ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ដីធ្លី​ទៀត​ហើយ ! ប្រជាពលរដ្ឋ​១៥​គ្រួសារ​ស្នើ​សុំ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០១៨​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០១៨​នេះ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​នឹង​អាជ្ញាធរ​ស្រុក និង​ខេត្ត​សូម​មេត្តា​ជួយ​រក​យុត្តិធម៌ ជូន​ពួក​គាត់​ផង ព្រោះតែ​ពួក​គាត់​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​២០០៧ ស្រាប់តែ​ថ្មី​ៗ​នេះ ត្រូវ​ក្រុមហ៊ុន​មួយ មក​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​អស់​ជាង​២០​ហិ​កតា ហើយ​បើ​កុំ​ពួក​គាត់ និង​អាជ្ញាធរ​ស្រុក​ចុះ​មក ឃាត់​ទាន់ ម្លេះ​ត្រូវ​ក្រុមហ៊ុន​នោះ​ឈួ​ស​រំលោភ​យក​អស់​គ្មាន​សល់​ឡើយ​។ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​អះអាង​ថា ពួក​គាត់​ជា​បងប្អូន​គ្នា​ចំនួន​១៥​នាក់ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​ជីវពល ចំនួន​ជាង​៥០​គ្រួសារ នៅ​ចំណុច​ថ្លុក​គ្រង់ ស្ថិត​ក្នុងភូមិ​អ​ញ្ជា​ញ​រូង ឃុំ​អ​ញ្ជា​ញ​រូង ស្រុក​បរិបូរណ៍ ក្នុង​អំឡុង​ឆ្នាំ​២០០៧ -២០០៨​។ ប៉ុន្តែ​ដោយសារ​តែ​រដ្ឋ មិន​ទាន់​ចេញ​ច្បាប់​កម្ម​សិទ្ធ​ដីធ្លី​ឲ្យ​ពួក​គាត់ ទើប​គាត់​មិន​ទាន់​ហ៊ាន​អភិវឌ្ឍន៍​ដាំ​ដំណាំ​អ្វី​នៅឡើយ​។ ក្រោយមក​ស្រាប់តែ​ថ្មី​ៗ​នេះ​គាត់​បាន​ទទួល​ដំណឹង​ថា មាន​ក្រុមហ៊ុន​មួយ​មិន​ស្គាល់ឈ្មោះ តែ​មាន​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ ជា គី​ម​ឡេ​ង បាន​ឈូស​ឆាយ​រំលោភ​លើ ដី​របស់​ពួក​គាត់​អស់​ជា​ច្រើន​ហិ​កតា​។

បន្ទាប់​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ក្រុម​គ្រួសារ​គាត់ រួម​នឹង​អភិបាលស្រុក​បរិបូរណ៍ បាន​មក​ពិនិត្យ​លើ​ដី​របស់​ពួក​គាត់ ឃើញ​មាន​គេ​ឈូស​ឆាយ​រំលោភ​យក​ពិតមែន ពេល​នោះ​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌ ក៏​បាន​សួរ​រក​លិខិត​ស្នាម តែ​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម ច្បាប់​គាត់​(​អភិបាលស្រុក​) ក៏​បាន​ធ្វើការ​ឃាត់​ការ​ឈូស​ឆាយ​នោះ​ជា​បណ្តោះ អាសន្ន បន្ទាប់​មក​ក្រុមហ៊ុន​នោះ ក៏​បាន​ផ្អាក​តាម​ការ​បញ្ជា​របស់​លោក​អភិបាលស្រុក​។ អាស្រ័យ​ហេតុនេះ ពួក​គាត់​ទាំង​១៥​គ្រួសារ សូម​អំពាវនាវ​ដល់​មន្ត្រី​ជំនាវ អាជ្ញា​ស្រុក ខេត្ត សូម​មេត្តា​ជួយ​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពួក​គាត់​ទាំង​១៥​គ្រួសារ​ផង​។ ក្នុង​ពេល​នោះ​ដែរ​បុរស​ម្នាក់​ឈ្មោះ ចិន ស៊ី​ម មាន​ទីលំនៅ​ភូមិ​អ​ញ្ជា​ញ​រូង បាន​អះអាង​ថា គាត់​ជា​អតីត នគរបាល​ភូមិ​អ​ញ្ជា​ញ​រូង បាន​បញ្ញា​ក់ថា កាលនោះ​លោក​មេឃុំ​អញ្ចាញ​រូង មាន​លោក ជឹ​ម សុ​ខេ​ង និង​លោក អ៊ូច តាន់ បាន​ចែក​ដី​នៅ​ចំណុច​ខាងលើ​ទៅ​ឲ្យ​ក្រុម​ជីវពល​ឃុំ​អ​ញ្ជា​ញ​រូង​ចំនួន​ជាង​៥០​គ្រួសារ ក្នុង​១​គ្រួសារ ទទួល​បាន​ដី​ចំនួន​៥​ហិ​កតា​។

លុះ​ក្រោយមក​ក្រុម​ជីវពល​ទាំងនោះ បាន​លក់​ទៅ​ឲ្យ​ឈ្មោះ តៅ សុខ​លៀង ឈ្មោះ តៅ អេ​ង និង តៅ ហួរ ជា​បងប្អូន​មាន​១៥​គ្រួសារ ដែល​មាន​ផ្ទៃដី​ចំនួន​១៤២​ហិ​កតា​។ ស្រាប់តែ​ថ្មី​មាន​ភាគី​ផ្សេង ដែល​គាត់​មិន​ស្គាល់​ជា​អ្នក​ណា​ទេ មក​ឈូស​ឆាយ​យក​ដី​របស់​ប្រ​ជ​ពលរដ្ឋ​ទាំង​១៥​គ្រួសារ​ទៅ​វិញ​។ យ៉ាងនេះ​ក្តី លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរ​សព្ទ័​ចូល តែ​គ្មាន​អ្នក​លើក​។ ចំណែក​ភាគី អ្នក​ឈូស​ឆាយដី​ខាងលើ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ តែបើ​មានការ​ប្រែ​ព្រួល​ណាមួយ យើង​នឹង​ផ្សាយ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ