ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមគ្នា​ធ្វើ​បុណ្យ​ ដើម្បីប្រមូលបច្ច័យកសាងសាលាឆាន់ក្នុងវត្ត «ព្រះគោព្រះកែវ»

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បុណ្យផ្កា​ប្រាក់​សាមគ្គី​របស់​យោធភូមិ​ភាគ​ទី​៥  ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ​មីនា ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ ​បុណ្យផ្កា​ប្រាក់​សាមគ្គី​របស់​យោធភូមិ​ភាគ​ទី​៥  ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ​មីនា ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​គ្រប់​តាម​បណ្តា​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥​ ​ដើម្បី​ចូលរួម​ប្រមូល​បច្ច័យ​កសាង​បន្ត​សាលាឆាន់​១​ខ្នង នៅ​ក្នុង​ទី​អារាម​វត្ត «​សុវណ្ណ​មុនី​គិរី​សុខា​រាម» ហៅ​វត្ត «​ព្រះ​គោ​ព្រះ​កែវ» ​ដែល​ទើបនឹង​កកើត​មានការ​ខ្វះ​ខាត​ ​សម្រាប់​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត នៅ​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ខេត្តបាត់
ដំបង​ ។

ចូលរួម​​ពិធី​នោះ​ ក៏​មានអញ្ជើញ​ចូលរួមពី​​មេបញ្ជាការ​រង នាយសេនាធិការរង យោធភូមិ​ភាគ​ទី​៥ លោក​ឧកញ៉ា លោក​ជំទាវ​អស់លោក លោកស្រី នាយ នាយ​រង​ការិយាល័យ នាយទាហាន នាយទាហានរង និង​ពល​ទាហាន ចំណុះ​យោធភូមិ​ភាគ​ទី​៥ ប្រតិភូ​ពុទ្ធបរិស័ទ​ជនជាតិ​ថៃ​តាម​ព្រំដែន​ចំនួន​៧០​នាក់​មក​ចូលរួម​ផ្ដើមបុណ្យ​ផ្កាប្រាក់ ព្រមទាំង​អាជ្ញាធរ​ដែនដី​សិស្សានុសិស្ស​ជា​ច្រើន ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង និង​ប្រតិភូ​អមដំណើរ​ ក៏​បាន​ទៅ​អុជ​ធូប​នៅ​រោង​ទី​សក្កា​រ​លោកតា​ចាប ដែល​បាន​រំលឹក​កាលពី​សម័យ​តស៊ូ​តំបន់​នេះ ​ជា​ច្រើន​ជំនាន់​តាម​សម័យកាល​មាន​សង្គ្រាម ដើម្បី​សុំ​សេចក្ដី​សុខ​សេចក្ដីចម្រើន ពី​លោកតា​ចាប​និង​លោកយាយ​ត្បាល់​ថ្ម​ដែល​បាន​ថែរក្សា​ទឹកដី​ព្រៃ​ភ្នំ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប​នេះ​។ ​

លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ចែកអំណោយ​ជូនដល់​តាជី យាយជីចំនួន​១៧​នាក់ ក្នុង​ម្នាក់​ក្រណាត់​ស ១​ដុំ ថវិកា ១០.០០០​រៀល​និង​បាន​វេរភត្ត​ហារ​ប្រគេន​ព្រះសង្ឃ៣៣​អង្គ​ ។ ​ ជា​ចុង​ក្រោយ ​លោក​ឧត្តមសេនីយ៍​ឯក ប៊ុ​ន សេង ក៏​បាន​ប្រកាស​ចំណូល​បច្ច័យបាន​ពី​ប្រតិភូ​ពុទ្ធបរិស័ទ​ថៃ​ចំនួន​២៥៤.០០០​បាត និងបច្ច័យ​យោធ​ភូមិ​ភាគ​ទី​៥ និង​ពុទ្ធបរិស័ទ​ចំនួន​២៥.០០០.០០០​រៀល ស្មើ​និង​ប្រមាណ​១​ម៉ឺន​៤​ពាន់​ដុល្លា ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​វត្ត​ព្រះ​គោ​ព្រះ​កែវ សម្រាប់​កសាង​ដំបូល និង​បន្ត​បន្ថែម​ទៀត​តាម​តម្រូវការ​របស់​វត្ត​។

អត្ថបទសរសេរ ដោយ