ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តន៍​ដីកា​តុលាការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​សំរោង ចុះ​អនុវត្តន៍​ដីការ​លេខ​១១.១៨. ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ…

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​សំរោង ចុះ​អនុវត្តន៍​ដីការ​លេខ​១១.១៨. ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ លោក រិ​ន ភិ​រុណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ។

ជន​ដែល​ជាប់ចោទ​ពី​បទ​គ្រឿងញៀន​ឈ្មោះ យិ​ន សាវ​រី ហៅ​ដំឡូង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ខេត្តឧត្តរមានជ័យ រួម​ជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​១១​កញ្ចប់ ធំ​០១​កញ្ចប់ ស្មើនឹង​២.០៧​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ដប​កែ​ច្នៃ​សម្រាប់​ជក់​ចំនួន​២ ដែកកេះ​ចំនួន​៤ និង​បំពង់​សម្រាប់​ថ្នាំ​ញៀន​មួយ​ចំនួន ។

នគរបាល​ផ្នែក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ យោង​ទៅ​លើ​មាន​ដីកាចាប់ខ្លួន​របស់​លោក​ចៅក្រម​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ក្រោយ​ពី​បាន​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ