រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងនៅថ្ងៃទី១៥ មីនា នេះថា កម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់ហើយ ដែលប្រើហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ។
សេចក្តីរាយការណ៍បន្តថា ក្នុងនោះជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់បាន កាលពីល្ងាចថ្ងៃទី១៤ មីនា ស្ថិតក្នុងខណ្ឌទួលទួលគោក ខណៈពួកគេកំពុងឌុបគ្នាទៅរកហាងផឹកស៊ីនៅម្តុំក្បាលមាន់ចែ ។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ត្រូវកម្លាំងនគរបាលខេត្តតាមឃាត់ខ្លួនបាន ស្ថិតនៅចំណុចឃុំចើងដើង ស្រុកបាយការណ៍ ខេត្តកំពង់ធំ ខណៈកំពុងបើករថយន្តចូលមករាជធានីភ្នំពេញវិញ ។
ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់ត្រូវបានស្គាល់១-ឈ្មោះអាន ផល្លី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ ២-យាត ទិត្យា អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ និង៣-ឈ្មោះអាន វិនទី អាយុ២១ឆ្នាំ ជាជាងមាស មានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
ព័ត៌មាននឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។
គួរំលឹកថា ៖
https://kohsantepheapdaily.com.kh/article/607967.html
ចែករំលែកព័តមាននេះ