ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​សរសៃ​ទៅ​ឲ្យ​ពេទ្យ​ភូមិ​ចាក់​ថ្នាំ​១​ម្ជុល ចុង​ក្រោយ​ស្លា.ប់​បាត់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កាលពី​រសៀល​ថ្ងៃ​១៥ មីនា ២០១៨​នេះ មាន​បុរស​ម្នាក់​បាន​ស្លាប់ ដោយ​គាំងបេះដូង នៅ​ពេល​គ្រូពេទ្យ​ភូមិ​ចាក់​ថ្នាំ​សរសៃ​១​ម្ជុល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ លេខ​៦…

ខេត្តកណ្ដាល ៖ កាលពី​រសៀល​ថ្ងៃ​១៥ មីនា ២០១៨​នេះ មាន​បុរស​ម្នាក់​បាន​ស្លាប់ ដោយ​គាំងបេះដូង នៅ​ពេល​គ្រូពេទ្យ​ភូមិ​ចាក់​ថ្នាំ​សរសៃ​១​ម្ជុល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ លេខ​៦ មុខ​ផ្ទះ ជ័យ ច​ន្ទ័​សុផល ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​នោះ ឈ្មោះ អឿ​ន សំអាត អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​លក់ដូរ​។ រីឯ​គ្រូពេទ្យ​ភូមិ​ឈ្មោះ វ៉ែន វណ្ណៈ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា មុខរបរ​ជា​គ្រូពេទ្យ​(​មានច្បាប់​ត្រឹមត្រូវ​)​។ វត្ថុ​តាង​ដែល​ដែល​សមត្ថកិច្ច​ដកហូត​មាន​៖
១.​សឺ​រ៉ាំ​ង​ចាក់​ថ្នាំ ជ័រ​ពណ៌​ស​ចំណុះ​៦​សេ​សេ​ចំនួន​មួយ​។
២.​ផ្លែ​ម្ជុលចាក់​ថ្នាំ​ដែក​ក្រូមេ​ស្រោប​ជ័រ​ពណ៌​ពង​ក្រសា​ចំនួន​មួយ​។
៣.​សំបក​ថ្នាំ​បែក​ខាង​ចុង​មាន​សរសេរ​អក្សរ​ឡា​តាំង​ពណ៌​ក្រហម​(DEXAMETHASONE INJ)​ចំនួន​មួយ ។

តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ វ៉ែន វណ្ណៈ បាន​ប្រាប់​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មីនា នេះ​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ផ្ទះ​លោក​(​វ៉ែន វណ្ណៈ​) ដោយ​និយាយ​ប្រាប់​គ្រូពេទ្យ​ថា ខ្ញុំ​លើក​អីវ៉ាន់ គីប​ៗ​ខោអាវ ឥឡូវនេះ​ជាប់​សរសៃ​ស្មា តើ​គ្រូពេទ្យ​ចាក់​ថ្នាំ​បាន​ឬ​អត់0x017d7​។ លោកគ្រូ​ពេទ្យ​ភូមិ​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​បន្ត​ទៀត​ថា (​ខ្ញុំ​បាន​ទិញ​ថ្នាំលេប​ពីរ​បី​ដង​ហើយ ព្រមទាំង​ចាក់​ថ្នាំ​មួយ​ម្ជុល​ទៀត​ផង​អត់​បាត់​ទេ​)​។ ពេល​នោះ​លោក​ក៏​បាន​ប្រាប់​ជន​រង​គ្រោះ​ថា បើ​អត់​បាត់​ខ្ញុំ​ចាក់​មួយ​ម្ជុល​ទៀត​ឲ្យ តែ​សុំ​ធ្វើការ​ពិនិត្យ​វាស់​ឈាម​សិន​។ និយាយ​រួច​គ្រូពេទ្យ​បាន​យក (​ស្ពេ​តូ និង​អប្រិយ៍​តង់ស្យុង​) ធ្វើការ​ពិនិត្យ​ឈាម​ជន​រង​គ្រោះ​ឃើញ​ថា មាន​សភាព​ធម្មតា​ទើប​គ្រូពេទ្យ​សម្រេចចិត្ត​ចាក់​ថ្នាំ​DEXA (​ដិ​ច​ហ្សា​) ប្រភេទ​ថ្នាំ​សរសៃ​ឲ្យ​ជន​រង​គ្រោះ​ចំនួន​មួយ​ម្ជុល ស្មើនឹង​០១​អំ​ពូ​ល និង​បាន​ឲ្យ​ជន​រង​គ្រោះ​សម្រាក​២០​នាទី​ទើប​ឲ្យ​ចេញ​ទៅ​ផ្ទះ​វិញ​។ នៅ​ពេល​ជន​រង​គ្រោះ​ដើរ​ដល់​កន្លែង​លក់ ខោអាវ​របស់​ខ្លួន​ក្នុង​ផ្សារ​ព្រែក​ញ្ចា​ញ ជន​រង​គ្រោះ​ក៏​បាន​ប្រាស​ខ្លួន​ដេក​នៅ​លើ​ប៉ៅ​អ៊ី​កន្លែង​លក់​។

បាន​ប្រហែល​៣០​នាទី ជន​រង​គ្រោះ​មាន​អាកា​រៈ​ចុក​ខ្នង​យ៉ាង​ខ្លាំង ពេល​នោះ​ឈ្មោះ សា​ម៉​ន វិច្ឆិកា (​ប្រពន្ធ​ជន​រង​គ្រោះ​)​ក៏​បាន​រឹត​ខ្នង​ឲ្យ តែ​មិន​មានការ​ធូរស្រាល​ទេ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​សភាព ស្លេកស្លាំង​និយាយ​លែង​ចេញ​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​បាន​ហៅ​ឈ្មោះ ពុំ ប៉ាក់ អ្នក​រត់​ម៉ូតូឌុប​ដឹក​ជន​រង​គ្រោះ ទៅ​ពេទ្យ​ឯកជន​ប៉ៃលិន ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក អញ្ចាញ ពេល​ទៅ​ដល់​មុខ​ពេទ្យ​ប៉ៃលិន​ក៏​លើក​ជន​រង​គ្រោះ​ចុះ​ពីលើ​ម៉ូតូ និង​ហៅ​ពេទ្យ​ឲ្យ​ជួយ តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ប្រពន្ធ​ក៏​បាន​ដឹក​សព​ប្តី​ត្រលប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បន្ទាប់​មក​មន្ត្រី​នគរបាល​ជំនាញ​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ឡើយ ដូច្នោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ (​អាំង​ហ្វា​ក់​ទី​ស​ស្ទះ​សរសៃឈាម​សាច់ដុំ​បេះដូង​)​។ ចុង​ក្រោយ​ប្រពន្ធ​ជន​រង​គ្រោះ ក៏​មិន​បាន​ប្តឹងផ្តល់​ទៅ​លើ​គ្រូពេទ្យ​ណា​ម្នាក់​ដែរ និង​បាន​ធ្វើបុណ្យ​ឲ្យ​សាកសព​ប្តី​តាម​ប្រពៃណី​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ