ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា ថា​ នាង​នៅទំនេរ​កុំ​ខ្លាច​ទាក់ទង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បានដឹង​រឿង​ភ័ន្ត​ច្រឡំ​មួយ​លើ​រូប​នាង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជាប់កិច្ចសន្យា ដែល​ជា​បញ្ហា​នាំ​ឲ្យ​នាង​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​ជា​បន្តបន្ទាប់ ។ ទឹម…

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បានដឹង​រឿង​ភ័ន្ត​ច្រឡំ​មួយ​លើ​រូប​នាង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជាប់កិច្ចសន្យា ដែល​ជា​បញ្ហា​នាំ​ឲ្យ​នាង​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​ជា​បន្តបន្ទាប់ ។

ទឹម រ​ដ្ឋា មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មិនសូវ​ទទួល​បាន​ទីផ្សារ​សម្តែង​ភាពយន្ត​ច្រើន​ដូច​តារា​ផ្សេង​ទៀត​ឡើយ ប៉ុន្តែ​នាង​នៅ​តែ​ទទួល​បានការ​ដើរ​ម៉ូ​ឌ និង​ថត​MV ជា​បន្ត បន្ទាប់ ។ បញ្ហា​នេះ​កើត​មាន​បន្ទាប់​ពី​ទឹម រ​ដ្ឋា ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹង​ថា នាង​បាន និង​កំពុង​តែ​ជាប់កិច្ចសន្យា​ផ្តាច់មុខ​ឲ្យ​ហាង​កែ​សម្រស់​មួយ ដែល​បញ្ហា​នេះ​ទំនងជា​ដើមហេតុ​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​លើ​រូប​នាង​ពី​បណ្តា​ម្ចាស់​ផលិតកម្ម និង​ក្រុមហ៊ុន ផ្សេង​ៗ ។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​រូបភាព​កាច់​ស្តាយ​បែប កាច​ៗ​កញ្ញា​ទឹម រ​ដ្ឋា បាន​បដិសេធ​ចោល ភ្លាម​ៗ និង​បាន​ចាត់​ទុក​ព័ត៌មាន​នេះ​គឺជា​ការ​ភ័ន្ត​ច្រឡំ​មក​លើ​រូប​នាង​ប៉ុណ្ណោះ ។

ទឹម រ​ដ្ឋា អះអាង​ថា «​នាង​ខ្ញុំ​សូម​ជម្រាប​ដល់​បណ្ដា​ផលិតកម្ម និង​ក្រម​ហ៊ុន ផ្សេង​ៗ​ទៀត ដែល​បាន​យល់​ច្រឡំ​ថា​នាង​ខ្ញុំ​ថាប់​កិច្ចសន្យា​ជាមួយ​ផលិតកម្ម ឬ​ក្រុមហ៊ុន​ណាមួយ ហើយ​​មិន​ហ៊ាន​ទាក់ទង​មក​នាង​ខ្ញុំ ទៅ​ធ្វើការ​ជាមួយ ឬ​ក៏​ដើរ​បង្ហាញ​ម៉ូត ផ្សេង​ៗ​ទៀត​ផង​ដែរ ។ នាង​ខ្ញុំ​ទើបតែ​បាន​ទទួល​ដំណឹង​ថា​ពួក​គាត់​ទាំង​អស់នោះ​មិន​ហ៊ាន​ទាក់ទង​មក​ធ្វើការ​ជាមួយ​នាង​ខ្ញុំ​ឡើយ ព្រោះ​គិត​ថា​នាង​ខ្ញុំ​បាន​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ណា​មួយ ។ អ៊ីចឹង​ហើយ​ទើប​នាង​ខ្ញុំ​ចេញ​មុខ​បកស្រាយ​សូមកុំ​មានការ​យល់​ច្រឡំ​តទៅ​ទៀត ព្រោះ​នាង​ខ្ញុំ​នៅ​ទំនេរ ហើយ​ក៏​មិន​បាន​ជាប់​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន​ណា​ដែរ សូមកុំ​មានការ​យល់​ច្រឡំ​តទៅ​ទៀត ហើយ​នាង​ខ្ញុំ​នឹង​ទទួល​ស្វាគមន៍​ការងារ​ដោយ​រីករាយ​ដដែល »​។

ទឹម រ​ដ្ឋា គឺជា​តារា​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​តារា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​របស់​ខ្លួន​មិន​ខ្លាច​ភ្នែក​មហាជន​ឡើយ ។

បើ​ក្រឡេក​មើល​ពី​អាជីព​សិល្បៈ​វិញ ទឹម រ​ដ្ឋា ក៏​មាន​ទីផ្សារ​ច្រើន​គួ​សម​មិន​ចាញ់​តារា ល្បី​ៗ​ផ្សេង​ទៀត​ឡើយ ។ ចំពោះ​ជីវិត​ស្នេហា​វិញ​តារា​រូប​នេះ​ហាក់​មិន​ទាន់​បាន​ជោគជ័យ​នៅ​ឡើយ​ទេ បើ​ទោះបីជា​ពេល​នេះ​នាង​កំពុង​តែ​សាង​ភាព​ផ្អែមល្ហែម​ជា​បុរស​បរទេស​ក៏​ដោយ ព្រោះ​ដំណឹង​រៀប​ការ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ