ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ! ក្មេង​ទំនើង​ដែល​កា.ប់​យុវជន​ម្នាក់​ស្ទើរ​ដាច់​ក

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ទំនើង​មួយ​ក្រុម បាន​ព្រួត​គ្នា​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​របួស​ស្ទើរ​ដាច់​ក នៅ​ខណៈ​ដែល​យុវជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ចាក់​ធុងបាស់​នៅ​ក្នុង​រោងការ ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា…

ខេត្តព្រៃវែង ៖ ក្មេង​ទំនើង​មួយ​ក្រុម បាន​ព្រួត​គ្នា​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​របួស​ស្ទើរ​ដាច់​ក នៅ​ខណៈ​ដែល​យុវជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ចាក់​ធុងបាស់​នៅ​ក្នុង​រោងការ ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា នៅ​លើ​ផ្លូវលំ​ក្នុងភូមិ អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​មានឈ្មោះ ចេ​ន ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ដើរ​ចាក់​ធុងបាស់​តាម​រោង​បុណ្យ និង​រោងការ ហើយ​មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​។ យុវជន​រង​គ្រោះ​ត្រូវ​ក្រុម​ក្មេង​ទំនើង កាប់​ត្រូវ​១​ដាវ​ចំ​ក​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​រយះ​ស្ទើរ ដាច់​ក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំចាយមារ ក្រោយមក​ដោយ របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​តែ​ម្តង​។

លោក​វរៈ​សេនី​ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ គឺជា​ថ្ងៃ​ចូល​រោងការ​របស់​ឈ្មោះ ជួន ជាម ចំណែក​ជន​រង​គ្រោះជា​មិត្តភក្តិ​របស់​កូនកំលោះ ក៏​បាន​យក​ធុងបាស​ទៅ​ចាក់​ឲ្យ​រាំ​កម្សាន្ត​កំដរ​រោង​ចំនួន​២​ម៉ោង ដោយ​មិន​យក​លុយ​នោះ​ទេ ហើយ​ពេល​ចាក់​ធុងបាស់​រាំ​នោះ ទាំង​ភ្ញៀវ​ខាង​កូនស្រី និង​ភ្ញៀវ​ខាង​កូនប្រុស ដែល​ផឹកស៊ី​កំដរ​រោង​នោះ បាន​នាំ​គ្នា​ចូល​រាំ​លេង​សប្បាយ​ទាំងអស់​គ្នា​ផង​ដែរ​។ រហូត​ដល់​ម៉ោង​កំណត់ គឺ​ម៉ោង​៨​យប់​ម្ចាស់​ធុងបាស់ ក៏​បិទ​ធុងបាស់​រៀបចំ​ទុកដាក់ រួច​ក៏​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​តែ​ម្នាក់ឯង លុះ​ពេល​ចេញ​ផុត​ពី​រោងការ​បាន​តែ មួយ​គីឡូម៉ែត្រ ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​២​ទៅ​៣​នាក់ ជិះ​ម៉ូតូ​តាម​ទៅ​ពីក្រោយ ហើយ​កាប់​ជន រង​គ្រោះ​ត្រូវ​មួយ​ដាវ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ឯ​ក្រុម​ក្មេង​ទំនើង​ក្រោយ​ធ្វើ​សកម្មភាព​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។

លោក ផាត់ សុ​ជោ​ត បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន ពាក់​ព​ន្ធ័​នឹង​ហេតុការណ៍​នេះ​ភ្លាម លោក​ឧត្តមសេនីយត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តព្រៃវែង បាន​បញ្ជា​ឲ្យ​រូប​លោក ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កំចាយមារ ចុះ​ស្រាវជ្រាវ​ភ្លាម ហើយ​រហូត​ដល់​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​១៥ មីនា កម្លាំង​អាវុធហត្ថ​ក៏​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ តឿ ខី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​អី ឃុំ​ក្របៅ ស្រុក​កំចាយមារ ដែល​បម្រុង​រត់គេច​ខ្លួន​ទៅ​ខេត្តក្រចេះ​។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​កាប់​ជន​រង​គ្រោះ​មែន ប៉ុន្តែ​រូបគេ​មិន​បាន​កាប់​ជន​រង​គ្រោះ​ទេ គ្រាន់តែ​ជា​អ្នក​បើក​ម៉ូតូ​ប៉ុណ្ណោះ​។

ចំណែក​អ្នក​កាប់​គឺ​បក្ខពួក​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ ស្លេះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បូស​ឫស្សី ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជិះ​ពីក្រោយ​ជា​អ្នក​កាប់​ជន​រង​គ្រោះ​។ ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ពួក​គេ​ក៏​បែកផ្លូវ​គ្នា​រៀងខ្លួន ពេល​នេះ​ឈ្មោះ ស្លេះ មិនដឹង​ទៅ​ដល់​ទីណា​ទេ​។ បច្ចុប្បន្ន​នេះ​ជនសង្ស័យ តឿ ខី ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ