ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ការ​ពារ​ដូច​ជួយ​ឱ្យ​ឈឺ​ខ្លួន

11 ឆ្នាំ មុន

យប់​មួយ​ភីធើរ​កំពុង​​ដើរ​ម្នាក់​ឯង​កណ្តាល​អធ្រាត្រ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ព្រោះ​ឃើញ​រូប​រាង​ប្រហាក់​ប្រហែល​អ្នក​ទោស​លួច​រត់​ពី​គុក​កាល​ខែ​មុន ។

​យប់​មួយ​ភីធើរ​កំពុង​​ដើរ​ម្នាក់​ឯង​កណ្តាល​អធ្រាត្រ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ព្រោះ​ឃើញ​រូប​រាង​ប្រហាក់​ប្រហែល​អ្នក​ទោស​លួច​រត់​ពី​គុក​កាល​ខែ​មុន ។
-​លោក​ឈ្មោះ​អី​ ? ផ្ទះ​នៅ​ឯ​ណា ?
-​ខ្ញុំ​ឈ្មោះ​ភីធើរ ផ្ទះ​លេខ​៣២១​ ផ្លូវ​ប៉ាគែរ។
ឮដូច្នេះ​ប៉ូលិស​ចាត់​គ្នីគ្នា​២​នាក់​ឱ្យ​ទៅ​សើុប​មើល ។ មួយ​សន្ទុះ​ប៉ូលិស​២​នាក់​នោះ​ត្រឡប់​មក​វិញ​រាយ​ការណ៍​ ៈ
-​នៅ​ផ្ទះ​លេខ​៣២១ ផ្លូវ​ប៉ា​គែរនោះ​​អត់​មាន​សមា​ជិក​ណា​ម្នាក់​ឈ្មោះ​ភី​ធើរ​ទេ ។
ឃើញ​ភីធើរ​​ នៅ​តែ​អះ​អាង​ថា ខ្លួន​នៅ​ផ្ទះ​លេខ​៣២១​មែន ប៉ូលិស​ខឹង​ពេក​ក៏​ទាត់​​២ទៅ​៣​ជើង ហើយ​យក​ទៅ​ឃុំ​មួយ​សប្តាហ៍ ។
ក្រោយ​បាន​រួច​ខ្លួន​ពី​ការ​ឃុំ​ឃាំង​ភីធើរ​​ត្រឡប់​ទៅ​ផ្ទះ​ទាំង​មុខ​មាត់​ហើម​ស្ពុរ ។ មិត្ត​ភក្តិ​ម្នាក​់​ដែល​នៅ​ផ្ទះ​ជា​មួយ​គ្រាន់​តែ​ឃើញ​ភីធើរ​​ភ្លាម និយាយ​ប្រាវ​ៗ​ម្នាក់​ឯង ៈ
-​យី វ៉ៃ​គ្នា​នៅ​ឯណា​បាន​ជា​ហើម​មុខ​មាត់​ដល់​ថ្នាក់​នេះ ? កាល​ពី​សប្តាហ៍​មុន​មាន​មនុស្ស​២​នាក់​មក​សួរ​រក​ឈ្មោះ​ឯង ។ យើង​ឃើញ​ពួ​ក​វា​ឫក​ពា​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ ក៏​ប្រាប់​ថា​នៅផ្ទះ​នេះ​គ្មាន​អ្នក​ណា​ឈ្មោះ​ភីធើរ​ទេ ។ ឮអ៊ី​ចឹង​ពួក​អា​មិន​បាន​ការ​ទាំង​២​នាក់​នោះ​ត្រឡប់​ទៅ​វិញ​ភ្លាម ។
-​ ព្រោះ​តែ​ឯង​ប្រាប់​គេ​អ៊ី​ចឹង​​ទើប​យើង​ហើម​មុខ​ហ្នឹង​ណ៎​ា ។