នាំ ក្រោយ​រៀប
ការ ។

យោង​តាម​សារព័ត៌មាន​ជា​ច្រើន​ថា អតីតនារី​បង្ហាញ​ម៉ូ​ដ​រូប​នេះ​ដាក់​ពាក្យ​ប្តឹង​សុំ​ចែកផ្លូវ​គ្នាដោយ​ពុំ​មានរឿង​ចោទប្រកាន់ ដែល​នោះ​ជា​នីតិវិធី​ជា​ទូទៅ​គេ​ហៅ​ថា សុំ​ចែកផ្លូវ​គ្នា​ដោយ​មានការ​ព្រមព្រៀង ។ ពេល AFP សួរនាំ​ពី​រឿង​នេះដំបូង​ក្រុមហ៊ុន TRUMP ORGANIZATION ពុំ​បាន​អះអាង​ភ្លាម​ៗ​ពី​ព័ត៌មាន​លេចឮទាំងនេះ​ឡើយ ។

កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​តាំងពី​ច្រើន​ស​ប្តា​ហ៍​មក ហើយ​លើក​ពី​បញ្ហា​ខ្វែងគំនិត​គ្នា​នានា​ក្នុង​ផ្ទៃ​ប្តីប្រពន្ធ​មួយគូ​នេះ​ទាក់ទិន​នឹង​ការ​ដើរហើរ​ច្រើន​ពេក​របស់​លោក DONALD JR ដែល​ភរិយា​លោក​ពុំ​ពេញចិត្ត ។

កាលពី​ពាក់កណ្តាល​ខែកុម្ភៈ លោកស្រី VANESSA TRUMP ជួប​ប្រទះ​នឹង​ឧប្បត្តិ
ហេតុ​មួយ​ពេល​បើក​សំបុត្រ​ផ្ញើ​ឱ្យ​ស្វាមី​ដោយក្នុង​ស្រោមសំបុត្រ​នេះ​មាន​ម្សៅ​ពណ៌​ស​ដ៏​អាថ៌កំបាំង​មួយ ។ ម្សៅ​នេះ​ហាក់​ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​លោកស្រី VANESSA TRUMP ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជា​ការ​បង្ការ​ក៏ដូច​ជា​ម្តាយ​លោកស្រី​ដែល​នៅ​ជាមួយ​គ្នា​ពេលបើក​សំបុត្រ​នេះ ។

ទោះបី​យ៉ាងណា តាម​សេចក្តី​ប្រកាស​មួយផ្សាយ​ដោយ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TRUMP ORGANAZATION ជា​ក្រុមហ៊ុនគ្រួសារ​របស់​ត្រកូល​ត្រាំ ថា ប្តី​ប្រពន្ធ​នោះ​គូស​បញ្ជាក់​ថា ក្រោយ​រៀប​ការ​ជាមួយ​គ្នា​១២​ឆ្នាំ យើង​បាន​សម្រេច​ចែកផ្លូវ​គ្នា ។ យើង​នឹង​នៅ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច ។ យើង​សុំ​ឱ្យ​លោក​អ្នក​គោរព​ដល់​ជីវិត​ឯកជន​របស់​ពួក​យើង​ក្នុង​ដំណាក់កាល​លែងលះ​គ្នា ។ យើង​នៅ​មើលថែ​ទាំ​កូន​ទាំង​៥​រួម​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ