ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន​ហុយ​ឆាបឆេះ​ផ្ទះ​ហ្មត់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស៊ី​ប្រូ ជញ្ជាំង​ស្លឹក ទំហំ​៥​គុណ​៦​ម៉ែត្រ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ព្រមទាំង​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​២​នាក់​ម្តាយកូន​រង​របួស​រលាក​ពេញដៃ​ជើង​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤…

ខេត្តព្រៃវែង ៖ ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស៊ី​ប្រូ ជញ្ជាំង​ស្លឹក ទំហំ​៥​គុណ​៦​ម៉ែត្រ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ព្រមទាំង​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​២​នាក់​ម្តាយកូន​រង​របួស​រលាក​ពេញដៃ​ជើង​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ដែល​មូលហេតុ គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​លើ​ផ្ទះ ហើយ​ពេល​ចូល​ដេក​យប់​ព្រ​លឹប មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន ទើប​ធ្វើ​ឲ្យ​រងើកភ្លើង​ឆាបឆេះ​រាលដាល​ដល់​ជញ្ជឹង​ផ្ទះ កើតជា​អគ្គិភ័យ​ឡើង ។

អគ្គិភ័យ​នេះ​បាន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ បាក់ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រង​របួស​រលាក​ដៃស្តាំ និង​កូនប្រុស​ឈ្មោះ ញ៉េ​ត បញ្ញា អាយុ​៤​ឆ្នាំ រង​របួស​រលាក​ដៃស្តាំ និង​ក្បាល​ផ្នែក​ខាងលើ ចំណែក​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​២៥​លាន​រៀល ។

យោង​តាម​ចម្លើយ​របស់​ម្ចាស់ផ្ទះ​ដែល​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​យប់​មុន​កើតហេតុ​នោះ រូប​គាត់​បាន​ធ្វើ​ម្ហូប​ហូប​បាយ​នៅ​ចង្ក្រាន​បាយ​លើ​ផ្ទះ ក្រោយ​ពី​ធ្វើ​ម្ហូប​ឆ្អិន​ហើយ ក៏​នាំ​គ្នា​ហូប​បាយ​ជាមួយ​គ្នា​២​នាក់​ម្តាយកូន ដោយ​មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ទេ ក្រោយ​ពេល​ហូប​បាយ​រួច​ក៏​នាំ​គ្នា​ចូល​មុង​ដេក​តែ​ម្តង លុះ​ពេលដេក​បាន​មួយសន្ទុះ​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ថា​ក្តៅ ពេល​ភ្ញាក់​បើកភ្នែក​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ដល់​មុង​ទៅ​ហើយ ទើប​នាំ​គ្នា​ស្ទុះ​រត់​ចេញពី​មុង រត់​ចុះ​មក​ក្រោមផ្ទះ​និង​ស្រែក​ឆោឡោ ហៅ​ឲ្យ​អ្នកស្រុក​ជិតខាង​ជួយ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ហេតុ​ការ​ណ៌​អគ្គិភ័យ​នេះ​ភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ និង​កម្លាំង​អធិការ​នគរបាល​ស្រុក​ពាមរ​ក៌ ក៏​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ផ្ទះ​នេះ​ធ្វើ​ពី​ឈើ និង​ជញ្ជាំង​ស្លឹក​ទៀត​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​លឿន​ពេក ទើប​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​នោះ​បាន គឺ​បាន​ត្រឹម​ជួយ​បាញ់​ទឹក​ពន្លត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ