ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនវា.យដំលោកបណ្ឌិត ស៊ុយ សារ៉េត មិនប្រណីដៃចាប់បាន៣នាក់ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មីនា នេះ​ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ដៃដល់បាន​​​​​ចំនួន​៣​នាក់​​ហើយ ដែល​ប្រើ​ហិង្សា​ទៅ​លើ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មីនា នេះ​ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ដៃដល់បាន​​​​​ចំនួន​៣​នាក់​​ហើយ ដែល​ប្រើ​ហិង្សា​ទៅ​លើ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បណ្តាលឱ្យរង​របួសយ៉ាង​ធ្ងន់ធ្ងរនោះ  ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​នោះ​ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់​បាន ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ស្ថិត​​ក្នុង​ខណ្ឌ​ទួល​ទួល​គោក ខណៈ​ពួក​គេ​កំពុង​ឌុ​ប​គ្នា​ទៅ​រក​ហាង​ផឹកស៊ី​នៅ​ម្តុំ​ក្បាល​មាន់ចែ ។ ដោយឡែក ជនសង្ស័យ​ម្នាក់​ទៀត ត្រូវ​​កម្លាំង​នគរបាល​ខេត្ត​តាមឃាត់​ខ្លួន​​បាន ស្ថិត​នៅ​ចំណុច​ឃុំ​ចើ​ង​ដើ​ង ស្រុក​បាយ​ការណ៍ ខេត្តកំពង់ធំ ខណៈ​កំពុង​បើករថយន្ត​ចូល​មក​រាជធានី​ភ្នំពេញវិញ​ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់ត្រូវបានស្គាល់​១-​ឈ្មោះ​អាន ផ​ល្លី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កម្មករ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ប្ញ​ស្សី​កែវ ២-​យា​ត ទិ​ត្យា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ និង​៣-​ឈ្មោះ​អាន វិ​នទី អាយុ​២១​ឆ្នាំ ជា​ជាងមាស មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួល​គោក ។

ព័ត៌មាន​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ